ព័ត៌មានអន្ដរជាតិ
Medvedev បដិសេធការអះអាងរបស់ ត្រាំ អំពីការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរក្បែរឆ្នេររុស្ស៊ី
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃពុធទី១តុលា បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា នាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិក ត្រូវបានដាក់ពង្រាយនៅក្បែរឆ្នេរសមុទ្រប្រទេសរុស្ស៊ី។

លោក ត្រាំ កាលពីថ្ងៃអង្គារបានពណ៌នា Medvedev ថាជា«មនុស្សល្ងង់ខ្លៅ» ហើយបាននិយាយថា លោកបានបញ្ជាឲ្យ«នាវាមុជទឹកមួយឬពីរគ្រឿង»ទៅជិតប្រទេសរុស្ស៊ី។ លោកធ្លាប់បានថ្លែងកាលពីខែសីហាផងដែរថា ចំណាត់ការបែបនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីលោក Medvedev។
លោក Medvedev បានចំអកការកត់សម្គាល់របស់លោក ត្រាំ នៅលើបណ្ដាញសង្គម X ដោយសរសេរជាភាសាអង់គ្លេសថា «ត្រាំ ជាថ្មីម្តងទៀតបាននាំយកនាវាមុជទឹក ដែលគាត់បាននិយាយដោយឥតព័ស្តុតាងថាបានបញ្ជូនទៅកាន់ច្រាំងសមុទ្ររុស្ស៊ី ដោយទទូចថា ពួកវាត្រូវបានលាក់ទុកយ៉ាងល្អ»។
លោកបានបន្ថែមថា៖ «ដូចពាក្យនិយាយអញ្ចឹង វាពិបាកក្នុងការរកឆ្មាខ្មៅក្នុងបន្ទប់ងងឹតណាស់ ជាពិសេសប្រសិនបើវាមិននៅទីនោះ»។

មេដឹកនាំអាមេរិក បានហៅនាវាមុជទឹកនុយក្លេអ៊ែរដែលខ្លួនអះអាងថាត្រូវបានបញ្ជូនទៅជិតប្រទេសរុស្ស៊ីថាជា«អាវុធដ៍សាហាវបំផុតមិនធ្លាប់មាន»។ លោក ត្រាំ បានប្រាប់ថា «ពួកយើងត្រូវបានគំរាមកំហែងបន្តិចបន្តួចដោយរុស្ស៊ីនាពេលថ្មីៗនេះ ហើយខ្ញុំបានបញ្ជូននាវាមុជទឹក ដែលជានាវាមុជទឹកនុយក្លេអ៊ែរ លេខមួយ អ្នកមិនអាចរកឃើញវាទេ។ យើងដើរ ២៥ឆ្នាំលឿនជាង រុស្ស៊ី និងចិន នៅក្នុងនាវាមុជទឹក»។ បន្ថែមពីនេះ លោក ត្រាំ បានសង្កត់ធ្ងន់ថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិកគឺធំជាង និងទំនើបជាងគូប្រជែងរបស់ខ្លួន។ លោកបានបញ្ជាក់ថា៖ «និយាយដោយត្រង់ទៅ បើវាពិតជាត្រូវប្រើមែន យើងមានច្រើនជាងអ្នកណាទាំងអស់។ ប៉ុន្តែ នុយក្លេអ៊ែរ មិនមែនជាពាក្យដែលគួរនិយាយញឹកញាប់ពេកទេ»៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


