ព័ត៌មានអន្ដរជាតិ
សវនាការ ផែថងថាន ចប់, ស្អែក ដល់វេន ថាក់ស៊ីន ឡើងតុលាការម្តង
បន្ទាប់ពីនាយករដ្ឋមន្ត្រីព្យួរតំណែងថៃ ផែថងថាន ស៊ីណាវ៉ាត្រ ចូលខ្លួនបំភ្លឺក្នុងតុលាការធម្មនុញ្ញនៅថ្ងៃព្រហស្បតិ៍ ជុំវិញសំណុំរឿង លោកស្រីរំលោភលើបទដ្ឋានសីលធម៌រដ្ឋធម្មនុញ្ញ និងបង្ហាញពីការខ្វះសុចរិតភាព, ថ្ងៃសុក្រស្អែក ត្រូវដល់វេនលោកថាក់ស៊ីនម្តង ដែលនឹងឡើងតុលាការព្រហ្មទណ្ឌ ជុំវិញការប្រមាថព្រះមហាក្សត្រថៃ។

នៅថ្ងៃព្រហស្បតិ៍ លោកស្រីផែថងថាន បានឡើងតុលាការដើម្បីបំភ្លឺពាក់ព័ន្ធការបែកធ្លាយឃ្លីបសំឡេងជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ហើយសាលក្រមចុងក្រោយ នឹងប្រកាសនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥។
នៅក្នុងសវនាការបិទទ្វារនោះ តុលាការបានសាកសួរសាក្សីសំខាន់ៗ រួមទាំងនាយករដ្ឋមន្ត្រីផ្ទាល់ និងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិផងដែរ។ ប្រធានចៅក្រម Nakarin Mekratana បំភ្លឺថា សវនាការនេះមិនបើកចំហដើម្បីផ្សព្វផ្សាយជាសាធារណៈទេ ដោយលើកឡើងពីលក្ខណៈរសើបនៃសំណុំរឿង។
តុលាការបានបញ្ជាក់ក្នុងដីកាផ្លូវការថា៖ «ករណីនេះជាការសម្ងាត់ទាក់ទងនឹងសន្តិសុខរបស់រដ្ឋ។ វាហាមឃាត់អ្នកចូលរួមទាំងអស់ពីការផ្សព្វផ្សាយខ្លឹមសារនៃការសាកសួរ និងពីការបំភ្លៃការពិត ឬចំណុចនៃច្បាប់ ក្នុងលក្ខណៈដែលអាចបំភាន់សាធារណជន»។

នៅម៉ោង១០ព្រឹកថ្ងៃស្អែក ឪពុករបស់ផែថងថាន គឺលោក ថាក់ស៊ីន ក៏នឹងត្រូវឡើងតុលាការដែរ ជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ក្រោមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ។
បណ្តឹងនេះគឺទាក់ទងនឹងបទសម្ភាសរបស់លោកនៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ ដែលត្រូវបានចោទថាមានខ្លឹមសារប្រមាថព្រះមហាក្សត្រ។ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែបញ្ហានេះនៅតែបន្តស្ថិតក្នុងដំណើរការនីតិវិធីតុលាការ ហើយមានលទ្ធភាពដែលលោកនឹងត្រូវជាប់ពន្ធនាគារ ប្រសិនបើតុលាការរកឃើញថាមានទោស។
តុលាការថៃបញ្ជាក់យ៉ាងច្បាស់ថា សវនាការស្អែកនេះ ក៏មិនអនុញ្ញាតឲ្យអ្នកក្រៅដែលមិនពាក់ព័ន្ធចូលក្នុងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


