ព័ត៌មានអន្ដរជាតិ
តុលាការថៃ ពន្យល់មូលហេតុដែលលោក ថាក់ស៊ីន រួចផុតពីទោស ប្រមាថព្រះមហាក្សត្រ
ទីបំផុត តុលាការថៃ បានចេញសាលក្រមថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃ មិនមានទោសពីបទប្រមាថព្រះមហាក្សត្រទេ ហើយថែមទាំងពន្យល់ច្បាស់ៗអំពីហេតុផលនៅពីក្រោយសេចក្តីសម្រេចនេះទៀតផង។

តាមការចុះផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី២២ខែសីហាឆ្នាំ២០២៥, ហេតុផលដែលតុលាការមិនចោទប្រកាន់លោកថាក់ស៊ីន ព្រោះថា តុលាការមិនបានរកឃើញថា បទសម្ភាសន៍ដែលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះផ្តល់ឲ្យប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥ គឺជាការសំដៅទៅព្រះមហាក្សត្រ Bhumibol Adulyadej (រាមាទី៩) ដោយចំៗឬប្រើប្រាស់ពាក្យរាជានិយមណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញ បទសម្ភាសនោះគឺសំដៅទៅលើបុរសទីបីដូចជាគាត់, ទីប្រឹក្សា, ទាហាន និងមនុស្សនៅក្នុងរង្វង់ព្រះបរមរាជវាំងជាដើម។
ម្យ៉ាងក្នុងអំឡុងពេលពិនិត្យមើលសេចក្តីថ្លែងការណ៍ តុលាការរកឃើញថា វីដេអូឃ្លីបនេះមិនបានបង្ហាញថា លោក ថាក់ស៊ីន វាយប្រហារឬរិះគន់ព្រះមហាក្សត្រឡើយ ហើយមតិមហាជនទូទៅក៏មិនបានបកស្រាយបែបនោះដែរ។

លើសពីនេះទៅទៀត ក្នុងពេលពិនិត្យមើលទំព័រ Facebook និង YouTube ដែលបានចែករំលែកបទសម្ភាសវីដេអូនោះ តុលាការរកឃើញថា អ្នកដែលចែករំលែកវីដេអូដំបូងគេ គឺយល់ថា វាគ្រាន់តែជាការវាយប្រហារទៅលើរដ្ឋប្រហារនិងការដណ្តើមអំណាចដោយយោធាប៉ុណ្ណោះ និយាយរួមគឺមិនពាក់ព័ន្ធព្រះមហាក្សត្រឡើយ។
ក្រៅរួចពីទោសប្រមាថព្រះមហាក្សត្រ លោក ថាក់ស៊ីន ក៏ត្រូវតុលាការលុបចោលការចោទប្រកាន់ស្ដីពីឧក្រិដ្ឋកម្មកុំព្យូទ័រសម្រាប់កិច្ចសម្ភាសរបស់គាត់ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េផងដែរ។

សូមបញ្ជាក់ថា ក្រោយរត់គេចខ្លួនចេញទៅក្រៅប្រទេសអស់មួយរយៈធំ លោក ថាក់ស៊ីន បានវិលចូលមាតុប្រទេសវិញកាលខែសីហាឆ្នាំ២០២៣ គឺនៅមុនថ្ងៃដែលសភាថៃបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីចេញពីគណបក្សភឿថៃ ហើយត្រូវវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធធនាគារ ១ឆ្នាំ។
បន្ទាប់មក លោកក៏ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសក្រុងបាងកក ដែលជាពេទ្យរបស់ពន្ធធាគារដោយសាររូបលោកជាពិរុទ្ធជនដែលត្រូវអនុវត្តទោសរយៈពេល១២០ថ្ងៃក្នុងពន្ធនាគារ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


