Connect with us

សុខភាព

កុំតមអាហារ​ផ្តេស​ផ្តាស កំលុងមាន​បញ្ហា​សុខភាព​ទាំងនេះ ប្រយ័ត្ន…

បានផុស

នៅ

ពេល​ខ្លះ តម​អាហារ​​ជួយ​ឲ្យ​សុខភាព​ល្អ​យើង​ល្អ​មែន ប៉ុន្តែ​ក៏​មិន​គួរ​តម​ផ្តេស​ផ្តាស​ដែរ ពិសេស​បើ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​សុខភាព​ដូច​ខាង​ក្រោម​នេះ ច្បាស់​ជា​វីវរ​មិន​ខាន អាច​ធ្វើ​ឲ្យ​ស្លាប់​ទៀត។ តម​អាហារ​រយៈពេល​យូរ​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការ​ព្យាបាល​ជំងឺ​កាន់​តែ​ពិបាក។ អត្ថបទនេះនឹង​ប្រាប់​គ្នា​យើង គួរ​កុំ​តម​អាហារ​ បើ​យើង​កំពុង​តែ៖

១- មាន​ជំងឺ​សម្រាក​នៅ​មន្ទីរ​ពេទ្យ

Five-day fasting diet could fight disease, slow aging | Science | AAAS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យើង​កំពុង​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ ឬ​កំពុង​សម្រាក​ព្យាបាល​ក្រោយ​ពេល​វះកាត់ នៅ​ឯ​មន្ទីរ​ពេទ្យ មិន​ត្រូវ​តម​អាហារ​ដាច់ខាត ត្រូវ​លេប​ថ្នាំ និង​ញ៉ាំ​អាហារ​ទន់ៗ​ឲ្យ​ការ​ណែ​នាំ។ ពិសេស​បង​ប្អូន​ខ្មែរ​ឥស្លាម​តែ​ម្តង បើ​ស្ថិត​ក្នុង​អំឡុង​ពេលពិធី​បុណ្យ​តម​អាហារ​បែប​សាសនា មិន​គួរ​ចូលរួម​តម​អាហារ​ឡើយ ​បើ​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ។

២- មាន​ជំងឺ​ត្រូវ​លាង ឬ​បញ្ចូល​ឈាម

គ្នា​យើង​មាន​ជំងឺ​ត្រូវការ​បញ្ចូល​ លាង​ឈាម​ជា​ប្រចាំ​ ឬ​អ្នក​បរិច្ចាគ​សរីរាង្គ ក៏​មិន​អាច​តម​អាហារ​បាន​ដែរ។ ការ​សិក្សា​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ២០១៤ អះអាង​ថា បើ​យើង​ជំងឺ​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ គឺ​ប្រឈម​ខ្ពស់​លើ​កង្វះ​ជាតិ​ទឹក និង​កំហាប់​ឈាម បើ​យើង​តម​អាហារ​នោះ។ បើ​នៅ​តែ​ចចេស​តម​អាហារ អាច​បណ្ដាល​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ និង​មាន​បញ្ហា​កំណក​ឈាម។

The Truth About Intermittent Fasting - Elite Medical Center

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ទៀត​ថា អ្នក​មាន​ជំងឺ​ខ្សោយ​តម្រង​នោម និង​ធ្លាប់​មាន​ប្រវត្តិ​ឈឺ​បេះដូង អាច​ជួបប្រទះ​នូវ​បញ្ហា​ជំងឺ​សរសៃ​ឈាម​បេះដូង​សំខាន់ៗ កើត​មាន​ញឹកញាប់​អំឡុង​ពេល​តម​អាហារ។ ប៉ុន្តែ​ បញ្ហា​នេះអាច​ដឹង​មុន តាម​រយៈ​ការ​ពិនិត្យ​មើល មាន​កំណើន​កម្រិត​មុខងារ​តម្រង​នោម (Creatinine) ក្នុង​ឈាម ឬ​អត់។

