សុខភាព
គុណប្រយោជន៍នៃខ្ទឹមបារាំង ល្អចំពោះសុខភាពមនុស្សគ្រប់វ័យ ជាពិសេសសម្រាប់ជំងឺទូទៅ
បន្លែមួយនេះមានផ្ទុកជាតិរ៉ែ វីតាមីន និងសមាសធាតុដ៏រឹងមាំជាច្រើន ដែលត្រូវបានបង្ហាញថា ជួយលើកកម្ពស់សុខភាពតាមវិធីជាច្រើន។ គុណសម្បត្តិខ្ទឹមបារាំងត្រូវបានគេស្គាល់តាំងពីសម័យបុរាណ ហើយត្រូវបានគេប្រើជាឱសថធម្មជាតិសំរាប់ជំងឺទូទៅ ដូចជា ដំបៅ ឈឺក្បាល និងជំងឺបេះដូង។
ខ្ទឹមបារាំងត្រូវបានគេបង្ហាញថា មានគុណប្រយោជន៍ចំពោះសុខភាព ហើយនេះគឺជាវិធីមួយចំនួន៖
១ សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
សារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានគេដឹងថាជួយទប់ស្កាត់ដំណើរការអុកស៊ីតកម្ម មានឥទ្ធិពលបំផ្លាញកោសិកាដែលបណ្ដាលឲ្យមានជំងឺមួយចំនួននៅក្នុង បេះដូង ទឹកនោមផ្អែម និងជំងឺមហារីក។ ខ្ទឹមបារាំងជាបន្លែល្អបំផុត ដែលអាចជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoids ជាង ២៥ ប្រភេទ។

២ ល្អសម្រាប់បេះដូង
សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងខ្ទឹមបារាំង ក៏អាចដើរតួជាភ្នាក់ងារប្រឆាំងនឹងការរលាក បន្ថយកម្រិតកូឡេស្តេរ៉ុលដែលទាក់ទងនឹងជំងឺបេះដូង។ ខ្ទឹមបារាំងមានមាតិកាខ្ពស់នៃជាតិ anthocyanins ហើយសារធាតុចិញ្ចឹមនេះអាចជួយបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង។ លក្ខណៈប្រឆាំងនឹងការរលាកខ្លាំងរបស់ខ្ទឹមបារាំង ក៏អាចជួយក្នុងការកាត់បន្ថយសំពាធឈាមខ្ពស់ និងហានិភ័យនៃការកកឈាមផងដែរ។
៣ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ការប្រើប្រាស់គ្រឿងទេសនេះជារៀងរាល់ថ្ងៃ អាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ហើយនេះក៏ជួយអ្នកជំងឺដែលវិវត្តទៅជាជំងឺទឹកនោមផ្អែម។ ការសិក្សាថ្មីៗនេះជាមួយមនុស្សដែលបានហូបខ្ទឹមបារាំងលើរបបអាហាររបស់ពួកគេ អាចបន្ថយកម្រិតជាតិស្ករក្នុងឈាមជាមួយនឹងបរិមាណដ៏ច្រើន។ នេះដោយសារតែសមាសធាតុស្ពាន់ធ័រនិង Quercetin ដែលមានក្នុងគ្រឿងទេស ហើយទាំងនេះត្រូវបានបង្ហាញថាមានឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម។

៤ លើកកម្ពស់សុខភាពរំលាយអាហារ
សារជាតិ prebiotics និងជាតិសរសៃដ៏សម្បូរបែបនៃបន្លែនេះ គឺចាំបាច់ធ្វើឲ្យក្រពះមានសុខភាពល្អ។ Prebiotics គឺជាបំរែបំរួលនៃជាតិសរសៃដែលមិនអាចទទួលយកបានដោយរាងកាយ។ ទាំងPrebiotics និងvariations នៃជាតិសសៃ សុទ្ធតែអាចគាំទ្របាក់តេរីល្អនិងមីក្រូមានប្រយោជន៍ដទៃទៀតនៅក្នុងក្រពះ។ ដូចគ្នានេះផងដែរការទទួលទានបន្លែនេះជាប្រចាំ ជាមួយនឹងមាតិកាខ្ពស់នៃ prebiotics ជួយក្នុងការផលិតប្រូតូស្តេរ៉ូនដូចជា Lactobacillus និងbifidobacteria ជួយលើកកម្ពស់ប្រព័ន្ធរំលាយអាហារបានល្អ។

៥ លើកកម្ពស់ឆ្អឹងរឹងមាំ
ខណៈពេលដែលផលិតផលទឹកដោះគោកំពុងពេញនិយមសម្រាប់សុខភាពឆ្អឹង ប៉ុន្តែខ្ទឹមបារាំងក៏ជួយពង្រឹងឆ្អឹងផងដែរ។ ការទទួលទានបន្លែនេះជារៀងរាល់ថ្ងៃ អាចធ្វើឲ្យប្រសើរឡើងនូវដង់ស៊ីតេរ៉ែនៃឆ្អឹង និងលើកកម្ពស់ចលនាប្រឆាំងអុកស៊ីតកម្មសកម្ម។
ចំពោះស្ត្រីវ័យចំណាស់គ្រឿងទេសនេះអាចជួយទប់ស្កាត់ការវិវត្តនៃការរងរបួសត្រគាក។ បន្លែនេះមានអត្ថប្រយោជន៍ចំពោះសុខភាពសម្រាប់មនុស្សគ្រប់វ័យ។
នេះគឺដោយសារតែជំនួយពីខ្ទឹមបារាំងក្នុងការបន្ថយស្ត្រេសអុកស៊ីតកម្ម ដែលជួយបង្កើនបរិមាណអង់ទីអុកស៊ីដង់សម្រាប់ការពារការបាត់បង់ឆ្អឹង ហើយជាលទ្ធផលអាចធ្វើឲ្យដង់ស៊ីតេឆ្អឹងថយចុះហើយបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺពុកឆ្អឹង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ទទួលទានខ្ទឹមសរាល់ថ្ងៃ ដឹងពីមហាអត្ថប្រយោជន៍ទំាងនេះដែរ?
ចុចអាន៖ផាសិន មិនត្រឹមតែឆ្ងាញ់មួយមុខ! តែបើនិយាយអត្ថប្រយោជន៍ចំពោះសុខភាព ស្មើនឹងឱសថព្យាបាលរោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


