ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ ភាគច្រើន លែងជឿគណបក្សនយោបាយ ណាណាទាំងអស់
ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍ (NIDA) ជុំវិញទំនុកចិត្តលើគណបក្សនយោបាយនិងតំណាងរាស្រ្តក្នុងសភា បានបង្ហាញថា ប្រជាជនថៃភាគច្រើន លែងជឿជាក់គណបក្សណាទាំងអស់។

ក្នុងការស្ទង់មតិដែលផ្សាយដោយគេហទំព័រ Thai PBS នៅថ្ងៃអាទិត្យទី១៧ខែសីហាឆ្នាំ២០២៥, NIDA បានសាកសួរប្រជាជនថៃ ១ ៣១០នាក់ទូទាំងប្រទេស ដោយក្នុងនោះ៤១,៩%ឆ្លើយថា ពួកគេគ្មានសង្ឃឹមទាល់តែសោះលើគណបក្សនយោបាយ ហើយពួកគេនឹងមិនបោះឆ្នោតឲ្យបេក្ខជនដែលឈរឈ្មោះនៅមណ្ឌលបោះឆ្នោតដដែល ដូចអាណត្តិមុនទេ។
ទន្ទឹមនោះ អ្នកឆ្លើយសំណួរ៣៤%ប្រាប់ថា ពួកគេមិនសូវជឿគណបក្សនយោបាយដូចមុនទេ ខណៈ២០,៩%នៅជឿខ្លះ ចំណែក២,៩៨% លែងជឿតែម្តង។
ការស្ទង់មតិនេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពី NIDA ដដែលនេះបង្ហាញថា ប្រជាជនថៃលែងទុកចិត្តរដ្ឋាភិបាលហើយ ពោលគឺអត្រាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយពួកគេទុកចិត្តយោធាវិញ។
ការស្ទង់មតិលើមនុស្ស១ ៣១០នាក់បង្ហាញថា ក្នុងចំណោមអ្នកឆ្លើយសំណួរ គឺមានតែ៤,៨៩%ប៉ុណ្ណោះដែលទុកចិត្តក្រសួងការបរទេសនិង ៤,៦៦% ដែលទុកចិត្តស្ថាប័នរដ្ឋាភិបាលផ្សេងទៀត។ ដោយឡែក អ្នកឆ្លើយសំណួររហូតដល់ទៅ៧៥,៧៣% បានបង្វែការយកចិត្តទុកដាក់លើកងទ័ព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការស្ទង់មតិ៖ ទំនុកចិត្តប្រជាជនថៃ លើរដ្ឋាភិបាលខ្លួន ធ្លាក់ចុះដល់កម្រិតទាបបំផុត
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


