សុខភាព
តើអ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ តើគួរបារម្ភឫទេ? និងគួរបង្ការគ្រោះថ្នាក់យ៉ាងដូចម្តេច?
ជំងឺទឹកនោមផ្អែមប្រភេទទី ២ កើតមាននៅពេលដែល រាងកាយមនុស្សយើងមិនអាចប្រើប្រាស់អាំងស៊ុយលីនបានល្អតាមតម្រូវការ។ អាំងស៊ុយលីនជាអ័រម៉ូនដែលដឹកនាំជាតិស្ករក្នុងឈាមយកទៅបម្លែងទៅជាថាមពលប្រើប្រាស់នៅគ្រប់កោសិកាយើង។

បើមិនបានព្យាបាល ជំងឺនេះបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖
-ខ្សោយតម្រងនោម
– ស្លាប់សាច់ដុំបេះដូង ដោយស្ទះសរសៃឈាម

– ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
– ជំងឺភ្នែក (ពិការភ្នែក)
– កាត់ជើង ដោយសារក្លាយរោគធ្ងន់ធ្ងរ
ដំបូន្មានទូទៅសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖
-ហាត់ប្រាណយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ ៥ថ្ងៃក្នុង១សប្តាហ៍

– បរិភោគអាហារមួយថ្ងៃយ៉ាងតិច ៣ដង និងទៀងពេល ដោយមានបន្លែគ្រប់មុខ និងបរិបូរ
-ពិសាថ្នាំឲ្យបានទៀងទាត់ និងតាមពេលដែលបានកំណត់ដោយគ្រូពេទ្យ
– កុំពិសាស្រា ឫគ្រឿងស្រវឹងហួសប្រមាណ
– ជៀសវាងពិសាបារី
– ជៀសវាងពិសាប្រៃញឹកញាប់ និងហួសប្រមាណ
– កុំដើរជើងទទេ និងត្រូវសម្អាតជើងរាល់ថ្ងៃ
– ត្រូវពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ និងតាមដានជាតិស្ករចុងដៃ ជាប្រចាំ និងដោយទៀងទាត់ តាមយោបល់វេជ្ជសាស្ត្រ។

«ក្រុមគ្រូពេទ្យជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត សូមស្វាគមន៍រាល់ការមកពិគ្រោះយោបល់ អំពីរាល់ស្ថានភាពជំងឺទឹកនោមផ្អែមប្រកបដោយបទពិសោធន៍ និងការយកចិត្តទុកដាក់ខ្ពស់បំផុត»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការវះកាត់ដុំសរសៃឈាម ក្នុងខួរក្បាល ទំហំធំ “ខ្នាតយក្ស!”
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


