សុខភាព
សញ្ញាទាំង ១០ បង្ហាញថា អ្នកធ្លាក់ខ្លួនឈឺកូវីដ ដល់ដំណាក់កាលធ្ងន់ធ្ងរ ពិបាកជួយហើយ!
រោគសញ្ញាជំងឺកូវីដ-១៩ បានបង្ហាញខុសៗគ្នា អាស្រ័យលើស្ថានភាពរបស់អ្នកជំងឺ។
ខណៈអ្នកជំងឺកូវីដភាគច្រើន បានជួបប្រទះអាការស្រាល ឬមិនបញ្ចេញរោគសញ្ញានោះ អ្នកខ្លះមានសភាពធ្ងន់ធ្ងរហើយថែមទាំងគំរាមកំហែងដល់អាយុជីវិតទៀតផង។

មនុស្សមួយចំនួនតែងតែគិតថា ខ្លួនឯងមានជំងឺផ្តាសាយធម្មតា ហើយអ្នកខ្លះទៀតភ័យខ្លាចការធ្វើតេស្ត ខណៈមួយចំនួនព្យាយាមគេចវេះ។
ប៉ុន្តែវាមិនមែនជារឿងលេងសើចទេ ត្រូវចាំថា ប្រសិនបើអ្នកចេញរោគសញ្ញាជំងឺកូវីដ ហើយមិនទៅធ្វើតេស្ត ទុកឲ្យស្ថានភាពដល់កម្រិតធ្ងន់ធ្ងរនោះ អ្នកប្រហែលប្រឈមនឹងការបាត់បង់ជីវិត។ ដូចនេះបើអ្នកសង្ស័យថាខ្លួនកើតកូវីដ ត្រូវប្រញាប់ទៅធ្វើតេស្ត កុំទុកជំងឺដល់ដំណាក់កាល ជួយលែងបាន។

ខាងក្រោមគឺជាសញ្ញាទាំង ១០ ដែលបង្ហាញថា អ្នកកំពុងធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ ដល់ដំណាក់កាលធ្ងន់ធ្ងរហើយ៖
- ដង្ហក់ ហើយអាចធ្វើអ្វីបានតិចតួចបំផុត
- ដង្ហក់ សូម្បីតែអង្គុយស្ងៀមក៏ដោយ
- និយាយមិនចប់ចុង ចប់ដើម
- មានអារម្មណ៍ថា អ្នកត្រូវខំប្រឹងដកដង្ហើម
- ទ្រូង ពោះឬខ្នងរបស់អ្នកចុក នៅពេលដកដង្ហើម
- កម្តៅខ្លួនឡើងខ្លាំង
- តឹងទ្រូង
- មិនអាចទប់ដង្ហើមបាន
- ញ៉ាំឬផឹក ខុសធម្មតា
- មិនអាចអាន ឬមើលទូរទស្សន៍បាន ដោយសារតែអ្នកផ្តោតលើការដកដង្ហើមឬ មានអារម្មណ៍ថាមិនស្រួលខ្លួន
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Express
ចុចអាន៖ ចេញរោគសញ្ញាទាំងនេះ ច្បាស់ណាស់ថាអ្នកឆ្លង Delta ហើយ មិនមែនកូវីដទេ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


