ព័ត៌មានអន្ដរជាតិ
អាមេរិកបើកការវាយប្រហារថ្មីនៅជិតវេណេស៊ុយអេឡា ស្លាប់មនុស្ស៤នាក់
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃសុក្រទី៣ខែតុលាថា មនុស្ស៤នាក់បានស្លាប់ បន្ទាប់ពីការវាយប្រហាររបស់យោធាអាមេរិកទៅលើកប៉ាល់ដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់នៅក្នុងដែនទឹកអន្តរជាតិ ក្បែរប្រទេសវេណេស៊ុយអេឡា។
ឧបទ្ទវហេតុនេះ ជាប្រតិបត្តិការលើកទីបួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរំខានដល់ផ្លូវដឹកជញ្ជូនគ្រឿងញៀនតាមសមុទ្រ។
លោក Hegseth បានប្រាប់ថា ការវាយប្រហារនេះបានកើតឡើងនៅខាងក្រៅព្រំដែនដែនសមុទ្ររបស់ប្រទេសវេណេស៊ុយអេឡា ហើយជាផ្នែកមួយនៃយុទ្ធនាការដែលបានប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ មន្ត្រីអាមេរិកអះអាងថា សកម្មភាពនេះ គឺចាំបាច់ដើម្បីបញ្ឈប់សារធាតុខុសច្បាប់មិនឲ្យទៅដល់ឆ្នេរសមុទ្រអាមេរិក។
លោក Hegseth បានអះអាងថា ការស៊ើបការណ៍សម្ងាត់បានបង្ហាញថា កប៉ាល់នេះកំពុងផ្ទុកគ្រឿងញៀន ដោយហៅនាវិកទាំងនោះថា «ពួកភេរវករគ្រឿងញៀន»។ ក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម X គ្រាប់ផ្លោងជាច្រើនត្រូវបានគេមើលឃើញថាបានវាយប្រហារទូកមួយគ្រឿង មុនពេលដែលវាផ្ទុះនៅលើផ្ទៃសមុទ្រ។
លោក Hegseth បានប្រកាសថា «ប្រតិបត្តិការនេះ នឹងបន្តរហូតដល់ការវាយប្រហារលើប្រជាជនអាមេរិកត្រូវបានបញ្ចប់»។
ក្រសួងទំនាក់ទំនងរបស់ប្រទេសវេណេស៊ុយអេឡា មិនបានធ្វើការអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ។ យ៉ាងណាមិញ ការវាយប្រហារនេះ ទំនឹងនឹងបង្កើនភាពតានតឹងបន្ថែមទៀតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស។ ថ្មីៗនេះ វេណេស៊ុយអេឡាបានរកឃើញយន្តហោះចម្បាំង F-35 របស់អាមេរិកចំនួន៥គ្រឿង ដែលកំពុងហោះហើរនៅជិតឆ្នេរសមុទ្រការ៉ាប៊ីនរបស់ខ្លួន ដោយទុកចាត់ថាជា«ការបង្កហេតុ» និងការគំរាមកំហែងដល់សន្តិសុខជាតិ។
អាមេរិកនិយាយថា បេសកកម្មនេះមានគោលដៅលើការជួញដូរគ្រឿងញៀន ប៉ុន្តែមន្ត្រីវេណេស៊ុយអេឡាអះអាងថា អាមេរិកមានគោលបំណងផ្លាស់ប្តូររបប។

កាលពីចុងខែកញ្ញា ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសត្រៀមខ្លួនដើម្បីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាលើទឹកដីរបស់ខ្លួន។ អនុប្រធានាធិបតី លោកស្រី Delcy Rodríguez បានច្រានចោលការបញ្ជាក់របស់សហរដ្ឋអាមេរិកដែលថានេះជាយុទ្ធនាការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនអាមេរិកឡាទីន។ លោកស្រីលើកឡើងថា វាជា«ការភូតកុហកដ៏ធំមួយ» ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាតាមពិតមានបំណងចង់គ្រប់គ្រងធនធានធម្មជាតិដ៏ច្រើនរបស់វេណេស៊ុយអេឡា ដូចជា ប្រេង ឧស្ម័ន មាស និងរ៉ែ។
កាលពីដើមខែសីហាកន្លងទៅ រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសថាផ្តល់រង្វាន់ទ្វេដងឡើងដល់ ៥០លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសប្រធានាធិបតីវ៉េណេស៊ុយអេឡា ដែលត្រូវចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅសហរដ្ឋអាមេរិក។ អាមេរិកចោទប្រកាន់លោក ម៉ាឌូរ៉ូ ថាកំពុងប្រើប្រាស់ប្រាក់ចំណេញពីគ្រឿងញៀនដើម្បីរក្សាអំណាចខ្លួន។ លោក ម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ជាលើកដំបូងនៅក្នុងឆ្នាំ២០២០ ដោយរដ្ឋអាជ្ញាអាមេរិក ដែលថា លោកបានដើរតួនាទីសំខាន់ក្នុងការសមគំនិតរត់ពន្ធកូកាអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។
ក្រៅតែពីលោក ម៉ាឌូរ៉ូ មន្ត្រីធំៗមួយចំនួនរបស់វ៉េណេស៊ុយអេឡា ក៏ត្រូវអាមេរិកប្រកាសចាប់ខ្លួនផងដែរ ដូចជា រដ្ឋមន្ត្រីការពារជាតិលោក Vladimir Padrino និងអតីតអនុប្រធានាធិបតី Tareck El Aissami ជាដើម៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


