ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន

បានផុស

នៅ

ដូច​ដឹង​ស្រាប់​ហើយ រដូវ​ភ្លៀង​ទោះ​បី​ជា​សីតុណ្ហភាព​ត្រជាក់​ស្រួល​មែន ប៉ុន្តែ​បាក់តេរី មេរោគ និង​ជំងឺ​ឆ្លង​ផ្សេងៗ ក៏​ងាយ​កើត​ឡើង​ដែរ ហេតុនេះ​ប៉ា​ម៉ាក់​ត្រូវ​ប្រយ័ត្ន​កូនៗ​ឲ្យ​បាន​ច្រើន។ អត្ថបទ​នេះនឹង​លើក​ឡើង​ពី​ជំងឺ​មួយ​ចំនួន ដែល​ឧស្សាហ៍​កើតមាន ពិសេសកើត​លើ​ក្មេងៗ និង​រោគ​សញ្ញា​​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ជំងឺ​គ្រុន​ឈាម

Dengue Fever : Causes and Symptoms - Mediwheel

គ្រុន​ឈាម ជា​ជំងឺ​ឧស្សាហ៍​កើត​មាន​បំផុត​អំឡុង​ពេលរដូវ​វស្សា ឆ្លង​រាល​ដាល​តាម​រយៈ​មូស​ខាំ ដែល​ជា​ពពួក​មូសខ្លា ខណៈ​រោគសញ្ញា​​មាន​ដូច​ជា៖

– ក្តៅ​ខ្លួន​ខ្លាំង
– ឡើង​កន្ទួលលើ​ស្បែក
– ចំនួនប្លាកែតធ្លាក់ចុះ
– ងាយ​រងប្រតិកម្មលើស្បែក ឬច្រមុះ​ជា​ដើម។

២- ជំងឺ​បង្ក​ដោយ​វីរុស Chikungunya

Chikungunya - Wikipedia

ជំងឺ Chikungunya គឺ​បង្ក​ឡើង​ដោយ​សត្វ​មូស ដែល​រស់​នៅ​ក្នុង​ថ្លុក​ទឹក​ ហើយ​មូស​ទាំង​នោះ ត្រូវ​ប្រទះ​ឃើញ​មាន​គ្រប់​ទី​កន្លែង​ជុំ​វិញ​បរិវេណ​ផ្ទះ​របស់​យើង មាន​ទាំង​ក្នុង​ផើង​ផ្កា ទុយោទឹក នឹង​វត្ថុផ្សេងៗ​ទៀត​ដែល​ដក់​ទឹក​បាន ខណៈ​ភ្នាក់​ងារ​ចម្លង​ជំងឺ​នេះ គឺ​ជា​ពពួក​មូសខ្លា។ រោគ​សញ្ញា​មាន​ដូច​ជា៖

– ឈឺ​សន្លាក់ស្រួចស្រាវ
– គ្រុន​ក្តៅ​ខ្លាំង
– រងារ​ញាក់
– អស់​កម្លាំង។

៣- ជំងឺ​គ្រុនចាញ់

The 'last mile' of malaria elimination in Cambodia

ជំងឺ​គ្រុន​ចាញ់ គឺ​ចម្លង​ពី​មូសដែក​គោល ខណៈ​ករណី​ឆ្លង​ជំងឺ​នេះ តែង​កើន​ឡើង​ខ្លាំង​អំឡុង​ពេល​រដូវ​ភ្លៀង​ចូល​មក​ដល់ ដោយ​ពពួក​មូស​​នឹង​បន្ត​ពូជ​នៅ​តាមកន្លែង​ដក់​ទឹក​ផ្សេង​ជុំ​វិញព្រៃក្បែរៗ​ផ្ទះ​របស់​យើង ខណៈ​រោគ​សញ្ញា​មាន​ដូច​ជា៖

– គ្រុន​ក្តៅ​ខ្លាំង
– ឈឹចុក​ចាប់​រាង​កាយ
– គ្រុនរងារញាក់
– បែក​ញើស​ខ្លាំង។

៤- ជំងឺ​អាសន្នរោគ

How fast does food poisoning set in? What are the symptoms one should know?  | The Times of India

ជំងឺ​អាសន្នរោគ គឺ​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ និង​ទឹក​ដែល​មាន​ផ្ទុក​មេរោគ។ កង្វះ​អនាម័យ ក៏​ជា​មូល​ហេតុ​ចម្បង​បង្ក​ឲ្យ​កើត​ជំងឺ​នេះ​ដូច​គ្នា។ អាសន្នរោគ គឺ​ត្រូវ​ការ​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​បំផុត ព្រោះ​អាច​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ខណៈ​រោគ​សញ្ញា​ជាទូទៅ​មាន​ដូចជា៖

