សុខភាព
មកដឹងមូលហេតុ ដែលបណ្ដាលឲ្យទារកកើតមកមិនគ្រប់ខែ!
ទារកកើតមិនគ្រប់ខែ គឺជាទារកទាំងឡាយ ដែលសម្រាលមិនគ្រប់៣៧សប្តាហ៍ ឬអាយុតិចជាង២៥៩ថ្ងៃ។
ក) មូលហេតុសំខាន់ៗដែលបណ្តាលឲ្យទារកកើតមិនគ្រប់ខែ៖
– ស្ត្រីមានផ្ទៃពោះច្រើនដង
– ម្តាយមានរោគរលាកតម្រងនោម ផ្តាសាយធំ រលាកស្រោមទឹកភ្លោះ បែកទឹកភ្លោះមុនកំណត់ សុកពាំងមាត់ស្បូន
– ម្តាយឡើងសម្ពាធឈាមខ្ពស់នូវត្រីមាសចុងក្រោយ មានជំងឺ ទឹកនោមផ្អែម ជំងឺបេះដូង ជំងឺរលាកសួតស្រួចស្រាវ
– ករណីខ្លះគ្រោះថ្នាក់ចរាចរណ៍ដែលតម្រូវឲ្យកើតមុន៣៧សប្តាហ៍។

ខ) ការធ្វើរោគវិនិច្ឆ័យទៅលើទារកមិនគ្រប់ខែ៖
– ស្ត្រីចាំច្បាស់នូវរដូវចុងក្រោយ
– ការពិនិត្យអេកូផ្ទៃពោះនៅត្រីមាសទី១
– ការពិនិត្យទារកដោយគ្រូពេទ្យកុមារ
ចំណុចទាំង៣ខាងលើ អាចឲ្យគ្រូពេទ្យកំណត់អាយុរបស់ទារកបានត្រឹមត្រូវ។
គ) ទារកកើតមិនគ្រប់ខែមានផលវិបាកច្រើនទៅលើគ្រប់សរីរាង្គ៖
– សួតៈ សួតទារកមានលក្ខណៈមិនពេញលេញ ជំងឺសួតស្អិត (Hyaline membrane disease) ដែលធ្វើឲ្យទារកហត់ដង្ហក់ បបូរមាត់ស្វាយដែលទាមទារការសង្គ្រោះបន្ទាន់ដោយម៉ាស៊ីនជំនួយដង្ហើម និងឱសថមួយចំនួន។
– បេះដូងៈ សរសៃឈាមបេះដូងបិទមិនជិតដែលនៅចំហរហូត (Patent Ductus Arteriosus) ដែលនាំឲ្យមានផលវិបាកដល់ការរំលាយអាហារ និងប្រព័ន្ធដកដង្ហើម។
– ប្រព័ន្ធរំលាយអាហារៈ សរីរាង្គសម្រាប់រំលាយអាហារ (ក្រពះ ពោះវៀនតូច ពោះវៀនធំ…) មិនទាន់មានសមត្ថភាពរំលាយទឹកដោះម្តាយ ឬទឹកដោះគោ បានពេញលេញដើម្បីលូតលាស់បានល្អនៅឡើយ។
– ខួរក្បាលៈ ទារកអាចមានបញ្ហាហូរឈាមខួរក្បាល (Brain hemorrhage) អាចមិនទាន់ដកដង្ហើមបានល្អ គេធ្វើរោគវិនិច្ឆ័យបានដោយអេកូខួរក្បាល អាចរកឃើញថា មានហូរឈាមខួរក្បាលឬអត់។

– ប្រព័ន្ធបន្សាំរបស់ទារកមិនពេញលេញៈ ទារកងាយទទួលរងការបង្ករោគជាងទារកធម្មតា
– ស្ទើរតែគ្រប់ទារកមិនគ្រប់ខែ ច្រើនតែមានខាន់លឿងដែលទាមទារការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា
– ទារកមិនគ្រប់ខែ ច្រើនមានសភាពស្លេកស្លាំង ដែលពេលខ្លះទាមទារការបញ្ចូលឈាម
ឃ) កត្តាអ្វីខ្លះដែលអាចកាត់បន្ថយផលវិបាករបស់ទារកកើតមិនគ្រប់ខែ?
កត្តាដែលអាចកាត់បន្ថយរួមមានៈ
– ស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវមកពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ ជាមួយគ្រូពេទ្យជំនាញផ្នែកសម្ភព ដើម្បីតាមដានការលូតលាស់របស់ទារកក្នុងផ្ទៃ។
– គួរជ្រើសរើសមន្ទីរសម្ភព ដែលមានសេវាសង្គ្រោះទារកនៅជិតជាការប្រសើរដើម្បីគ្រូពេទ្យសម្ភព និងគ្រូពេទ្យកុមារសហការគ្នាជួយសង្គ្រោះមាតា និងទារកទាន់ពេលវេលា។
– ក្នុងករណីគំរាមសម្រាលមិនគ្រប់ខែ គ្រូពេទ្យអាចឲ្យដំបូន្មាន ដើម្បីសម្រាកឲ្យបានច្រើន និង ញុំាអាហារដែលមានជាតិកាល់ឡូរីខ្ពស់។

“ ផ្នែកប្រពោធនកម្មទារកនៃមន្ទីរកាល់ម៉ែត ជាមួយក្រុមការងារជំនាញប្រកបដោយបទពិសោធន៍ខ្ពស់ ទាំងវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាក-យិកា និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ រីករាយនិងផ្តល់ជាអនុសាសន៍ដែលជាអត្ថប្រយោជន៍សម្រាប់ការជួយសង្គ្រោះទារកបានទាន់ពេលវេលា ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សារៈសំខាន់នៃការសង្គ្រោះទារកបន្ទាប់ពីសម្រាលភ្លាមៗ!
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



