Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ស្ពានក្នុងខេត្ត Qinghai ប្រទេសចិន សម្លាប់មនុស្ស ១២ នាក់

បានផុស

នៅ

សោកនាដកម្មបាក់ស្ពានមួយនៅក្នុងខេត្ត Qinghai ភាគពាយ័ព្យប្រទេសចិន បានបណ្តាលឲ្យកម្មករចំនួន ១២នាក់ស្លាប់ និង ៤ នាក់ទៀតបាត់ខ្លួន បន្ទាប់ពីដាច់ខ្សែកាបស្ពានក្នុងអំឡុងពេលសាងសង់ស្ពាននៅលើផ្លូវដែក Sichuan-Qinghai ក្នុងតំបន់ Jainca ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។

រូបភាពពេលស្ពានកំពុងតែបាក់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រ បណ្តាលឲ្យបាក់ដែកស្ពានប្រវែង១០៨ម៉ែត្រ ខណៈមានកម្មករ១៦នាក់នៅនឹងកន្លែងកើតហេតុ។ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានចាប់ផ្តើមភ្លាមៗ ដោយមានការចូលរួមពីបុគ្គលិកជាង ៨០០ នាក់ រថយន្ត ៩១ គ្រឿង ទូក ២៧ គ្រឿង ឧទ្ធម្ភាគចក្រមួយគ្រឿង និងមនុស្សយន្ត ៥ គ្រឿង។ មន្ទីរពេទ្យ​ក្នុង​តំបន់​បាន​បើក​បណ្តាញ​សង្គ្រោះ​បន្ទាន់​ដើម្បី​ព្យាបាល​អ្នក​របួស និង​ជំនួយ​ត្រូវ​បាន​ផ្តល់​ដល់​គ្រួសារ​ជនរងគ្រោះផងដែរ។

ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិនបានបញ្ជូនក្រុមមួយដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងបានសង្កត់ធ្ងន់លើការស៉ើបអង្កេតរកមូលហេតុឱ្យបានឆាប់រហ័សដើម្បីការពារគ្រោះថ្នាក់ស្រដៀងគ្នានេះ។

របាយការណ៍បាននិយាយថា វាក៏ជាស្ពានដែកផ្លូវដែកទីមួយរបស់ប្រទេសចិនដែលលាតសន្ធឹងលើទន្លេលឿង និងជាស្ពានវែងបំផុតទីពីររបស់ប្រទេសដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់នៅ​ចុង​ខែ​នេះ។

ទីតាំងនៃឧប្បត្តិហេតុសាងសង់ស្ពានក្នុងខេត្ត Qinghai ភាគពាយព្យនៃប្រទេសចិន។ (រូបភាព៖ Xinhua)

គួរបញ្ជាក់ថាកាលពីខែធ្នូឆ្នាំមុន មនុស្ស ១៣​នាក់បានបាត់ខ្លួនបន្ទាប់ពីបាក់រូងភ្នំនៅការដ្ឋានសាងសង់ផ្លូវរថភ្លើងដ៏សំខាន់មួយនៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ដែលមិន​មាន​របាយការណ៍​អំពី​អ្នក​នៅ​រស់រាន​មាន​ជីវិត​ឡើយ៕

(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម