ព័ត៌មានអន្ដរជាតិ
Anutin រុះរើរូបសំណាកមុខវិមានរដ្ឋាភិបាលចោល ដោយសារជំនឿ ខ្លាចប៉ះតំណែងដូចអ្នកមុន
យោងតាមប្រព័ន្ធផ្សព្វផ្សាយ thethaige កាលពីថ្ងៃទី ២៦ កញ្ញា បានរាយការណ៍ថា នាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul បានផ្លាស់ប្តូររូបសំណាកអាទិទេព Narasingh ត្រឡប់ទៅខាងមុខអគាររដ្ឋាភិបាល Thai Khu Fa វិញ ក្រោមហេតុផលថា ខ្លាចប៉ះពាល់ដល់តំណែងដូចអ្នកមុនៗ។

ការផ្លាស់ទីលំនៅនេះបង្ហាញពីការវិលត្រឡប់នៃនិមិត្តសញ្ញាដ៏សំខាន់ទៅកាន់វិមានរដ្ឋាភិបាល ដោយវាវិលត្រឡប់ទៅទីតាំងដើមវិញ ក្នុងអំឡុងរដ្ឋាភិបាលរបស់ឧត្តមសេនីយ Prayut Chan-o-cha ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលនយោបាយ និងសាសនានៃជំនឿដ៏ងុបងល់របស់រដ្ធាភិបាលថៃ។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនក៏បានរាយការណ៍ទៀតថា ហេតុផលសំខាន់សម្រាប់ការផ្លាស់ប្តូររូបសំណាក Narasingha ត្រឡប់ទៅយ៉រនៃអគារ Thai Khu Fa ដែលជាទីស្នាក់ការនាយករដ្ឋមន្ត្រី ពោលគឺដើម្បីដាក់និមិត្តសញ្ញានៃការការពារឡើងវិញ និងផ្តល់យុថ្កាខាងវិញ្ញាណសម្រាប់អ្នកដែលធ្វើការនៅវិមានរដ្ឋាភិបាលឲ្យមានចិត្តមាំទាំ កុំឲ្យមានចិត្យបែកខ្ញែក។

មិនតែប៉ុណ្ណោះ លោក Anutin ក៏ជឿជាក់ទៅលើជំនឿនៃរូបសំណាក់នេះ គឺជាអាទិទេពដែលសម្លាប់បិសាច។ ដូច្នេះ ទីតាំងដ៏លេចធ្លោរបស់វានៅខាងក្រៅអគារ ជានិមិត្តរូបនៃការបង្រ្កាបអំពើអាក្រក់ និងភាពរឹងមាំនៃការគ្រប់គ្រង ដែលធ្វើឲ្យសាធារណជនមើលឃើញ។
ដូច្នេះហើយ សកម្មភាពរបស់នាយករដ្ឋមន្រ្តីថៃថ្មីថោងរូបនេះ មិនមែនគ្រាន់តែជាការរំកិលវត្ថុនោះទេ។ ប៉ុន្តែវាគឺជាការស្ដារឡើងវិញនូវនិមិត្តសញ្ញា និងជំនឿប្រពៃណីរបស់វិមានរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យវាដើរតួយ៉ាងសំខាន់ម្តងទៀតជា អាណាព្យាបាលរបស់រដ្ឋាភិបាល។ ជាពិសេស ទីតាំងរូបសំណាក់មុនបានបំផ្លាញតំណែងរបស់នាយករដ្ឋមន្រ្តីថៃមុនៗឲ្យធ្លាក់ខ្ពាក់ ក្លាយជាជនសម្អប់របស់ប្រជាជន ដែលនាំហេតុនាំឲ្យពួកគេកាន់តំណែងមិនយូរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នារីម្នាក់លក់ក្រចកដៃក្នុងតម្លៃខ្ពស់ សង្ស័យប្រើក្នុងឱសថបុរាណចិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


