ព័ត៌មានអន្ដរជាតិ
ស្ត្រីពពោះ និងស្ត្រីបំបៅដោះកូននៅវៀតណាម នឹងក្លាយជាអទិភាពទទួលបានវ៉ាក់សាំងកូវីដ
ក្រសួងសុខាភិបាលវៀតណាមបានស្នើឱ្យផ្ដល់អាទិភាពចាក់ថ្នាំបង្ការកូវីដ-១៩ ចំពោះស្ត្រីពពោះ និងស្ត្រីបំបៅដោះកូន ខណៈការឆ្លងរាលដាលមានកើនឡើងនៅក្នុងប្រទេស។

កាលពីថ្ងៃចន្ទនេះ ក្រសួងបានស្នើឱ្យអាជ្ញាធរសុខាភិបាល និងមន្ទីរពេទ្យក្នុងស្រុកទាំងអស់នៅទូទាំងប្រទេសផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងដល់ក្រុមស្ត្រីទាំងពីរប្រភេទខាងលើ ក្នុងគោលបំណងការពារសុខភាពរបស់ពួកគេ ក៏ដូចជាទារកទើបនឹងកើតផងដែរ។
ក្រោយមានករណីស្ត្រីឆ្លងវីរុសកូវីដ-១៩កើនឡើង ហើយពួកគេមួយចំនួនបានស្លាប់ដោយសារជំងឺនេះ ក្រសួងសុខាភិបាលស្នើឱ្យផ្តល់វ៉ាក់សាំងជូនស្ត្រីមានផ្ទៃពោះចាប់ពី ១៣សប្តាហ៍ឡើងទៅ ដោយត្រូវឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់មុនពេលចាក់ ខណៈដែលអ្នកដែលពពោះក្រោម ១៣សប្តាហ៍ត្រូវពន្យារពេលចាក់វ៉ាក់សាំងសិន។

ក្នុងនោះវ៉ាក់សាំង Sputnik V របស់រុស្ស៊ីមិនអនុញ្ញាតឱ្យប្រើចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូនឡើយ។
ទិន្នន័យបច្ចុប្បន្នបង្ហាញថា ហានិភ័យនៃជំងឺធ្ងន់ធ្ងរចំពោះស្ត្រីមានផ្ទៃពោះដែលឆ្លងវីរុសកូវីដ-១៩ មានកម្រិតទាបនោះទេ ប៉ុន្តែក៏មានភស្តុតាងខ្លះររកឃើញថា បញ្ហារលាកសួតដោយសារវីរុសបានកើនឡើងចំពោះស្ត្រីមានផ្ទៃពោះដែលឆ្លងកូវីដ ហើយស្ត្រីទាំងនោះកំពុងប្រឈមហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬស្លាប់ទារកក្នុងផ្ទៃ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ ប្រជាជនវៀតណាមដែលទទួលការចាក់វ៉ាក់សាំងលើកទី១ នៅទូទាំងប្រទេសមានចំនួន ១៥.២៧ លាននាក់ និងលើកទី ២ ចំនួន ១.៧៩ លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ tuoitrenews
ចុចអាន៖ ឈប់បារម្ភ! ផលប៉ះពាល់ពីវ៉ាក់សាំង ចំពោះស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន គឺស្រាលដូចមនុស្សទូទៅដែរ
ចុចអាន៖ ផ្អែកលើការវិភាគថ្មី CDC ថា ស្ត្រីមានផ្ទៃពោះគួរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


