ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តចាស់វស្សាចំនួន៣របស់អ៊ីស្រាអែល ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការហើយ
ប្រទេសអូស្ត្រាលី អង់គ្លេស និងកាណាដា កាលពីថ្ងៃអាទិត្យទី២១ខែកញ្ញាឆ្នាំ២០២៥ បានទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន ដែលជាការផ្លាស់ប្ដូរការទូតដ៏សំខាន់ដោយសម្ព័ន្ធមិត្តចាស់វស្សាជាងគេចំនួនបីរបស់អ៊ីស្រាអែល និងជាសញ្ញានៃការកើនឡើងនៃសន្ទុះគាំទ្រជាអន្តរជាតិចំពោះដំណោះស្រាយរដ្ឋពីរ។

ការផ្លាស់ប្តូរនេះ បាននាំឲ្យចំនួនប្រទេសសរុបដែលទទួលស្គាល់ប៉ាឡេស្ទីនកើនដល់ ១៤៨ប្រទេស។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស Yvette Cooper បាននិយាយថា ការទទួលស្គាល់របស់ទីក្រុងឡុងដ៍ គឺមានបំណងរក្សាលទ្ធភាពនៃដំណោះស្រាយរដ្ឋពីរ ដែលលោកស្រីបានពិពណ៌នាថា ស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពេលមានសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ លោកស្រីបានសង្កត់ធ្ងន់ថា ក្រុមហាម៉ាស «មិនអាចមានតួនាទី» នៅក្នុងរដ្ឋប៉ាឡេស្ទីននាពេលអនាគត និងបានជំរុញឲ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅតែត្រូវបានឃុំខ្លួនពីការវាយប្រហារនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
លោកស្រី Cooper បានលើកឡើងថា «ការទទួលស្គាល់គ្រាន់តែជាផ្នែកមួយនៃអ្វីដែលត្រូវតែជាការជំរុញឲ្យកាន់តែរឹងមាំ និងទូលំទូលាយសម្រាប់សន្តិភាព» ដោយអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ការទទួលបានមនុស្សធម៌ និងការដោះស្រាយនយោបាយរយៈពេលវែង។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Basem Naim បានស្វាគមន៍ការប្រកាសនេះ ដោយនិយាយថា វាបានពង្រឹង«សិទ្ធិប៉ាឡេស្ទីនស្របច្បាប់» រួមទាំងការសម្រេចចិត្តដោយខ្លួនឯង និងរដ្ឋធានីនៅហ្សេរុយសាឡឹម។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្កោលទោសការសម្រេចចិត្តនេះ ដោយចោទប្រកាន់មេដឹកនាំលោកខាងលិចថាបានផ្តល់រង្វាន់ដល់អំពើភេរវកម្ម។ លោកបាននិយាយថា «ខ្ញុំមានសារច្បាស់លាស់មួយទៅកាន់មេដឹកនាំទាំងនោះដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បន្ទាប់ពីការសម្លាប់រង្គាលដ៏គួរឲ្យរន្ធត់នៅថ្ងៃទី៧ខែតុលា គឺអ្នកកំពុងផ្តល់រង្វាន់ដ៏ធំដល់ភេរវកម្ម។ វានឹងគ្មានឡើយនូវរដ្ឋប៉ាឡេស្ទីន»។

ការទទួលស្គាល់លើកនេះ បង្ហាញពីការស្តីបន្ទោសខាងការទូតដ៏ខ្លាំងក្លាបំផុតលើអ៊ីស្រាអែលដោយសម្ព័ន្ធមិត្តលោកខាងលិច ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមកនេះ ដោយគូសបញ្ជាក់ពីសម្ពាធកើនឡើងនៅក្នុងសហគមន៍អន្តរជាតិដើម្បីជំរុញផ្លូវនយោបាយចេញពីសង្រ្គាម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


