សុខភាព
ហេតុផលយ៉ាងសំខាន់ គួរឆ្លៀតលើកទម្ងន់យ៉ាងហោច ២ដងក្នុងមួយសប្ដាហ៍
គ្នាយើងខ្លះ ប្រហែលគិតថា ការហាត់ប្រាណលើកទម្ងន់ គឺដើម្បីបានរាងស្អាត សាច់ដុំកង់ៗ និងធំៗ ហើយវាជាការហាត់ប្រាណរបស់អ្នកស្រលាញ់រាងស្អាតប៉ុណ្ណោះ។ តែតាមអ្នកជំនាញអង់គ្លេស បញ្ជាក់ថា មនុស្សពេញវ័យ ចាប់ពីអាយុ ២០-៥៥ឆ្នាំ បើចង់បានសុខភាពល្អ គួរហាត់ប្រាណលើកទម្ងន់ ២ដង ក្នុងមួយសប្ដាហ៍។

ប្រធានសមាគម Physical Activity Guidelines នៅចក្រភពអង់គ្លេស បញ្ជាក់ថា ការហាត់ប្រាណលើកទម្ងន់ ២ដង/សប្ដាហ៍ ជួយឲ្យរាងស្អាត រឹងមាំ មិនងាយចាស់ ការពារការធ្លាក់ចុះសាច់ដុំ និងឆ្អឹង។ ចំណែកការហាត់ប្រាណ ត្រូវធ្វើដដែលៗ ឬបន្ដរហូតដល់សាច់ដុំអស់ថាមពលជាបណ្ដោះអាសន្ន ហើយចាំឈប់សម្រាក។
អ្នកជំនាញ បញ្ជាក់ថា ការហាត់ប្រាណ ជួយកាត់បន្ថយហានិភ័យ នៃការដួល និងរបួសភ្លាមៗ ក្នុងចំណោមមនុស្សចាស់។ ជាងនេះទៅទៀត ការហាត់ប្រាណ ជួយកាត់បន្ថយហានិភ័យ និងជំងឺនានា និងជួយឲ្យសុខភាពផ្លូវចិត្តកាន់តែប្រសើរ។ សមាគមផ្នែកហាត់ប្រាណ បន្ថែមថា តាមរយៈការហាត់ប្រាណសកម្ម វាជួយកាត់បន្ថយការធ្លាក់ចុះសាច់ដុំ និងឆ្អឹង និងជួយឲ្យអាយុវែង។

សម្រាប់មនុស្សចាស់ អាយុ ៦០ឆ្នាំឡើង អ្នកជំនាញ ណែនាំឲ្យហាត់ប្រាណធម្មតា ដូចជា ដើរ រាំ ឬរត់តិចៗ ដើម្បីរក្សាភាពរឹងមាំ តុល្យភាព ភាពរស់រវើក និងមានសុខភាបល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តោះសាកអាវ៉ង់មើល៍ប្រុសៗ! បើអត់បាន ១០ ប្រយ័ត្នកើតជំងឺបេះដូង
ចុចអាន៖ ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


