ព័ត៌មានអន្ដរជាតិ
លោក អាន់វ៉ា ថ្កោលទោសទង្វើរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាថា «ឆ្កួត និងឃោរឃៅ»
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដោយពណ៌នាការវាយប្រហារជាបន្តបន្ទាប់លើតំបន់ហ្គាហ្សាថា «អមនុស្សធម៌» និង «វិកលចរិត»។

យោងតាមការចុះផ្សាយនាថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥របស់សារព័ត៌មាន The Sun មេដឹកនាំវ័យ៧៨ឆ្នាំរបស់ម៉ាឡេស៊ី បាននិយាយថា គាត់មិនដែលបានឃើញពីភាពឃោរឃៅបែបនេះទេក្នុងជីវិតរបស់គាត់ ដោយចោទប្រកាន់របបអ៊ីស្រាអែលថាបានប្រើការស្រេកឃ្លាន និងការរឹតបន្តឹងលើជំនួយជាអាវុធសង្គ្រាម។ លោកបានបរិហារជាពិសេសចំពោះការកំណត់គោលដៅលើកុមារ ស្ត្រី មន្ទីរពេទ្យ និងសាលារៀន។
លោក អាន់វ៉ា បាននិយាយថា «ណេតាន់យ៉ាហ៊ូ និងក្រុមរបស់គាត់ពិតជាឆ្កួត! ឃោរឃៅណាស់ ពួកគេថែមទាំងអះអាងថា កុមារតូចៗទាំងអស់ (នៅហ្គាហ្សា) គឺជាក្រុមហាម៉ាស… សូម្បីតែក្មេងអាយុពីរឆ្នាំដែលកំពុងរត់ជុំវិញក៏ត្រូវបានគេចោទប្រកាន់ថាជាក្រុមហាម៉ាសដែរ»។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថែមទាំងបានរិះគន់ប្រទេសលោកខាងលិចយ៉ាងខ្លាំងចំពោះភាពស្ងៀមស្ងាត់ ហើយគិតតែអើពើចំពោះការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣របស់ហាម៉ាសលើអ៊ីស្រាអែល ខណៈពេលដែលមិនអើពើនឹងការឈ្លានពាន ការរឹបអូសយកដី និងការគៀបសង្កត់ជាច្រើនទសវត្សរ៍កន្លងមករបស់អ៊ីស្រាអែលទាល់តែសោះ។ លោក អាន់វ៉ា បានកំណត់ការតស៊ូរបស់ប៉ាឡេស្ទីនថាជាលទ្ធផលផ្ទាល់នៃចក្រពត្តិនិយម និងអាណានិគមនិយម៕

ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


