ព័ត៌មានអន្ដរជាតិ
ជម្លោះផ្ទៃក្នុងថៃ នាំឲ្យលោក Phumtham ឈានដល់ការប្ដឹងផ្ដល់ អ្នកវិភាគនយោបាយមួយរូប
នាយករដ្ឋមន្ត្រីស្តីទីថៃ Phumtham Wechayachai កំពុងចាត់វិធានការតាមផ្លូវច្បាប់លើលោក Thanaporn Sriyakul នាយកវិទ្យាស្ថានវិភាគនយោបាយ ពីបទបរិហារកេរ្តិ៍ ប្រើសម្តីមិនទទួលខុសត្រូវ និងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

យោងតាម thethaiger លោក Phumtham Wechayachai បានប្រគល់សិទ្ធដោយអនុញ្ញាតឲ្យមេធាវីរបស់លោកប្តឹងលោក Thanaporn Sriyakul ដែលជានាយកវិទ្យាស្ថានវិភាគនយោបាយ ពីបទបរិហារកេរ្តិ៍ តាមរយៈការផ្សាយពាណិជ្ជកម្មមួយ។
នៅក្នុងសន្និសីទកាសែត ក្រុមអ្នកយកព័ត៌មានបានសួរលោកថា តើលោកនឹងឈប់ប្ដឹងដែរទេ បើភាគីខាងលោក Thanaporn សុំទោសជាសាធារណៈ។ លោក Phumtham បានឆ្លើយថា វាជាបញ្ហារបស់មេធាវីរបស់លោក ដូចដែលលោកបានចាត់ឲ្យរួចហើយ កាលពីថ្ងៃទី ២០ ខែសីហា។
ចំពោះថា តើគាត់នឹងដាក់ពាក្យបណ្តឹងបន្ថែមទៀតឬយ៉ាងណានោះ លោកបញ្ជាក់ថា អ្វីក៏ដោយដែលហួសហេតុពេក ធ្វើការនិយាយមិនទទួលខុសត្រូវ ធ្វើឲ្យខូចកិត្តិយសអ្នកដ៏ទៃ និងបង្កភាពច្របូកច្របល់ពីបញ្ហារបស់ប្រទេសនោះ លោកនឹងប្តឹងភ្លាមៗ ដោយមិនបង្អង់យូរឡើយ។
ជាពិសេសនៅក្នុងករណីខាងលើនេះ លោក Phumthamបានបញ្ចាក់ថា ប្រសិនបើការចោទនោះនាំឲ្យខូចកិត្តិយសគ្រួសារអ្នកណាម្នាក់នឹងប្តឹង។ បើការរិះគន់នោះគឺជាការល្អគឺមិនថ្វីទេ ប្រសិនបើវាមិនស្មោះត្រង់ និងរួមបញ្ចូលទាំងព័ត៌មានមិនពិត វាជាអ្វីដែលគួរទទួលខុសត្រូវ។ អ្នករិះគន់គួរសួរថា តើការរិះគន់នោះផ្អែកលើអង្គហេតុ និងខ្វះភ័ស្តុតាងអ្វី? មិនមែនសួរជនរងគ្រោះនោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


