ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះរោងចក្រកែច្នៃប្លាស្ទិកមួយកន្លែងនៅថៃ ខាតអស់រាប់លានបាត
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះនៅរោងចក្រកែច្នៃផ្លាស្ទិកមួយកន្លែងក្នុងតំបន់ Map Ta Phut នៃខេត្តរ៉ាក់យ៉ង នាព្រឹកថ្ងៃសៅរ៍ទី១៣ខែកញ្ញាឆ្នាំ២០២៥នេះ បន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំងដែលបានបញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់ទៅលើមេឃ។

យោងតាមការចុះផ្សាយរបស់ Khaosod អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹក នៅខាងក្នុងឃ្លាំងផ្ទុកទៅដោយសម្ភារៈប្លាស្ទិក ដោយបានឆាបឆេះរយៈពេលជាង៣ម៉ោង មុនពេលដែលក្រុមពន្លត់អគ្គិភ័យមកជួយពន្លត់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១២គ្រឿង។ រោងចក្រនេះ ត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែមន្ត្រីបាននិយាយថា មិនមានអ្នករងរបួសនោះទេ។
ប្រជាពលរដ្ឋនៅក្បែរនោះបានប្រាប់អាជ្ញាធរមូលដ្ឋានថា ពួកគេបានឮសំឡេងផ្ទុះជាច្រើនដង មុនពេលអណ្តាតភ្លើងបានឆាបឆេះ។ កម្មករនៅកន្លែងនោះបានឆ្លើយថា ពួកគេបានព្យាយាមពន្លត់ភ្លើងដោយខ្លួនឯងដែរ ប៉ុន្តែភ្លើងបានរាលដាលខ្លាំងពេកទប់មិនជាប់។
មជ្ឈមណ្ឌលត្រួតពិនិត្យការបំពុល និងអាជ្ញាធរឧស្សាហ៍កម្មនៃប្រទេសថៃ បានធ្វើការត្រួតពិនិត្យគុណភាពខ្យល់ក្នុងរង្វង់ផ្ទៃដី ៥គីឡូម៉ែត្រ ដោយសារក្លិនស្អុយពីប្លាស្ទិកដែលត្រូវឆេះ។ ការរកឃើញដំបូងបានបង្ហាញថា គុណភាពខ្យល់នៅតែស្ថិតក្នុងកម្រិតសុវត្ថិភាពធម្មតា។
ពេលនេះអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុឆេះ ខណៈដែលការខូចខាតត្រូវបានគេរំពឹងថានឹងលើសពីរាប់លានបាត៕




ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


