Connect with us

ព័ត៌មានអន្ដរជាតិ

លោក ថាក់ស៊ីន រួច​ផុត​ពី​ទោស​ប្រមាថ​ព្រះ​មហាក្សត្រ

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់​ Khaosod លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវ​បាន​រួច​ផុត​ពី​ទោស​ប្រមាថ​ព្រះមហាក្សត្រ​ ក្រោមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ ក្រោយ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ព្រហ្មទណ្ឌ​នា​ព្រឹកថ្ងៃទី​២២​ខែ​សីហា​ឆ្នាំ​២០២៥​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តឹង​នេះ ដើមឡើយ​គឺទាក់ទងនឹងបទសម្ភាសរបស់លោកនៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥ ដែលត្រូវបានចោទថាមានខ្លឹមសារប្រមាថព្រះមហាក្សត្រ។

ក្រៅ​​រួច​ពី​ទោស​ប្រមាថ​ព្រះមហាក្សត្រ លោក ថាក់ស៊ីន ក៏​​ត្រូវ​តុលាការ​លុបចោល​ការ​ចោទ​ប្រកាន់​ស្ដី​ពីឧក្រិដ្ឋកម្មកុំព្យូទ័រសម្រាប់ការសម្ភាសរបស់គាត់ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ​ផង​ដែរ។

សូម​ជម្រាប​ថា ក្រោយ​រត់​គេច​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​អស់​មួយ​រយៈ​ធំ លោក​ ថាក់ស៊ីន បានវិល​ចូល​​មាតុ​ប្រទេសខ្លួន​វិញ​កាល​​ខែ​សីហា​ឆ្នាំ​២០២៣ គឺ​នៅ​មុន​ថ្ងៃ​ដែល​សភា​ថៃ​បោះឆ្នោត​​ជ្រើស​រើស​​​​បេក្ខជន​នាយករដ្ឋមន្ត្រី​​​ចេញ​ពីគណបក្ស​ភឿថៃ ហើយ​ត្រូវ​វបាន​តុលាការ​កំពូលកាត់ទោស​​​ឲ្យ​ជាប់​ពន្ធធនាគារ ១ឆ្នាំ ហើយ​លោកក៏​ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិស​នៅ​ទីក្រុង​បាងកក ដែល​ជា​​ពេទ្យ​របស់ពន្ធធាគារដោយសាររូបលោកជាពិរុទ្ធជន (អ្នកទោស) ដែលត្រូវអនុវត្តទោសរយៈពេល១២០ថ្ងៃក្នុងពន្ធធាគារ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម