សុខភាព
ដំណាប់ល្មើល្អចំពោះសុខភាពមនុស្សទូទៅ ជាពិសេសជួយស្ត្រីសម្រាលកូនបានលឿន
ថ្វីត្បិតតែដំណាប់ល្មើមានជាតិស្ករធម្មជាតិច្រើនក៏ដោយ តែផ្លែឈើផ្អែមនេះសម្បូរទៅដោយសារធាតុចិញ្ចឹមមានប្រយោជន៍ជាច្រើន។ បន្ថែមពីលើរសជាតិដ៏ឈ្ងុយឆ្ងាញ់ វាក៏សម្បូរប្រូតេអ៊ិន និងមានអត្ថប្រយោជន៍ជាច្រើនផងដែរ។

ដំណាប់ល្មើមានផ្ទុកទៅដោយ៖ កាឡូរី២០, ខ្លាញ់សរុប ០.០៣ ក្រាម, កាបូអ៊ីដ្រាតសរុប ៥.៣៣ ក្រាម, ជាតិសរសៃ ០,៦ ក្រាម, ស្ករ ៤.៥ ក្រាម, ប្រូតេអ៊ីន០,១៧ ក្រាម, វីតាមីនB6 ០,០១២ មីលីក្រាម ,ជាតិដែក ០.០៧ មីលីក្រាម, ម៉ាញេស្យូម៣ មីលីក្រាម ,ប៉ូតាស្យូម ៤៧ មីលីក្រាម។
អត្ថប្រយោជន៍នៃដំណាប់ល្មើ
១ សំបូរជាតិសរសៃខ្ពស់ ជាមួយនឹងជាតិសរសៃជិត ៧ ក្រាមនិងត្រូវបានគេដឹងថា មានប្រយោជន៍ដល់ការរំលាយអាហារ ជួយការពារការទល់លាមក ដោយការសិក្សាមួយមាននុស្ស ២១ ហូបដំណាប់ល្មើ ៧ ថ្ងៃក្នុងមួយថ្ងៃរយៈពេល ២១ ថ្ងៃ ដើម្បីជួយបន្ទោរបង់និងធ្វើឲ្យចលនាពោះវៀនប្រសើរឡើង។ បើប្រៀបធៀបទៅនឹងពេលដែលអ្នកមិនញ៉ាំ លើសពីនេះជាតិសរសៃនៅក្នុងដំណាប់ល្មើ ធ្វើឲ្យការរំលាយអាហារយឺត និងការពារជាតិស្ករក្នុងឈាមពីការឡើងខ្ពស់ពេក។
២ សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដំណាប់ល្មើមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលមានប្រយោជន៍ចំពោះសុខភាពក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលចំនួនបី៖
-សារធាតុ Flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាក និងការស្រាវជ្រាវបានបង្ហាញថា វាជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាទឹកនោមផ្អែម។
– សារធាតុ Carotenoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មនេះ ត្រូវបានគេបង្ហាញថា អាចជួយធ្វើឲ្យបេះដូងមានសុខភាពល្អ និងអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកដូចជា ការចុះខ្សោយនៃភ្នែក។
-អាស៊ីតហ្វីណូលីកដែលជាអង់ទីអុកស៊ីដង់ មានលក្ខណៈប្រឆាំងការរលាក និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួននិងជំងឺបេះដូង។

៣ ជួយឲ្យខួរក្បាលមានសុខភាពល្អ ការស្រាវជ្រាវមន្ទីរពិសោធន៍បានបង្ហាញថា ល្មើកាត់បន្ថយសារធាតុអន្តរកម្ម (Interleukin 6 ឬ IL-6) នៅក្នុងខួរក្បាល ប្រសិនបើយើងមានសារធាតុនេះច្រើនពេក វានឹងមានហានិភ័យខ្ពស់ក្នុងការទទួលរងពីជំងឺប្រព័ន្ធប្រសាទដូចជា ជំងឺ Alzheimer។ លើសពីនេះ ការពិសោធន៍លើសត្វបានរកឃើញថា ល្មើកាត់បន្ថយការបង្កើតប្រូតេអ៊ីនបេតា-អាមីឡូដ ដែលបណ្តាលឲ្យមានការបង្កើតបន្ទះនៅក្នុងខួរក្បាល និងរំខានដល់ទំនាក់ទំនងរវាងខួរក្បាលនិងកោសិកា។
៤ ជួយធ្វើឲ្យងាយស្រួលក្នុងការសម្រាលកូន ការញ៉ាំល្មើនៅប៉ុន្មានសប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ បានពង្រីកមាត់ស្បូន ដែលធ្វើឲ្យងាយស្រួលក្នុងការសម្រាលកូន ហើយអាចកាត់បន្ថយពេលវេលាសម្រាលកូន។ ការសិក្សាដែលធ្វើឡើងជាមួយស្ត្រីចំនួន ៦៩ នាក់ដែលហូបអាហារមានល្មើ ៦ ពេលក្នុងមួយថ្ងៃរយៈពេល ៤ សប្តាហ៍មុនថ្ងៃកំណត់ នឹងធ្វើឲ្យងាយស្រួលក្នុងការសម្រាលកូន ហើយចំណាយពេលតិចជាងមុនក្នុងការសម្រាលកូន ព្រោះនៅក្នុងល្មើ មានសមាសធាតុដូចអុកស៊ីតូស៊ីននៅក្នុងខ្លួន ដែលអាចធ្វើឲ្យស្បូនតឹងណែន។

ការប្រុងប្រយ័ត្នក្នុងការហូបល្មើដោយសារវាផ្ទុកជាតិស្ករច្រើន
អ្នកដែលមានបញ្ហាទឹកនោមផ្អែម សូមប្រយ័ត្នចំពោះការទទួលទាន ប៉ុន្តែប្រសិនបើយើងហូបជាតិអង់ទីនិកត្រឹមត្រូវ វានឹងមិនធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងឡើយ។ ទោះបីជាមានបញ្ហាជាមួយជំងឺទឹកនោមផ្អែមក៏ដោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ល្បីខ្ទឹមខ្មៅ ជាឱសថអាចការពារមហារីក បានពិតមែន?
ចុចអាន៖ហូបរបស់ញ៉ាំលេងនេះបានទៀងទាត់ ក៏ជួយសម្រកទម្ងន់ ជាងប្រើថ្នាំនាំខូចសុខភាពឥតអំពើ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា