ព័ត៌មានអន្ដរជាតិ
ថៃ កើតអគ្គិភ័យទៀតហើយ លើកនេះសាហាវខ្លាំង មនុស្សស្លាប់តម្រៀបគ្នា
ប្រទេសថៃកើតមានគ្រោះអគ្គិភ័យទៀតហើយ ប៉ុន្តែលើកនេះសាហាវជាងរាល់ដង ដោយផ្តាច់ជីវិតមនុស្សដល់ទៅ៧នាក់ឯណោះ។

តាមការផ្សាយរបស់ Amarin TV, អគ្គិភ័យបានឆាបឆេះផ្ទះកម្ពស់២ជាន់ នាវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០២៥ ក្នុងឃុំ Tha Pradu, ស្រុក Mueang ខេត្ត Rayong។

ដោយសារតែភ្លើងឆាបឆេះសាហាវខ្លាំង វាបានរាលដាលឆេះផ្ទះ៣ខ្នងទៀត ស្របពេលមនុស្សកំពុងដេកលង់លក់។ យ៉ាងណា មូលហេតុបង្កជាអគ្គិភ័យ មិនទាន់ត្រូវបានគេដឹងទេ។
ក្នុងចំណោមអ្នកស្លាប់ គឺមានមនុស្សធំ៤នាក់និងកុមារ៣នាក់ ខណៈមនុស្ស៣នាក់ទៀតរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រឹមមួយខែ ថៃ កើតគ្រោះអគ្គិភ័យសាហាវៗ ច្រើនលើកនឹកស្មានមិនដល់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