– ធ្លាក់​ចុះ​សម្ពាធ​ឈាម
– រមួល​សាច់​ដុំ
– ចង្វាក់​បេះដូង​លោត​ញាប់
– ស្ងួត​ ភ្នាសសើមនៅត្រង់បំពង់ក និងច្រមុះជាដើម។

៥- ជំងឺ​គ្រុន​ពោះ​វៀន

My Stomach Hurts So Bad | Causes Of Lower Abdominal Pain - Virinchi  Hospitals

គ្រុន​ពោះ​វៀន ជា​ជំងឺ​ឆ្លង​ឧស្សាហ៍​កើត​មាន​ដូច​គ្នា​អំឡុង​រដូវ​ភ្លៀង​ចូល​មក​ដល់។ ជំងឺ​នេះ ធម្មតា​បង្ក​ឡើង​ដោយការ​ញ៉ាំ​អាហារ និង​ទឹក​មិនមាន​អនាម័យ​ ហើយ​រោគ​សញ្ញា​មាន​ដូច​ជា៖

– គ្រុន​ក្តៅ​រយៈ​ពេល​យូរ
– អស់​កម្លាំង
– ឈឺពោះ
– ទល់​លាមក
– ឈឺក្បាល
– ក្អួត។

៦- គ្រុន​ក្តៅ​ដោយ​សារ​ឆ្លង​រោគ (Viral fever)

Viral Fever: How to beat viral fever? - Vikram Hospital Blog

ជំងឺ​នេះ អាច​កើត​ឡើង​គ្រប់​ពេល​វេលា​ពេញ​មួយ​ឆ្នាំតែម្ដង​ ប៉ុន្តែ​ហានិភ័យ​កើត​ជំងឺ​នេះ នឹង​កើន​ឡើង​កាន់​តែ​ខ្ពស់​អំឡុង​ពេល​រដូវ​ភ្លៀង ដោយ​រោគ​សញ្ញា​ជា​ទូទៅ​មាន​ដូចជា៖

– គ្រុនក្តៅ
– អស់​កម្លាំង​
– វិលមុខ
– ល្ហិតល្ហៃ
– គ្រុន​ញាក់
– ឈឺចាប់​រាងកាយ សាច់ដុំ និង​សន្លាក់។

៧- រាក

When to See a Doctor for Diarrhea | Severe Diarrhea Treatment

រាក ជា​បញ្ហា​សុខភាព​មួយ​ឧស្សាហ៍​កើត​មាន និងអាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ពិសេស​អំឡុង​ពេល​រដូវ​វស្សា​តែ​ម្តង។ ជំងឺរាក​​អាច​បណ្តាល​មក​ពី​ញ៉ាំអាហារ ឬ​ទឹក​គ្មាន​អនាម័យ ហើយ​​រោគ​សញ្ញា​មាន​ដូច​ជា៖

– លាមក​រាវ (សុទ្ធ​តែ​ទឹក)
– រមួល​ពោះ
– គ្រុន​ក្តៅ
– ហើម​ពោះ
– ក្អួត​ចង្អោរ
– ឈាម​ក្នុង​លាមក។

៨- ផ្តាសាយ​ធម្មតា និង​ផ្តាសាយ​ធំ

Can You Catch a Cold and the Flu at the Same Time? | Live Science

នៅ​ពេល​អាកាស​ធាតុ​ប្រែ​ប្រួល​ភ្លាមៗ នឹង​បង្ក​ឲ្យ​សីតុណ្ហភាព​រាងកាយ​យើង​ប្រែប្រួល​ដូច​គ្នា ហើយ​បញ្ហា​ចម្បង​អាច​កើត​មាន​ឡើង​ចំពោះ​សុខភាព គឺផ្តាសាយធម្មតា និងផ្តាសាយ​ធំ។ អំឡុង​ពេល​រដូវ​ភ្លៀង ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​យើង​នឹង​ចុះ​ខ្សោយ ដែល​ជា​កត្តា​កាន់​តែ​ងាយ​ធ្វើ​ឲ្យ​កើត​ផ្តាសាយ ក្អក និង​ផ្តាសាយ​ធំ ខណៈ​រោគសញ្ញា​ជាទូទៅ​មាន​ដូចជា៖

– ក្តៅ​ខ្លួន
– ឈឺ​សាច់​ដុំ
– ហៀរ​សំបោរ
– កណ្តាស់
– តឹង​ច្រមុះ។

៩- ជំងឺ Leptospirosis (ឆ្លង​មេរោគ​ពី​សត្វ)

All About Leptospirosis

ជំងឺ Leptospirosis សំដៅ​លើ​ការ​ឆ្លង​បាក់តេរី​មួយ​ប្រភេទ​ដែល​ជា​ការ​ចម្លង​ពី​សត្វ​មក​លើ​មនុស្ស នៅ​ពេល​មាន​ស្បែក​យើង​មាន​ការ​ដាច់​រលាត់​កន្លែង​ណា​មួយ។ ជំងឺ​នេះ​ជា​ធម្មតា​ឆ្លង​រាល​ដាល​តាម​រយៈ​​មុខ​របួស អំឡុង​ពេល​យើង​ធ្វើ​ដំណើរ​លុយទឹក​មាន​មេរោគ ប៉ះលើ​មុខ​របួស ខណៈ​រោគសញ្ញា​មាន​ដូច​ជា៖

– គ្រុនក្តៅ​ខ្លាំង
– ឈឺក្បាល
– ឈឺសាច់ដុំ
– ឈឺពោះ និង​រាក
– ឡើង​កន្ទួលលើ​ស្បែក។

១០- ឆ្លង​មេរោគ​ក្នុង​ក្រពះ

7 characteristics of colon cancer that are rarely realized – Netral.News

ឆ្លង​មេរោគក្នុង​ក្រពះ កើត​ឡើង​នៅ​ពេល​យើង​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក​ដែល​មិន​ស្អាត​ល្អ​។ ជំងឺ​ក្រពះ​ពោះ​វៀន ជា​ជំងឺ​មួយ ជា​ទូទៅ​កើត​ឡើង​ពេល​ក្រពះ​មាន​ឆ្លង​មេរោគ និង​ឧស្សាហ៍​កើត​មាន​បំផុត​អំឡុង​ពេល​រដូវ​ភ្លៀង។ សូមផឹក​ទឹក​ដាំ​ពុះ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ញ៉ាំ​អាហារ​ចម្អិនឆ្អិនល្អ ដើម្បីអាចបង្ការ​បញ្ហាទាំងនេះ។ រោគសញ្ញា​ជំងឺនេះ​មាន​ដូចជា៖

– គ្រុន​ញាក់​ដោយ​សារ​សីតុណ្ហភាព​រាងកាយ​ធ្លាក់​ចុះ
– ក្អួត និង​ចង្អោរ
– រមួល ឬឈឺ​ពោះ
– រាក។

* វិធី​បង្ការ​ជំងឺ​រដូវ​ភ្លៀង

មាន​តិចនិក​មួយ​ចំនួន​​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ឧស្សាហ៍​កើត​មាន​អំឡុង​រដូវ​ភ្លៀង ដោយ​គ្រាន់​តែ​អនុវត្ត​ដូច​ខាង​ក្រោម៖

– ព្យាយាម​នៅ​ក្នុង​ផ្ទះ និង​កន្លែង​ដែល​គ្មាន​មូស
– ប្រើ​ថ្នាំ​បាញ់​មូស និង​ស្លៀក​ពាក់​ជិតៗ​ពេល​ចេញ​ទៅ​ក្រៅ​ផ្ទះ
– កុំ​ព្យាយាម​ទៅ​កន្លែង​មាន​មនុស្ស​កកកុញ​ច្រើន ដើម្បី​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ
– ផឹក​​ទឹក​ដាំ​ពុះ
– ញ៉ាំ​អាហារ​ស្រស់ៗ​ធ្វើ​ឲ្យ​ផ្ទាល់​ដៃ
– ត្រូវ​ប្រាកដ​ថា ផ្ទះ​របស់​យើង​មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់
– លាង​ដៃ​ឲ្យ​បាន​ស្អាត​មុន​ពេល​ញ៉ាំ​អាហារ
– កុំ​យក​ដៃ​ប៉ះ​ច្រមុះ ឬមាត់​មុន​លាង​សម្អាត​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ភេសជ្ជៈ ៤ មុខជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវភ្លៀង

ចុចអាន៖ ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

​បន្ទាន់! មានករណី​អគ្គិភ័យ​មួយ​កំពុង​ឆាបឆេះ​ឃ្លាំង​ក្រដាស​មួយ​កន្លែង​

កូវីដ-១៩២ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៦២​ករណី​បន្ថែមទៀត និង​ជាសះស្បើយ​ចំនួន​១៨​នាក់

ចរាចរណ៍២ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្ត​រេ​ចង្កូតទៅបុក​រថយន្ត​ធំ​ ផ្ទុះ​ពោង​គ្មាន​សល់

កូវីដ-១៩២ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី៤១នាក់ ជា​សះស្បើយ​២៨នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ម្នាក់​

កូវីដ-១៩៣ ម៉ោង មុន

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចេញ​សេចក្តី​ណែនាំ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពេល​បើក​ឲ្យ​ដំណើរការ​ផ្សារ​ឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services