Connect with us

ព័ត៌មានអន្ដរជាតិ

លោក ថាក់ស៊ីន ​ដាក់សំណើសុំ​លើក​លែង​ទោស ​ពី​ព្រះមហាក្សត្រ

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់​ Khaosod លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានដាក់សំណើលើកលែងទោសជាបុគ្គល ហើយបានបញ្ជូនទៅលេខាធិការដ្ឋានខុទ្ទកាល័យ (CSC) ដើម្បីចាត់វិធានការបន្ត នេះបើយោងតាមក្រសួងយុត្តិធម៌បានបញ្ជាក់ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥។

រូបភាព៖khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិននឹងពាក្យចចាមអារ៉ាមដែលរីករាលដាលថា បន្ទាប់ពីសាលក្រមព្រហ្មទណ្ឌរបស់តុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយ បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីថៃ ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងសំណុំរឿងកម្រិតទី១៤ ។ មួយ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២២០២៥ លោក ថាក់ស៊ីន បាន​ដាក់​សំណើ​សុំ​លើក​លែង​ទោស ​ពី​ព្រះមហាក្សត្រ​ទៅ​ក្រសួង​យុត្តិធម៌ភ្លាមៗ។

ក្រោយមក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ទោ Thawee Sodsong បានសម្រេចច្រានចោលសំណើនេះ ហើយបញ្ជូនទៅលេខាធិការដ្ឋានខុទ្ទកាល័យ (CSC) ដើម្បីចាត់ការបន្ត​នីតិវិធី។

ទោះជាយ៉ាងណាក៏ដោយ ការពិចារណាលើដំណើរការនេះ បានធ្វើឡើងក្នុងអំឡុងពេលដែលគណៈរដ្ឋមន្ត្រីថ្មីមិនទាន់មានលទ្ធភាពពេញលេញក្នុងការអនុវត្តភារកិច្ចរបស់ខ្លួននៅឡើយ។ បន្ទាប់ពីព្រះរាជបញ្ជាចេញការតែងតាំងនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ និងស្បថចូលកាន់តំណែងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ ជាមួយនឹងការប្រកាសគោលនយោបាយដែលបានគ្រោងទុកទៅកាន់សភា។

រូបភាព៖khaosod

សូម​ជម្រាប​ជូនថា ក្រោយ​រត់​គេច​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​អស់​មួយ​រយៈ​ធំ លោក​ ថាក់ស៊ីន បានវិល​ចូល​​មាតុ​ប្រទេសខ្លួន​វិញ​ កាល​​ខែ​សីហា ​ឆ្នាំ​២០២៣ គឺ​នៅ​មុន​ថ្ងៃ​ដែល​សភា​ថៃ​បោះឆ្នោត​​ជ្រើស​រើស​​​​បេក្ខជន​នាយករដ្ឋមន្ត្រី​​​ចេញ​ពីគណបក្ស​ភឿថៃ ហើយ​ត្រូវ​វបាន​តុលាការ​កំពូលកាត់ទោស​​​ឲ្យ​ជាប់​ពន្ធធនាគារ ១ឆ្នាំ ហើយ​លោកក៏​ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិស​នៅ​ទីក្រុង​បាងកក ដែល​ជា​​ពេទ្យ​របស់ពន្ធធាគារដោយសាររូបលោកជាពិរុទ្ធជន (អ្នកទោស) ដែលត្រូវអនុវត្តទោសរយៈពេល១២០ថ្ងៃក្នុងពន្ធធាគារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មេពន្ធនាគារ ថៃ ប្រាប់បែបបទដែលលោក ថាក់ស៊ីន អាចសុំការលើកលែង​ទោសពីព្រះមហាក្សត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម