ព័ត៌មានអន្ដរជាតិ
ទ័ពប៉ូឡូញនិងណាតូ ៣ម៉ឺននាក់ ធ្វើសមយុទ្ធទ្រង់ទ្រាយធំ ចំពេលស្ថានការណ៍ជាមួយរុស្ស៊ី កាន់តែក្តៅ
ស្របពេលស្ថានការណ៍ជាមួយរុស្ស៊ីកាន់តែក្តៅ ប្រទេសប៉ូឡូញបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំ ជាមួយអង្គការណាតូ។

តាមការផ្សាយរបស់ TVP កាលពីថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥, សមយុទ្ធនេះមានឈ្មោះ Iron Gate ធ្វើឡើងក្នុងតំបន់យុទ្ធសាស្រ្ត Orzysz។
កងទ័ពប៉ូឡូញនិងណាតូសរុប ៣០ ០០០នាក់ បានចូលរួមក្នុងសមយុទ្ធនេះ រួមជាមួយរថក្រោះ យន្តហោះ និងខែលការពារមីស៊ីលជាង ៦០០គ្រឿង ដែលត្រូវបានគេមើលឃើញថា ជាការបង្ហាញសាច់ដុំយោធា កំញើញប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

លំហាត់យោធានេះ កើតឡើងក្រោយពេលរុស្ស៊ីនិងបេឡារុស ក៏ទើបតែបញ្ចប់សមយុទ្ធ Zapad 2025 ដែរ ដោយក្នុងនោះ សម្ព័ន្ធមិត្តទាំងពីរបានសាកល្បងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដូចជាអាវុធនុយក្លេអ៊ែរតូចៗ ដែលរចនាឡើងសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយកងកម្លាំងសត្រូវផងដែរ។
មិនត្រឹមប៉ុណ្ណឹង រុស្ស៊ីនិងបេឡារុស ថែមទាំងដាក់តាំងបង្ហាញមីស៊ីលលឿនជាងសំឡេង Oreshnik ដែលជាអាវុធដ៏មានអានុភាពធ្វើដំណើរបានយ៉ាងលឿនបំផុត និងធ្លាប់ត្រូវបានប្រើប្រាស់ពីមុនក្នុងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

សមយុទ្ធនេះធ្វើឡើងរយៈពេលប្រាំថ្ងៃ និងមានការចូលរួមពីកងទ័ពសរុប ១០ ម៉ឺន នាក់ ដែលធ្វើឲ្យវាក្លាយជាសមយុទ្ធយោធាដ៏ធំបំផុតប្រចាំឆ្នាំ។ ក្រៅពីឥណ្ឌា ទាហានមកពីប្រទេសមួយចំនួនទៀតក៏បានចូលរួមដែរ រួមមានអ៊ីរ៉ង់ បង់ក្លាដែស ប៊ូគីណាហ្វាសូ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងម៉ាលី។
ភាពតានតឹងរវាងទីក្រុងមូស្គូនិងវ៉ាសូវីកើនឡើងខ្ពស់ បន្ទាប់ពីប៉ូឡូញ បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាច្រើនគ្រឿង ដែលរំលោភលើដែនអាកាសរបស់ខ្លួន។ សម្ព័ន្ធមិត្តណាតូ រួមទាំងហូឡង់ អាល្លឺម៉ង់ និងអ៊ីតាលី បានជួយក្នុងប្រតិបត្តិការនោះ។
ក្រោយមក សម្ព័ន្ធមិត្តក្នុងអង្គការណាតូ ជាពិសេសបារាំងនិងអង់គ្លេស សុទ្ធតែប្រកាសពីការបញ្ជូនយន្តហោះចម្បាំងទៅជួយប៉ូឡូញ ដើម្បីទប់ទល់ជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វត្តមានយោធាអាមេរិកនៅសមយុទ្ធ«Zapad 2025» បន្ថយកម្តៅរវាងណាតូអឺរ៉ុប និងរុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


