សុខភាព
តើត្រូវធ្វើដូចម្តេច ដើម្បីកុំឲ្យទារកឈ្លក់ទឹកដោះ?
ការបំបៅដោះគឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្រសិនបើការបំបៅមិនបានត្រឹមត្រូវ។
១) អ្វីទៅជាការឈ្លក់ទឹកដោះ?
ជាការលេបចូលទឹកដោះដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។
២) កត្តាអ្វីខ្លះដែលធ្វើឲ្យទារកឈ្លក់?
ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖
– ទារកដែលកើតមិនគ្រប់ខែ ឬទម្ងន់មិនគ្រប់
– ទារកដែលមានបញ្ហាបេះដូង
– ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ឬក្រអូមមាត់
– ទារកដែលក្អែញឹកញាប់
– ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកឲ្យបៅ ឬការបំបៅមិនបានត្រឹមត្រូវ

៣) តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ?
– អាចបង្កឲ្យមានរលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាល
ដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន
– ទារកអាចមានបញ្ហាកង្វះជាតិទឹក ឬអាហារូបត្ថម្ភ
– ទារកអាចនឹងមិនសូវឡើងទម្ងន់

៤) តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថាទារកមានឈ្លក់ទឹកដោះ?
ជាទូទៅរោគសញ្ញាស្តែងចេញ ទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណឬប្រភេទទឹកដោះដែលបានឈ្លក់។
រោគសញ្ញាអាចមាន៖
– លែងចង់បៅ ឬងាកចេញ
– ប្តូរពណ៌សម្បុរពីក្រហម ទៅជាស្វាយ ឬខ្មៅ
– ពិបាកដកដង្ហើម ដង្ហក់ ឬឈប់ដកដង្ហើម
– ក្អក ពេលកំពុងបៅ ឬក្រោយបៅ
– ក្រៅពីនេះអាចមានជារលាកសួតរ៉ាំរ៉ៃ ឬញឹកញាប់
៥) តើធ្វើដូចម្តេចកុំឲ្យទារកឈ្លក់ទឹកដោះ?
ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយការបំបៅទឹកដោះគោ។
– ប្រសិនបើបំបៅទារកដោយទឹកដោះគោម្សៅ ត្រូវជ្រើសរើស
ក្បាលដបដែលសាកសមទៅតាមអាយុរបស់ទារក។
– ត្រូវបំបៅទារកដោយដាក់មាត់ទារកអោយស៊ប់នឹងក្បាលដោះឬក្បាលដប។
– រៀបចំស្ថានភាពទារកឲ្យបានត្រឹមត្រូវដោយលើកទារកបញ្ឆិតឲ្យបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។
– ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែលខ្នងតិចៗឲ្យបានយ៉ាងតិច៣០ទៅ៦០នាទី មុននឹងដាក់ឲ្យទារកគេងលើផ្ទៃរាបស្មើវិញ។
– ប្រសិនបើទារកក្អែញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗតែញយដង។

សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើកូនលោកអ្នកនៅតែមានអាការៈឈ្លក់ញឹកញាប់។
សូមចងចាំថា“ទឹកដោះម្តាយ គឺជាជម្រើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត”៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង



