Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​សម្លាប់​មនុស្ស​យ៉ាងតិច​១០​នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA មនុស្សយ៉ាងតិច១០នាក់បានស្លាប់ និង២នាក់ទៀតបាត់ខ្លួន បន្ទាប់បាក់ច្រាំងទន្លេមួយនៅម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន កាលពីល្ងាចថ្ងៃសៅរ៍។

ផ្ទះ​ក្នុងភូមិ និង​អគារ​ផ្សេង​ទៀត​បាន​លិច​ទឹក។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកជំនន់បានកើតឡើងនៅពេលដែលទឹកទន្លេមួយនៅជិតទីក្រុង Bayannur ហក់ឡើងធ្វើឲ្យបាក់ច្រាំងទន្លេនៅប្រហែលម៉ោង ១០ យប់ដោយបានជន់លិចមនុស្ស ១៣ នាក់ដែលបានបោះជំរុំនៅតាមវាលស្មៅ។ អ្នកនៅរស់រានមានជីវិតម្នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់ជាង ៧០០ នាក់កំពុងធ្វើប្រតិបត្តិការស្វែងរក។

គ្រោះមហន្តរាយនេះកើតឡើងចំពេលមានបញ្ហាអាកាសធាតុនៅទូទាំងប្រទេសចិន ជម្លៀសមនុស្សរាប់ពាន់នាក់ គំរាមកំហែងដល់តំបន់កសិកម្មសំខាន់ៗ និងបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។ ខណៈទីក្រុងBayannurដែលទឹកជំនន់វាយប្រហារ គឺជាតំបន់ផលិតគ្រាប់ធញ្ញជាតិ និងបសុសត្វដ៏សំខាន់បំផុតមួយរបស់ប្រទេសចិន។

នៅកន្លែងផ្សេងទៀតក្នុងប្រទេសចិន ភ្លៀងធ្លាក់ខ្លាំងក៏បាននាំមកនូវសោកនាដកម្មផងដែរ។ នៅក្នុងខេត្ត Sichuan មនុស្សពីរនាក់បានស្លាប់ និងបីនាក់ទៀតរងរបួសដោយសារខ្យល់បក់រលំឆាកក្នុងពិធីបុណ្យស្រាបៀរមួយ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលថ្មីៗនេះបានបែងចែកថវិកាចំនួន ៤៣០លានយន់ (៥៩.៩ លានដុល្លារអាមេរិក) ក្នុងការសង្គ្រោះគ្រោះមហន្តរាយថ្មី ដែលបង្កើនចំនួនសរុបក្នុងឆ្នាំនេះដល់ជាង ៥.៨ ពាន់លានយន់៕

ក្រុមសង្គ្រោះកំពុងជួយសង្គ្រោះបន្ទាប់បីមានទឹកជំនន់។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម