សុខភាព
ស្ត្រីគ្រប់រូបគួរយល់ដឹងពីការបំបៅកូន ដោយទឹកដោះម្តាយ
ក) ការបំបៅទឹកដោះម្តាយ៖
– ការបំបៅកូនដោយដោះម្តាយ គឺជួយបង្កើនភាពស្និទ្ធស្នាល ដោយមានការប៉ះផ្ទាល់ រវាងស្បែកកូន និងស្បែកម្តាយ ធ្វើឲ្យកូនមានភាពកក់ក្តៅ និងជួយពង្រឹងសុខភាពផ្លូវចិត្តរបស់ទារក និងម្តាយ។
– ទឹកដោះម្តាយជាអាហារដែលស្រស់ និងថ្មីបំផុត ព្រមទាំងគ្មានមេរោគ (ចំពោះម្តាយសុខភាពល្អ) និងសមស្របបំផុតសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមទារកទើបនឹងកើតរហូតដល់អាយុ ៦ខែ។
– ទឹកដោះដំបូងរបស់ម្តាយ សម្បូរទៅដោយៈ
• អង់ទីគ័រ (IgA) និងគ្រាប់ឈាមស រាប់លានសម្រាប់ការពារមេរោគ។
• សារធាតុរ៉ែ និងវីតាមីនជួយទ្រទ្រង់សារពាង្គកាយរបស់កូន ជួយទប់ស្កាត់ការបាត់បង់ជាតិទឹក និងការស្រកទម្ងន់របស់កូន។
• ប្រូតេអ៊ីន និងខ្លាញ់ព្រមទាំងអូមេហ្គា៣ និងសារជាតិផ្សេងទៀតជួយបង្កើនការលូតលាស់កុមារ មេតាបូលីស ថ្លើម ខួរក្បាល និងភ្នែក។
• ជួយឲ្យកោសិកាឆាប់លូតលាស់ រីកធំធាត់ មានភាពស៊ាំ មានប្រព័ន្ធការពារប្រឆាំងមេរោគ (រលាកក្រពះ រាករូស រលាកផ្លូវដង្ហើម និងរោគផ្សេងៗ)។
• ជួយកាត់បន្ថយការចំណាយថវិកា និងការចំណាយពេលវេលាចាប់ពីនាទីដំបូងនៃកំណើតកូន។

ខ) កត្តាមួយចំនួនដែលជួយជំរុញក្នុងការផលិតទឹកដោះ ៖
តាមពិតធម្មជាតិមានការរៀបចំយ៉ាងត្រឹមត្រូវ តាំងពីការចាប់កំណើតក្នុងផ្ទៃរហូតដល់គ្រប់ខែ និងគ្រប់គ្រាន់សម្រាប់ទារកទើបនឹងកើត។ ការដាក់ឲ្យកូនបៅដោះដោយត្រឹមត្រូវ និងមានភាពញឹកញាប់ធ្វើឲ្យខួរក្បាលម្តាយបញ្ជរឲ្យមានការបញ្ចេញអ័រម៉ូន Ocytocine និងProlactine ដែលជាអ័រម៉ូនសម្រាប់ឲ្យមានការបង្កើតទឹកដោះ និងបញ្ចេញទឹកដោះ ព្រមទាំងកាត់បន្ថយការធ្លាក់ឈាមក្រោយសម្រាល។
ម្តាយមួយចំនួនតែងបារម្ភខ្លាចមិនមានទឹកដោះគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូន ដូចនេះដើម្បីបង្កើនការផលិតទឹកដោះ មានកត្តាមួយចំនួនដែលជួយជំរុញក្នុងការផលិតទឹកដោះដោយ ៖
– សំអាតដោះឲ្យបានស្អាត និងសម្រាកឲ្យបានគ្រប់គ្រាន់
– ពិសាទឹកឲ្យបានគ្រប់គ្រាន់ ឬ យ៉ាងតិច ៣លីត្រក្នុង ១ថ្ងៃ
– ពិសាអាហារឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ
– ដាក់កូនឲ្យបៅដោះឲ្យបានទៀងទាត់
– ម៉ាស្សាដោះរបស់អ្នក ដែលអាចឲ្យមានទឹកដោះ (ដោយមិនប្រើផលិតផល ឬប្រេង):
• ដាក់ម្រាមដៃពីររបស់អ្នក ធ្វើចលនាជារង្វង់មូលលើផ្ទៃដោះទាំងមូល
• អ្នកក៏អាចម៉ាស្សាដោយប្រើកណ្តាប់ដៃ បង្វិលកណ្តាប់ដៃពីផ្ទៃដោះទៅក្បាលដោះ
.jpg)
គ) របៀបរក្សាទឹកដោះទុកឲ្យកូនបៅ៖
– លាងដៃអោយស្អាត មុននិងច្របាច់យកទឹកដោះ ឬកាន់ឧបករណ៍ផ្ទុកទឹកដោះ
– ផ្ទុកទឹកដោះក្នុងកំប៉ុង ឬថង់ដែលបិទជិតគ្មានមេរោគ និងមិនត្រូវដាក់ក្រោមកម្ដៅថ្ងៃ
– ដាក់ថ្ងៃខែ ដែលបានច្របាច់ទឹកដោះនៅលើឧបករណ៍ផ្ទុកទឹកដោះ
បញ្ជាក់៖ អ្នកម្តាយគ្រប់រូបដែលបានសម្រាលនៅផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានទទួលការណែនាំអំពីរបៀបបំបៅដោះកូន។ សូមបំបៅដោះម្តាយដល់កូនលោកអ្នក ជាពិសេសទឹកដោះដំបូង ដើម្បីឲ្យពួកគេមានការលូតលាស់បានល្អ ទាំងរាងកាយ និងខួរក្បាល៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុផលឪពុកម្ដាយមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


