ព័ត៌មានអន្ដរជាតិ
ផ្ទុះរថយន្តដឹកហ្គាសនៅទីក្រុងម៉ិកស៊ិក របួស៥៧នាក់
យោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី១១ខែកញ្ញានេះ ការផ្ទុះរថយន្តដឹកហ្គាសក្នុងតំបន់ Iztapalapa នៃទីក្រុងម៉ិកស៊ិក បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៥៧នាក់រងរបួស ក្នុងនោះមាន ១៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលរថយន្តផ្ទុកហ្គាសរាវចំនួន ៤៩ ៥០០លីត្រ បានក្រឡាប់នៅលើផ្លូវហាយវ៉េក្នុងតំបន់ Puente de la Concordia។ ហេតុការណ៍នេះបានបង្កឲ្យមានការផ្ទុះដ៏ធំមួយ បណ្តាលឲ្យអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅទៅលើអាកាស ហើយមានផ្សែងហុយយ៉ាងក្រាស់ពាសពេញទីនោះ។
វីដេអូដែលត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញមនុស្សស្រែកឆោឡោ និងរត់ចេញពីកន្លែងកើតហេតុ ខណៈភ្លើងកំពុងឆាបឆេះរថយន្តដឹកហ្គាស។ អភិបាលក្រុងម៉ិកស៊ិក លោក Clara Brugada បាននិយាយថា ការផ្ទុះនេះបានបានធ្វើឲ្យខូចខាតដល់រថយន្តផ្សេងទៀតយ៉ាងតិច ១៨គ្រឿងដែលនៅក្បែរនោះ។
បុគ្គលិកសង្គ្រោះបន្ទាន់បានជម្លៀសពលរដ្ឋចេញពីតំបន់នោះយ៉ាងឆាប់រហ័ស ហើយសមត្ថកិច្ចបានបើកការស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់ និងកំពុងវាយតម្លៃស្ថានភាពអ្នកបើកបររថយន្តដឹកហ្គាស៕




ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