៣- បង្ក​រោគ​ស្រួច​ស្រាវ

បើ​យើង​មាន​ការ​ឆ្លង​មេរោគ ដូចជា ឈឺ​បំពង់​ក​ធ្ងន់ធ្ងរ​ គ្រុន​ក្ដៅ​ខ្លាំង​ ក្អួត​ចង្អោរ ឬ​មាន​ជំងឺ​អេដស៍​ មិន​ត្រូវ​តម​អាហារ​ដាច់​ខាត។

៤- មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ធ្ងន់ធ្ងរ

សម្រាប់​អ្នក​មាន​បញ្ហា​រំលាយ​អាហារ​ធ្ងន់ធ្ងរ ដូចជា ច្រាល​អាស៊ីដ​ក្រពះ ឬ​ក្រហាយ​ដើមទ្រូង​ យក​ល្អ​គួរ​​ញ៉ាំ​អាហារ​ដោយ​ប្រុងប្រយ័ត្ន។ ទោះ​ជា​ការ​តម​អាហារ អាច​កាត់​បន្ថយ​បរិមាណ​អាស៊ីដ​ក៏​ពិត​មែន តែ​ការ​មើល​ឃើញ ឬទទួល​​ក្លិន​អាហារ ធ្វើ​ឲ្យ​ខួរ​ក្បាល​ផ្ដល់​សញ្ញា​ដល់​ក្រពះ បញ្ចេញ​អាស៊ីដ​កាន់​តែ​ច្រើន។ កើន​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ ក្រហាយ​ទ្រូង និង​ចង្អោរ​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ។

ការ​សិក្សា​មួយ បាន​សន្និដ្ឋាន​ថា ស្រីៗ​មាន​ជំងឺ​ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ ប្រឈម​គ្រោះថ្នាក់​ខ្ពស់ ហូរ​ឈាម និង​ធ្លាយ​ក្រពះ​ច្រើន​ជាង​ប្រុស​ៗ បើ​ហ៊ាន​តែ​តម​អាហារ ពិសេស​បងប្អូន​ខ្មែរ​ឥស្លាម ដែល​ចូល​រួម​ពិធី​បុណ្យ​រ៉ាមម៉ាដាន។

៥- ឈឺ​ក្បាល​ប្រកាំង ឬ​វិល​មុខ

Behind the Intermittent Fasting Fad

ឈឺ​ក្បាល​ខ្លាំង​អំឡុង​ពេល​តម​អាហារ បណ្ដាល​មក​ពី​កង្វះ​ជាតិ​ទឹក និង​គ្មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ គេង​មិន​គ្រប់គ្រាន់ ​ស្ថិត​នៅក្រោម​កម្ដៅ​ព្រះអាទិត្យ​យូរ​ពេក។ អាការៈ​បែប​នេះ អាច​ចៀសវាង​បាន បើ​យើង​ផ្លាស់​ប្តូរ​របៀប​រស់នៅ ដូចជា​ អំឡុង​ពេល​តម ឬ​ពេល​ញ៉ាំ​អាហារ​ត្រូវ ត្រូវ​ញ៉ាំទឹក ១ កែវ​ជា​មុន និង​សម្រាក​ឲ្យ​គ្រប់គ្រាន់​ចន្លោះ​ពេល​តម​អាហារ។

បើ​យើង​មាន​ស្ថាន​ភាព​ជំងឺ​បែប​នេះ ក៏​មិន​ចាំបាច់​តម​អាហារ​ដូច​គេ​ឯង​ដែរ ជួន​កាល​តម​អាហារ អាច​ធ្វើ​ឲ្យ​សភាព​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ ហេតុនេះ​ត្រូវ​ញ៉ាំ​អាហារ និង​លេប​ថ្នាំ​ទាន់​ពេលវេលា

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ

ចុចអាន៖ អ្នក​ជំនាញ ​៖ ការ​តម​អាហារ​មិន​ទៀងទាត់​​ មិន​អាច​ស្រក​ទម្ងន់​ថែម​ទាំង​បំផ្លាញ​សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម