ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបង្កើនការវាយលុកលើហ្គាហ្សា ខណៈប្រទេសជាច្រើនត្រៀមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៩១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅក្នុងការបង្កើនការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទូទាំងតំបន់ហ្គាហ្សា ខណៈប្រទេសជាច្រើនត្រៀមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

កងកម្លាំងអ៊ីស្រាអែលបានវាយកម្ទេចអគារប្រហែល ២០ ប្លុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈកំពុងព្យាយាមបង្ខំអ្នកស្រុកឱ្យជម្លៀសចេញ។ ជិតពាក់កណ្តាលនៃចំនួនប្រជាជននៅទីក្រុងហ្គាហ្សា មានប្រហែល ៤៥ ម៉ឺននាក់បានភៀសខ្លួនចាប់តាំងពីអ៊ីស្រាអែលបានប្រកាសផែនការដណ្តើមយកតំបន់នោះ។
សាក្សី និងគ្រូពេទ្យបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បានសំដៅលើមនុស្សនៅពេលពួកគេរត់គេចខ្លួន ដែលធ្វើជនស៊ីវិលស្លាប់កាន់តែច្រើន។ ទន្ទឹមនឹងនេះ លក្ខខណ្ឌនៅ al-Mawasi ដែលអ៊ីស្រាអែលកំណត់ថាជា «តំបន់សុវត្ថិភាព» នៅតែមានវិបត្តិធ្ងន់ធ្ងរ។ គ្រួសារដែលផ្លាស់ទីលំនៅរស់នៅក្នុងតង់ចង្អៀតមានទឹកនិងអាហារតិចតួចប៉ុណ្ណោះ។ ក្រុមជំនួយ ពិពណ៌នាថា ការរស់រានរបស់ប្រជាជនហ្គាហ្សាកាន់តែយ៉ាប់យឺនទៅៗ ខណៈការប្រហាររបស់អ៊ីស្រាអែលមិនបានឈប់ និងរឹតតែកើនឡើង។

គួរបញ្ជាក់ថាការបង្កើនការវាយលុករបស់អ៊ីស្រាអែលនេះកើតឡើងចំពេលដែលប្រទេសលោកខាងលិចមួយចំនួនដូចជាចក្រភពអង់គ្លេស បារាំង កាណាដា និងអូស្ត្រាលី រៀបចំដើម្បីទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រទេសព័រទុយហ្គាល់បានអះអាងថា ខ្លួននឹងទទួលស្គាល់ប៉ាឡេស្ទីនជាផ្លូវការនៅថ្ងៃអាទិត្យនេះ។ ទោះយ៉ាងណាយោធាអ៊ីស្រាអែលនិយាយថា ប្រតិបត្តិការរុះរើហេដ្ឋារចនាសម្ព័ន្ធក្រុមហាម៉ាសនៅហ្គាហ្សាអាចមានរយៈពេលជាច្រើនខែ ដោយមិនមានបទឈប់បាញ់នៅចំពោះមុខឡើយ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


