ព័ត៌មានជាតិ
ម៉ាឡេស៊ី៖ កម្ពុជានិងថៃនឹងបញ្ចប់លក្ខខណ្ឌបង្កើត AOT នៅខែតុលា
ម៉ាឡេស៊ីក្នុងនាមប្រធានអាស៊ាន បានបង្ហាញក្តីសង្ឃឹមថា លក្ខខណ្ឌយោង (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នឹងត្រូវបានបញ្ចប់ដោយកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួរក្នុងខែតុលាខាងមុខនេះ។ នេះយោងតាមសារព័ត៌មានម៉ាឡេស៊ី BERNAMA។

ប៉ុន្តែការលើកឡើង់របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីក៏កើតឡើងចំថ្ងៃដែលមានសេចក្តីរាយការណ៍ថា យោធារបស់ថៃបានបើកការវាយប្រហារបង្កហេតុនៅច្រកអានសេះ ស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៧ខែកញ្ញានេះ ដែលបង្កឲ្យមានក្តីបារម្ភអំពីភាពផុយស្រួយនៃការរំលោភបទឈប់បាញ់ពីភាគីថៃ។
សារព័ត៌មានបានស្រង់សម្តី រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan ដែលបាននិយាយថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីទន្ទឹងរង់ចាំការផ្លាស់ប្តូរដែលកំពុងត្រូវបានសម្រេច ដើម្បីពង្រឹងបន្ថែមនូវតួនាទីរបស់ AOT នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី ត្រូវបានស្រង់សម្តី ដូចបាននិយាយថា៖«យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលប្រទេសទាំងពីរបានបន្តគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅ Putrajaya កាលពីខែកក្កដាឆ្នាំមុន ហើយយើងចង់ឱ្យវាបញ្ចប់»។
លោក Mohamad បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅបេសកកម្មអចិន្ត្រៃយ៍របស់ម៉ាឡេស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) បន្ទាប់ពីកិច្ចប្រជុំបួនភាគីរវាងសហរដ្ឋអាមេរិក ម៉ាឡេស៊ី កម្ពុជា និងថៃ ដែលបានធ្វើឡើងនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។

លោក ត្រូវបានស្រង់សម្តី ដូចបាននិយាយថា៖«បន្ទាប់មក វានឹងត្រូវឱ្យប្រទេសទាំងពីរចរចាគ្នារកដំណោះស្រាយបញ្ហាព្រំដែនរបស់ខ្លួនព្រោះបញ្ហាទាំងនោះជារឿងទ្វេភាគី។ ម៉ាឡេស៊ីប្រកាន់គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតស្របតាមធម្មនុញ្ញអាស៊ាន»។
កិច្ចប្រជុំចតុភាគីនៅសហរដ្ឋអាមេរិក ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Landau មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដោយមានរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan ក្នុងតួនាទីជាអ្នកសម្របសម្រួល។
ជម្លោះផ្ទុះអាវុធរវាងថៃនិងកម្ពុជាដែលបានកើនឡើងកាលពីថ្ងៃទី២៤ខែកក្កដាបានបញ្ចប់នៅថ្ងៃទី ២៨ ខែកក្កដា បន្ទាប់ពីកម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំពិសេសមួយដែលរៀបចំដោយប្រទេសម៉ាឡេស៊ីនៅទីក្រុង Putrajaya ក្រោមការដាក់សម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមានការចូលរួមអង្កេតការណ៍យ៉ាងសកម្មពីមហាអំណាចចិន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


