សុខភាព
មកដឹងសញ្ញានៃ អាការៈឈឺចាប់របស់ទារក ដែលឪពុកម្ដាយគ្រប់រូបគួរយល់ដឹង!
១) គោលបំណង៖
ការឈឺចាប់របស់ទារកមានសារៈសំខាន់ណាស់ដែលយើងត្រូវយកចិត្តទុកដាក់ជាចាំបាច់ ព្រោះថា ទារកមិនអាចនិយាយជាមួយយើងបាននូវពាក្យមួយម៉ាត់ថាឈឺទេ ហើយក៏មិនដឹងថាឈឺប៉ុណ្ណាដែរ។ អត្ថបទនេះនឹងធ្វើឲ្យអ្នកទទួលបាននូវ
– ស្គាល់នូវសញ្ញានៃការឈឺចាប់ទារក
– ចេះធ្វើការវាយតម្លៃ
– មានសមត្ថភាពកាត់បន្ថយនូវការឈឺចាប់របស់ទារក
២) សញ្ញាណនៃការឈឺចាប់របស់ទារក៖
យើងអាចកត់សម្គាល់សញ្ញាណខ្លះៗ នៃការឈឺចាប់របស់ទារកដូចជា:
– ទឹកមុខធ្មឹង
– ស្រែកយំ និងកម្រើកដោយខ្លួនឯង
– ការមើលទារកនៅពេលមានការឈឺចាប់មើលមិនឃើញអ្វីសោះ
– ការផ្លាស់ប្តូរស្ថានភាព
ការវាយតម្លៃនៃការឈឺចាប់របស់ទារក គឺផ្អែកលើតារាងមាត្រដ្ឋានអេឌីន EDIN (មាត្រដ្ឋានវាស់ការឈឺចាប់និងភាពមិនសុខស្រួលរបស់ទារក)។ តារាងនេះលោកអ្នក អាចប្រើបានចំពោះការឈឺចាប់របស់ទារក ឬការកើតមានដដែលៗនៃសកម្មភាពថែទាំចំពោះទារក ដែលធ្វើឲ្យមានការឈឺចាប់។ វាត្រូវតែចាំបាច់ធ្វើការតាមដានអង្កេតមើលក្នុងរយៈពេលសមគួរ (៤ទៅ៨ម៉ោង) បន្ទាប់មកយើងគ្រាន់តែធ្វើការបូកសរុបចំនួនពិន្ទុសម្រាប់លក្ខខ័ណ្ឌនីមួយៗ។ ប្រសិនបើចំនួនពិន្ទុសរុបលើសពី ៤ គឺទាមទារឲ្យមានការព្យាបាលបំបាត់ការឈឺចាប់ប្រកបដោយប្រសិទ្ធភាព។

៣) តើនៅពេលណាដែលត្រូវវាយតម្លៃការឈឺចាប់?
– ពេលដែលទារកយំមិនបាត់ ឬមានបញ្ហាអ្វីផ្សេង
– ពេលទារកចូលមកសម្រាកពេទ្យ
– គ្រប់កូនដែលមានសញ្ញានូវការប្រែប្រួលនូវឥរិយាបថរបស់វា។
៤) តើការវាយតម្លៃការឈឺចាប់សម្រាប់ធ្វើអ្វី?
– ផ្តល់ព័ត៌មានដល់គ្រូពេទ្យ
– កត់ត្រាការវាយតម្លៃ ដើម្បីងាយតាមដាននៃការវិវត្តន៍របស់ទារក

៥) តើធ្វើយ៉ាងដូចម្តេច ប្រសិនបើទារកនៅតែមានការឈឺចាប់?
– ផ្តល់ព័ត៌មានដល់គ្រូពេទ្យ ដើម្បីកែតម្រូវការព្យាបាលឡើងវិញ
– ស្រាវជ្រាវជាមួយគ្រូពេទ្យថែទាំទារក និងអ្នកជំនួយការព្យាបាលរកកត្តាផ្សេងៗនៃការឈឺចាប់។
អ្វីដែលអ្នកគួរចងចាំ និងត្រូវអនុវត្ត
– តាមដានកាយវិការ ស្ថានភាព អត្តចរិតរបស់ទារក
– តាមដានការឈឺចាប់របស់ទារក
– ត្រូវកត់ចំណាំនៅពេលដែលបានប្រើបញ្ជីវាយតម្លៃការឈឺចាប់
– ធ្វើការផ្ទេរព័ត៌មានដែលកត់ចំណាំទៅឲ្យគ្រូពេទ្យ

អ្នកម្តាយគួរចេះវាយតម្លៃការឈឺចាប់របស់ទារក ប្រសិនបើមានចម្ងល់ពីការឈឺចាប់ទារកនេះ អ្នកម្តាយគ្រប់រូបដែល អាចធ្វើការសាកសួរ និងពិគ្រោះយោបល់បាន ជាមួយគ្រូពេទ្យជំនាញថែទាំទារកផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ រវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អចំពោះកូន?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ



