ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ អ្នកជាសះស្បើយពីកូវីដម្នាក់ក្នុងចំណោម៣នាក់រងបញ្ហាប្រព័ន្ធប្រសាទ
មនុស្សម្នាក់ក្នុងចំណោម ៣ នាក់ ទទួលរងសម្ពាធផ្លូវចិត្តឬបញ្ហាផ្នែកសរសៃប្រសាទរយៈពេល ៦ ខែ ក្រោយជាសះស្បើយពីកូវីដ-១៩ ។ នេះបើយោងតាមការស្រាវជ្រាវដែលចេញផ្សាយដោយអ្នកស្រាវជា្រវជនជាតិបារាំង។

ការស្រាវជ្រាវមួយដែលបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី The Lancet Psychiatry បង្ហាញថា អ្នកជំងឺជាពីកូវីដទំនងមានស្ថានភាពខួរក្បាលធ្ងន់ធ្ងរជាងអ្នកដែលរងជំងឺផ្លូវដង្ហើមដទៃទៀត។
ការសិក្សាទៅលើអ្នកជំងឺជាង ២៣០,០០០ នាក់ដែលបានជាសះស្បើយពី Covid-19 រកឃើញថា មនុស្ស ៣៤% ត្រូវបានគេធ្វើរោគវិនិច្ឆ័យមានបញ្ហាសរសៃប្រសាទរយៈពេលប្រាំមួយខែ បន្ទាប់ពីសម្រាកព្យាបាល។

ក្នុងនោះស្ថានភាពអ្នកជួបបញ្ហាថប់បារម្ភមាន ១៧% អារម្មណ៍មិនល្អ ១៤% និងបញ្ហាផ្លូវចិត្ត ១៣ %។ បន្ថែមពីលើនេះ ពួកគេរងផលប៉ះពាល់ផ្សេងទៀតរួមមាន ជំងឺគាំងបេះដូង ០.៦% ជំងឺដាច់សរសៃឈាមខួរក្បាល ២.១% និងជំងឺវង្វេង ០.៧%។
ដោយឡែក ក្រុមអ្នកស្រាវជ្រាវក៏បានសិក្សាទៅលើអ្នកជំងឺជាង ១០០,០០០ នាក់ដែលមានជំងឺផ្តាសាយ និងអ្នកជំងឺរលាកផ្លូវដង្ហើមជាង ២៣៦,០០០ នាក់ផងដែរ ដើម្បីធ្វើការប្រៀបធៀបគ្នា។
ពួកគេបានរកឃើញថា អ្នកជំងឺផ្ដាសាយមានហានិភ័យប្រព័ន្ធសរសៃប្រសាទតិចជាងអ្នកជំងឺកូវីដ ៤៤% ខណៈអ្នកផ្លូវដង្ហើមផ្សេងៗប្រឈមហានិភ័យតិចជាង ១៦%។

ភ្ជាប់ជាមួយករណីខាងលើ លោក Paul Harrison អ្នកនិពន្ធអត្ថបទវេជ្ជសាស្ត្រមកពីសាកលវិទ្យាល័យ Oxford និយាយថា ហានិភ័យប្រព័ន្ធសរសៃប្រសាទបណ្ដាលមកពី Covid-19 ភាគច្រើនកើតឡើងចំពោះអ្នកជំងឺរ៉ាំរ៉ៃ។
មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យបង្ហាញថា ២.៧% នៃអ្នកជំងឺរ៉ាំរ៉ៃដែលបានឆ្លងកូវីដ ទទួលរងនូវការកកឈាមក្នុងខួរក្បាល ហើយជិត ៧% នៃអ្នកចូលបន្ទប់ ICU រងនូវជំងឺដាច់សរសៃឈាមខួរក្បាល។ មួយវិញទៀត ពួកគេប្រឈមខ្ពស់ក្នុងការវិវត្តជំងឺរយៈពេលវែងថែមទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok post
ចុចអាន៖ ៣ សំណួរពាក់ព័ន្ធអ្នកជំងឺទឹកនោមផ្អែមនិងការចាក់វ៉ាក់សាំងកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


