សុខភាព
សកម្មភាពល្អៗសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្រៅពីហាត់ប្រាណ
ក្រៅពីហាត់ប្រាណសកម្មភាពរាងកាយមួយចំនួនផ្សេងទៀតក៏មានប្រយោជន៍ដល់អ្នកមានជំងឺទឹកនោមផ្អែមដូចគ្នា។ ការបង្កើនសកម្មភាពរាងកាយប្រចាំថ្ងៃឲ្យបានច្រើននឹងធ្វើឲ្យរាងកាយមានសុខភាពល្អ។
១. ប្រយោជន៍នៃការបញ្ចេញសកម្មភាពរាងកាយ

ការបញ្ចេញសកម្មភាពរាងកាយបានជាប្រចាំមានប្រយោជន៍ច្រើនដល់អ្នកមានជំងឺទឹកនោមផ្អែម។
- ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
- គ្រប់គ្រងទម្ងន់បានល្អ
- ជួយឲ្យបេះដូង សួត និងសរសៃឈាម មានសុខភាពល្អ
២. សកម្មភាពរាងកាយផ្សេងៗក្រៅពីហាត់ប្រាណ

ពេលនៅផ្ទះ យើងអាចធ្វើកិច្ចការមួយចំនួន ជួយឲ្យយើងមានសកម្មភាពរាងកាយបានដូចគ្នា។ ការងារផ្ទះដូចជាលាងរថយន្ត សម្អាតផ្ទះ ដើរជុំវិញផ្ទះ លេងជាមួយកូនចៅ គឺសុទ្ធតែជាសកម្មភាពមានប្រយោជន៍ដល់រាងកាយរបស់អ្នកជំងឺទឹកនោមផ្អែម។ មួយវិញទៀត បើគ្នាយើងត្រូវអង្គុយធ្វើការមុខកុំព្យូទ័រយូរម៉ោង យើងគួរក្រោកដើរបន្តិចរាល់៣០នាទីម្ដង។ អ្នកជំនាញចាត់ទុកថាការដើរបានប្រហែល១ម៉ឺនជំហានក្នុងមួយថ្ងៃបានផ្ដល់ផលល្អចំពោះសុខភាព។
ដូចគ្នាដែរ បើយើងជិះរថយន្តទៅផ្សារ ឬអាហារដ្ឋាន យើងអាចសាកល្បងចតរថយន្តនៅឆ្ងាយពីផ្សារ ឬអាហារដ្ឋានទាំងនោះបន្តិច ដើម្បីឲ្យយើងបានដើរឆ្ងាយបន្តិចមុនដល់គោលដៅ។ មួយវិញ ការដើរចុះឡើងក្នុងផ្សារទំនើប ក៏អាចជាការរួមចំណែកឲ្យគ្នាយើងបានបញ្ចេញសកម្មភាពរាងកាយដែរ។

ក្រៅពីនេះ បើយើងមានការិយាល័យការងារនៅអាគារខ្ពស់ យើងអាចសាកល្បងប្រើជណ្ដើរជើងសម្រាប់ឡើងចុះ ត្រឹមតែពីរជាន់ ក៏អាចជួយឲ្យយើងបានបញ្ចេញសកម្មភាពរាងកាយដូចគ្នា។
យ៉ាងណា មុនធ្វើលំហាត់ប្រាណណាមួយក្ដី ឬសកម្មភាពរាងកាយមួយចំនួនទៀតក្ដី អ្នកមានជំងឺទឹកនោមផ្អែមគួរសុំយោបល់ពីគ្រូពេទ្យជាមុនសិន។
មួយវិញទៀត អ្នកមានជំងឺទឹកនោមផ្អែមដែលលើសទម្ងន់ ឬធាត់ខ្លាំង អាចប្រឈមនឹងការរលាកសន្លាក់ ឬបញ្ហាសន្លាក់ផ្សេងៗ។ ដូចនេះ ជាការល្អ ដែលអ្នកមានជំងឺទឹកនោមផ្អែមត្រូវពិភាក្សាជាមួយគ្រូពេទ្យ បើយើងមានបញ្ហាសន្លាក់ ពេលធ្វើសកម្មភាពរាងកាយណាមួយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរហូបនិងមិនគួរ ក្រោយចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ របបអាហារដ៏ត្រឹមត្រូវសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


