ព័ត៌មានអន្ដរជាតិ
អធិការបតីអាល្លឺម៉ង់ បង្ហើបថា កិច្ចប្រជុំកំពូលពូទីន-ហ្សេលេនស្គី ធ្វើក្នុងពេល២សប្តាហ៍ទៀត
ជំនួបទល់មុខគ្នាដ៏មានសក្តានុពលរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី អាចកើតឡើងក្នុងរយៈពេល២សប្តាហ៍ខាងមុខ។ នេះបើយោងតាមការបង្ហើបឲ្យដឹងពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់នៅសេតវិមានកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥។

លោក Merz បាននិយាយថា ទីតាំងនៅមិនទាន់ត្រូវបានគេជ្រើសរើសនៅឡើយទេ ហើយលោកបានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលសម្រាកនៅក្នុងកិច្ចប្រជុំ «ប្រធានាធិបតីអាមេរិកបាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីតាមទូរសព្ទ ហើយបានយល់ព្រមថានឹងមានកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ»។
លោកបន្ថែមថា «យើងមិនដឹងថាតើប្រធានាធិបតីរុស្ស៊ីនឹងមានភាពក្លាហានក្នុងការចូលរួមកិច្ចប្រជុំកំពូលបែបនេះឬយ៉ាងណានោះទេ។ នោះហើយជាមូលហេតុដែលចាំបាច់ត្រូវមានការបញ្ចុះបញ្ចូល»។ ទន្ទឹមនោះ លោកក៏អះអាងដែរថា ក្រោយកិច្ចប្រជុំទ្វេភាគីនេះ ក៏នឹងមានជំនួបត្រីភាគីរវាងលោក ត្រាំ-ពូទីន និងហ្សេលេនស្គី។
សូមជម្រាបថា នេះជាលើកដំបូងហើយដែលមេដឹកនាំរុស្ស៊ី បានយល់ព្រមជួបជាមួយសមភាគីអ៊ុយក្រែនទល់មុខគ្នា ក្រោយការចាប់ផ្ដើមសង្គ្រាមនៅក្នុងខែកុម្ភៈឆ្នាំ២០២២៕

ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ប្រកាសផែនការសម្រាប់កិច្ចប្រជុំកំពូលពូទីន-ហ្សេលេនស្គី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


