Connect with us

ព័ត៌មានអន្ដរជាតិ

ហាត់ប្រាណក្រោយចាក់វ៉ាក់សាំងកូវីដមិនបង្កគ្រោះថ្នាក់ ​ថែមទាំងហុចផលកាន់តែល្អ

បានផុស

នៅ

ក្នុងករណីទូទៅជាច្រើនបង្ហាញថា ការហាត់ប្រាណបន្ទាប់ពីចាក់វ៉ាក់សាំង ពុំមានផលប៉ះពាល់អ្វីនោះទេ។ ប៉ុន្តែផលរំខានតិចតួចនៃប្រសិទ្ធភាពថ្នាំអាចជះឥទ្ធិពលដល់រាងកាយខ្លះដែរ។ ដូច្នេះ ហាត់ប្រាណបានឬមិនបាន អាស្រ័យលើខ្លួនអ្នកផ្ទាល់ តើអ្នកមានអារម្មណ៍ល្អដែរទេ? នៅឈឺត្រង់ណាឬអត់? បើខ្លួនឯងច្បាស់ថា គ្មានបញ្ហាសុខភាព ការហាត់ប្រាណអាចធ្វើទៅបាន។

Letter from Beijing: China and the U.S. Compete for Vaccine Glory
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ​សហរដ្ឋអាមេរិក បញ្ជាក់ថា ផលប៉ះពាល់ពីវ៉ាក់សាំង​អាចមានអាការ​រួមមាន ឈឺចាប់ ក្រហមឬហើមនៅលើដៃ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ គ្រុនក្តៅខ្លួន និងចង្អោរ។ល។

CDC បន្ថែមថា ផលប៉ះពាល់ទាំងនេះច្រើនតែចាប់ផ្តើមក្នុងរយៈពេលមួយថ្ងៃឬពីរថ្ងៃក្រោយចាក់វ៉ាក់សាំង ហើយវាអាចជះឥទ្ធិពលដល់សកម្មភាពប្រចាំថ្ងៃរួមទាំងការធ្វើលំហាត់ប្រាណផងដែរ។ ប៉ុន្តែវាមិនមែនជារឿងអាក្រក់ទេ។ ផលប៉ះពាល់ទូទៅទាំងនោះជាសញ្ញាបង្ហាញថា ប្រព័ន្ធភាពស៊ាំកំពុងឆ្លើយតបទៅនឹងវ៉ាក់សាំង ហើយបើសិនចង់ធ្វើលំហាត់ប្រាណ នោះក៏អាចទៅរូច បន្ទាប់អាការធូរស្បើយ។

Healthy Habits Forged in a Pandemic: Exercise, Green Time, Reading

លោក David Wyles, MD អ្នកឯកទេសខាងជំងឺឆ្លងនិងជាប្រធាននៅមជ្ឈមណ្ឌល Denver Health សហរដ្ឋអាមេរិកប្រាប់ថា ផលរំខានទាំងឡាយគួរតែបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ ដែលនេះមានន័យថា វ៉ាក់សាំងមិនអាចបង្កផលប៉ះពាល់ខ្លាំងលើទម្លាប់ប្រចាំថ្ងៃឡើយ។

រីឯ វេជ្ជបណ្ឌិត Humberto Choi, M.D អ្នកជំនាញខាងរោគសួតនៅគ្លីនិក Cleveland សហរដ្ឋអាមេរិក មានប្រសាសន៍ថា មនុស្សគ្រប់គ្នាមានការឆ្លើយតបខុសគ្នាចំពោះវ៉ាក់សាំង។ ប៉ុន្តែជាទូទៅមនុស្សវ័យក្មេង ឬមានអាយុក្រោម ៦០ ឆ្នាំ ច្រើនតែមានផលប៉ះពាល់ខ្លាំងជាងមនុស្សវ័យចំណាស់។ ជាថ្មីម្តងទៀតផលប៉ះពាល់ទាំងនេះគឺជាសញ្ញាមួយដែលប្រព័ន្ធភាពស៊ាំកំពុងឆ្លើយតបនឹងវ៉ាក់សាំង ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ។

Free Photo | Young asian woman practicing yoga in living room. attractive  beautiful female working out for healthy at home. lifestyle woman exercise  concept.

ភ្ជាប់នឹងហេតុផលខាងលើ អ្នកជំនាញថា ​មិនមានអ្វីដែលអាចបង្កគ្រោះថ្នាក់ក្នុងការធ្វើលំហាត់ប្រាណ បន្ទាប់ពីចាក់វ៉ាក់សាំងឡើយ ទោះបីមានផលរំខានមិនស្រួលដូចជា ឈឺសាច់ដុំឬគ្រុនក្តៅក៏ដោយ។ ក្នុងនោះ វេជ្ជបណ្ឌិត Choi បញ្ជាក់ថា មិនមានភ័ស្តុតាងណាមួយដែលថាការធ្វើលំហាត់ប្រាណមុនឬភ្លាមៗក្រោយចាក់វ៉ាក់សាំងនឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងនោះទេ។ ផ្ទុយទៅវិញ បើអាចធ្វើលំហាត់ប្រាណស្រាលៗនាំឱ្យបែកញើស បន្ទាប់ពីទទួលវ៉ាក់សាំងដូសទី១ឬទី២ក្ដី វានឹងហុចផលកាន់តែប្រសើរទៅលើប្រសិទ្ធភាពនៃថ្នាំបង្ការទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Health

ចុចអាន៖ លែងបារម្ភ! មិនមែនជាក្រុមងាយរងគ្រោះ ក៏មានសិទ្ធចាក់វ៉ាក់សាំងកូវីដបាន

ចុចអាន៖ ត្រូវពន្លឺព្រះអាទិត្យ​មួយ​ថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣៦ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម