ព័ត៌មានអន្ដរជាតិ
ត្រាំ ថាខកចិត្តជាមួយ ពូទីន តែមិនបារម្ភពីទំនាក់ទំនងរុស្ស៊ីនិងចិននោះទេ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៣ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោកមានការខកចិត្តចំពោះលោក វ៉្លាឌីមៀរ ពូទីន ដែលមិនព្រមចរចារជាមួយអ៊ុយក្រែន តែលោកមិនបានព្រួយបារម្ភអំពីទំនាក់ទំនងចិន និងរុស្ស៊ីដែលកំពុងកើនឡើងនោះទេ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តចំពោះប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ចំពោះការខកខានក្នុងការឆ្ពោះទៅមុខលើកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ទោះបីជាលោក ត្រាំ ជំរុញឱ្យលោកជួបដោយផ្ទាល់ជាមួយមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បន្ទាប់ពីកិច្ចប្រជុំកំពូលនៅAlaskaរបស់ពួកគេក៏ដោយ។
ផ្ទុយទៅវិញ ទីក្រុងម៉ូស្គូបានបង្កើនការវាយប្រហារតាមអាកាសលើក្រុងគៀវ ដែលធ្វើឲ្យភាពតានតឹងកាន់តែអាក្រក់ជាមួយអាមេរិក និងអឺរ៉ុប។ លោក ត្រាំ មិនបានបញ្ជាក់ពីសកម្មភាពអ្វីដែលក្រុងវ៉ាស៊ីនតោនអាចនឹងចាត់វិធានការនោះទេ ប៉ុន្តែបានចង្អុលបង្ហាញអំពីផលវិបាកនាពេលខាងមុខ ប្រសិនបើលោក ពូទីន និងលោក ហ្សេលេនស្គី ខកខានជួបគ្នាក្នុងពេលឆាប់ៗនេះ។
លើសពីនេះលោក ត្រាំក៏បានធានាជាថ្មីថា ទោះបីជាមានកិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំងឡើងរវាងរុស្ស៊ី ចិន និងកូរ៉េខាងជើងក៏ដោយ ក៏សហរដ្ឋអាមេរិកមិនត្រូវបានគំរាមកំហែងឡើយ ដោយលើកឡើងពីអំណាចយោធាដែលមិនអាចប្រៀបផ្ទឹមបាន។ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent ក៏បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យមើលការឆ្លើយតបដែលអាចកើតមាន រួមទាំងការដាក់ទណ្ឌកម្មលើរុស្ស៊ី ខណៈដែលរុស្ស៊ីបន្តយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់ខ្លួនលើអ៊ុយក្រែន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


