ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្តីទីថៃ ប្រញាប់ចេញមុខបដិសេធថា រឿងថាក់ស៊ីន រួចទោស មិនពាក់ព័ន្ធរដ្ឋាភិបាលទេ
ភ្លាមៗបន្ទាប់ពីតុលាការប្រកាសថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ រួចផុតទោសប្រមាថព្រះមហាក្សត្រនោះ ស្រាប់តែនាយករដ្ឋមន្ត្រីស្តីទីថៃ ភូមិថាម វិឆាយ៉ាឆៃ ចេញមុខអះអាងជាសាធារណៈថា សាលក្រមរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន គឺមិនពាក់ព័ន្ធអ្វីជាមួយរដ្ឋាភិបាលឡើយ។

លោក ភូមិថាម ដែលបច្ចុប្បន្នក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ បានអះអាងបែបនេះទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងបាងកក នៅថ្ងៃសុក្រទី២២ខែសីហាឆ្នាំ២០២៥។
ទន្ទឹមនោះ លោកជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ កុំភ្ជាប់ករណីនេះទៅនឹងបញ្ហាផ្លូវច្បាប់ដែលកំពុងបន្តទៀត ព្រោះការធ្វើដូច្នេះអាចបំពានលើសមត្ថកិច្ចរបស់តុលាការ។ លោកបញ្ជាក់យ៉ាងច្បាស់ថា គ្មានការជាប់ពាក់ព័ន្ធនយោបាយអ្វីទេក្នុងសាលក្រមនេះ ព្រោះវាអាស្រ័យលើការសម្រេចរបស់តុលាការ។
សូមជម្រាបជាថ្មី តុលាការថៃ បានចេញសាលក្រមថា លោក ថាក់ស៊ីន មិនមានទោសពីបទប្រមាថព្រះមហាក្សត្រទេ ហើយថែមទាំងពន្យល់ច្បាស់ៗអំពីហេតុផលនៅពីក្រោយសេចក្តីសម្រេចនេះទៀតផង។

តាមការចុះផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី២២ខែសីហាឆ្នាំ២០២៥, ហេតុផលដែលតុលាការមិនចោទប្រកាន់លោកថាក់ស៊ីន ព្រោះថា តុលាការមិនបានរកឃើញថា បទសម្ភាសន៍ដែលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះផ្តល់ឲ្យប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥ គឺជាការសំដៅទៅព្រះមហាក្សត្រ Bhumibol Adulyadej (រាមាទី៩) ដោយចំៗឬប្រើប្រាស់ពាក្យរាជានិយមណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញ បទសម្ភាសនោះគឺសំដៅទៅលើបុរសទីបីដូចជាគាត់, ទីប្រឹក្សា, ទាហាន និងមនុស្សនៅក្នុងរង្វង់ព្រះបរមរាជវាំងជាដើម។
ម្យ៉ាងក្នុងអំឡុងពេលពិនិត្យមើលសេចក្តីថ្លែងការណ៍ តុលាការរកឃើញថា វីដេអូឃ្លីបនេះមិនបានបង្ហាញថា លោក ថាក់ស៊ីន វាយប្រហារឬរិះគន់ព្រះមហាក្សត្រឡើយ ហើយមតិមហាជនទូទៅក៏មិនបានបកស្រាយបែបនោះដែរ។

លើសពីនេះទៅទៀត ក្នុងពេលពិនិត្យមើលទំព័រ Facebook និង YouTube ដែលបានចែករំលែកបទសម្ភាសវីដេអូនោះ តុលាការរកឃើញថា អ្នកដែលចែករំលែកវីដេអូដំបូងគេ គឺយល់ថា វាគ្រាន់តែជាការវាយប្រហារទៅលើរដ្ឋប្រហារនិងការដណ្តើមអំណាចដោយយោធាប៉ុណ្ណោះ និយាយរួមគឺមិនពាក់ព័ន្ធព្រះមហាក្សត្រឡើយ។
ក្រៅរួចពីទោសប្រមាថព្រះមហាក្សត្រ លោក ថាក់ស៊ីន ក៏ត្រូវតុលាការលុបចោលការចោទប្រកាន់ស្ដីពីឧក្រិដ្ឋកម្មកុំព្យូទ័រសម្រាប់កិច្ចសម្ភាសរបស់គាត់ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តុលាការថៃ ពន្យល់មូលហេតុដែលលោក ថាក់ស៊ីន រួចផុតពីទោស ប្រមាថព្រះមហាក្សត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


