ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ក្នុងបាតុកម្មនៅនេប៉ាល់កើនដល់ ៧២នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងសុខាភិបាលនេប៉ាល់បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារការតវ៉ាប្រឆាំងអំពើពុករលួយរបស់ប្រទេសនេប៉ាល់បានកើនឡើងដល់ ៧២ នាក់ និងជាង ២១០០ នាក់រងរបួស ខណៈសាកសពនៅតែបន្តត្រូវបានរកឃើញពីការិយាល័យរដ្ឋាភិបាល ផ្ទះ និងតាមកន្លែងធ្វើអាជីវកម្មដែលត្រូវភ្លើងឆេះអំឡុងពេលមានភាពចលាចល។

ការតវ៉ានេះផ្ទុះឡើងដំបូងដោយសារការបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់នៅក្នុងប្រទេស ហើយបានក្លាយជាអំពើហិង្សានយោបាយដ៏សាហាវបំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍មិនធ្លាប់មាន។ បាតុករដែលភាគច្រើនជាយុវជននេប៉ាល់ បានវាយប្រហារ និងដុតបំផ្លាញស្ថាប័នរដ្ឋ រួមទាំងតុលាការកំពូល សភា ប៉ុស្តិ៍ប៉ូលិស និងផ្ទះរបស់អ្នកនយោបាយ។ កងកម្លាំងសន្តិសុខបានឆ្លើយតបដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ។
វិបត្តិនេះបានបង្ខំឱ្យនាយករដ្ឋមន្ត្រីលោក K.P. Sharma Oli ប្រកាសលាលែងពីតំណែងដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ខែកញ្ញានេះ ហើយអតីតប្រធានចៅក្រមលោកស្រី Sushila Karki នឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ដោយក្លាយជាមេដឹកនាំស្ត្រីដំបូងគេរបស់នេប៉ាល់។ លោកស្រីបានសន្យាផ្តល់សំណងចំនួន ១ លានរូពី (៧,១០០ដុល្លារ) ដល់គ្រួសារនៃអ្នកស្លាប់ក្នុងបាតុកម្មនិងការថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់អ្នករងរបួស។
លោកស្រីKarki នឹងចាប់ផ្តើមធ្វើការពីការិយាល័យបណ្ដោះអាសន្នព្រោះអគារនាយករដ្ឋមន្ត្រីត្រូវបានភ្លើងឆេះ។ លោកស្រីបានសន្យាថានឹងកសាងអ្វីដែលត្រូវបានបំផ្លាញឡើងវិញ ហើយនឹងដឹកនាំប្រទេសទៅកាន់ការបោះឆ្នោតថ្មីនៅថ្ងៃទី ៥ ខែមីនា៕


អត្ថបទ៖ ប៊ុន សុភាព

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


