Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយទទួលបានការស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសថៃ ពេលនេះ MGM ត្រូវបានយោធាមីយ៉ាន់យ៉ាចេញដីកាចាប់ខ្លួន

បានផុស

នៅ

គួររម្លឹកថា បន្ទាប់កម្មវីធី Miss Grand International 2020 បានបញ្ចប់ហើយនោះ ដោយឡែក Miss grand Myanmar 2020 ក​ញ្ញា ​Han Lay នៅបន្តស្នាក់នៅប្រទេសថៃប្រហែលជា ៣ខែទៀត ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន ក្រោយនាងបាននិយាយ​ពី​ស្ថា​ន​ភាព​​ន​យោ​បាយនៅប្រទេសរបស់ខ្លួននៅលើឆាក Miss Grand International នារាត្រីវគ្គផ្ដាច់ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានមានការលេចឮនូវដំណឹងថាពេលនេះ យោធាប្រទេសមីយ៉ាន់ម៉ា បាន​ចេញ​ដីកា​ចាប់ខ្លួន Miss grand Myanmar 2020 កញ្ញា Han Lay ពីបទញុះញង់ឲ្យមានភាពចលាចលក្នុងប្រទេស ដែលនាងបាន​ប្រើ​ឆា​ក ​​Miss Grand International និយាយពីនយោបាយក្នុងប្រទេស ដែលកំពុងតែធ្វើឲ្យមហាជន ព្រមទាំងបណ្ដាអ្នកគាំទ្ររបស់ Mi​ss Gr​and រូបនេះមានការព្រួយបារម្ភយ៉ាងខ្លាំង។

ជាមួយគ្នានោះ ដីការចាប់ខ្លួននេះ នឹងត្រូវរួម​បញ្ចូលទាំង​អ្នកដែ​ល​បា​ន​ប​ញ្ជូន​នាងទៅប្រកូត Miss Grand International 2020 នេះ ព្រ​ម​ទាំង ក្រុមគ្រួសាររបស់ Miss grand រូបនេះ ដែលរស់នៅមីយ៉ាន់ម៉ា គឺគ្មានសិទ្ធចេញក្រៅប្រទេសឡើយ នេះបើយោងតា​ម​កា​រ​បង្ហោះ​លើ​បណ្ដាញសង្គម Team Cambodia។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការបាតុកម្មតវ៉ាជាមួយទាហានរដ្ឋប្រហារមកមានការចាប់ខ្លួន តារាល្បីៗនៅភូមាជាង ៤០ នា​ក់​ហើ​យ ក្រោយពីពួកគេបានចេញមកនិយាយពីនយោបាយ៕

អត្ថបទផ្ដល់ដោយ៖ Poraman

ចុចអាន៖បវរកញ្ញា​មីយ៉ាន់ម៉ា បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ ​យំ​ប្រាប់​ពិភពលោក​ពី​ស្ថានភាព​ប្រទេស​ខ្លួន

ចុចអាន៖ថៃ អនុញ្ញាតឲ្យបវរកញ្ញាមីយ៉ាន់ម៉ា បន្តស្នាក់នៅក្នុងប្រទេស ដើម្បីសុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម