ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី២មីនា យុទ្ធនាការបាញ់ថ្នាំមូសនៅរាជធានីភ្នំពេញ សម្រេចបាន៥៨សង្កាត់ ក្នុងខណ្ឌចំនួន១០
អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កន្លងមកនេះបានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្រុមការងារដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ បានធ្វើសកម្មភាពបាញ់ថ្នាំមូសជាប្រចាំ ដោយនៅថ្ងែទី០២ ខែមីនា ឆ្នាំ២០២៤ ម្សិលនេះ ក្រុមការងារបានបាញ់ថ្នាំសម្លាប់មូសនៅខណ្ឌទួលគោក ក្នុងសង្កាត់ចំនួន៥ គឺសង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដើមគរ និងសង្កាត់ផ្សារដេប៉ូទី១។

ក្រុមការងារ បានបើកយុទ្ធនាការបាញ់សម្លាប់មុខខ្លា បានរយៈពេល០៩ថ្ងៃហើយ ដោយចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ជាលទ្ធផលគិតត្រឹមថ្ងៃ០២ ខែមីនា ឆ្នាំ២០២៤នេះ យើងបាននិងកំពុងអនុវត្តការងារ នៅក្នុងភូមិសាស្ត្រខណ្ឌចំនួន១០ ដោយអនុវត្តបាន៥៨សង្កាត់ លើ១០៥សង្កាត់ ហើយក្នុងចំនួន១០ខណ្ឌនេះ ខណ្ឌដែលបានបាញ់ថ្នាំរួចរាល់មានចំនួន៥ខណ្ឌ ដែលមានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌទួលគោក។ ក្រុមការងារនឹងបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌ និង១០៥សង្កាត់ ហើយក្រោយបញ្ចប់កិច្ចការងារទាំង១៤ខណ្ឌហើយ មន្ទីរសុខាភិបាល នឹងបន្តការបាញ់ថ្នាំសម្លាប់មូសនៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀតសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យបាននូវជំងឺគ្រុនឈាម៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


