Connect with us

ព័ត៌មានអន្ដរជាតិ

ពិធីការនីត្រាប់និយាយខ្មែរ ត្រូវថៃគ្នាឯងរិះគន់ថា រើសអើង​ពូជសាសន៍ ទាំងដែលស្ពាយអាជីពជាអ្នកកាសែត

បានផុស

នៅ

ឃ្លិបររបស់ពិធីការនី នាង Bright Pitchanat ដែលត្រាប់និយាយភាសាខ្មែរ​ក្នុង​កម្មវិធី​មួយ ​ត្រូវ​អ្នកទស្សនាជាជាតិថៃ មើល​ឃើញថា អត់សីលធម៌ ខណៈអ្នកច្នៃប្រឌិតដ៏ល្បីល្បាញមួយរូប ក៏បានបង្ហោះការរិះគន់ដែរថា វាមិនមែនជារឿងគួរឲ្យអស់សំណើចទាល់តែសោះ នេះគឺជាប្រកាន់ពូជសាសន៍ច្បាស់ៗតែម្ដង។

រូបភាព៖MGR
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនឹងវីដេអូរបស់ពីធីការនីនៅក្នុងកម្មវិធី Kamkon Khao Kue Nok Jor កាលពីថ្ងៃទី ២២ ខែកញ្ញា បានសរសេរសំណេរបែបលេងសើចថា «រៀនប្រកបព្យញ្ជនៈឲ្យច្បាស់! ពិធីករ Sorayuth និង ពិធីការនី Bright អានព័ត៌មានថៃ តែបញ្ចេញសំឡេងភាសាខ្មែរ ដើម្បីងាយស្រួលទាក់ទងជាមួយថ្នាក់ដឹកនាំកម្ពុជា» ។

បន្ទាប់ពីឃ្លិបនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមរួច មនុស្សជាច្រើនដែលឃើញវីដេអូនោះ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងចោទជាសំណួរវិញថា តើសកម្មភាពរបស់ភ្នាក់ងារសារព័ត៌មាន គឺជាការសម្លុត ម៉ាក់ងាយ? ការ​បង្ហោះ​មួយនោះ ​ក៏​បាន​បង្កើត​មតិ​ប្រឆាំងមិនគាំទ្រ និងរិះគន់ឥតសំចៃមាត់​ពិអ្នកទស្សនាជាច្រើនផងដែរ។

យ៉ាង​ណា​មិញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា អ្នក​ប្រើ​ហ្វេស​ប៊ុកដែលមានឈ្មោះថា Riksh Upamaya លោកត្រូវត្រូវគេស្គាល់ថា ជានាយកច្នៃប្រឌិត និងអ្នករចនានៅក្នុងឧស្សាហកម្មផ្សាយពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលក្នុងប្រទេសថៃ បានបង្ហោះសារទាក់ទងនឹងបញ្ហានេះដូចគ្នា។

លោកបានសរសេរសារយ៉ាងវែងអន្លាយថា «ខ្ញុំមិននឹកស្មានថា ខ្ញុំបានឃើញការរើសអើងជាតិសាសន៍បែបនេះនៅលើកញ្ចក់ទូរទស្សន៍ជាតិទេ។ នេះជាមូលហេតុដែលម្តាយរបស់ខ្ញុំបង្រៀនខ្ញុំឲ្យនិយាយភាសាថៃនៅផ្ទះតាំងពីខ្ញុំនៅក្មេង ហើយបន្ទាប់មក ពួកគាត់ឲ្យខ្ញុំរៀនភាសាខ្មែរជាមួយជីដូនជីតារបស់ខ្ញុំ ពេលសម្រាកពីកិច្ចការសាលា។ ខ្ញុំ​ខ្លាចថា ពេលយកភាសាជាតិគេមកនិយាយធ្វើឲ្យការបញ្ចេញ​សំឡេង​មិន​ល្អ ហើយ​ត្រូវគេសើច​ចំអក​បែប​នេះ។ វាមិនកំប្លែងទាល់តែសោះ! តើ​ប្រជាជន​នៅ​ខេត្ត​ស៊ីសាកេត​ដែល​រស់​នៅ​ទី​នោះ​ មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​ពួក​គេ​និយាយ​ភាសា​ថៃ​ ដោយ​បញ្ចេញ​សំឡេង​បែប​នេះ?»។

ជាងនេះទៅទៀត នៅពីក្រោមការបញ្ចេញមតិរបស់នាយកច្នៃប្រឌិត បាននាំឲ្យមានរលកនៃការនិយាយប្រឆាំងទៅលើពិធីករ និងពិធីការនីទាំង២ដួង ដោយម្នាក់ៗបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងគិតថា ពួកគេគួរតែរៀនសីលធម៌ជាមុនសិន មុនចាប់អាជីពជាអ្នកសារព័ត៌មាន៕

រូបភាព៖MGR

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឆ្លេឆ្លា​ពេញ​សភាថៃ​ ព្រោះ​គ្មានទឹក និង​បង្គន់ប្រើមិនបាន ព្រោះការ​បាក់ស្រុត​រណ្ដៅ​មុខពេទ្យ Vajira

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម