សុខភាព
សូមស្វែងយល់ស្ត្រីមានផ្ទៃពោះ និងថ្ងៃគ្រប់ខែសម្រាប់សម្រាលកូន
១) ថ្ងៃឈឺពោះសម្រាលកូន ជាថ្ងៃដែលឈឺពោះមានចង្វាក់ឈឺបាត់ឈឺបាត់ (ក្នុងនោះមានរំអិលលាយឈាមផងដែរ) ឈឺរហូតដល់កូនកើតចេញពីផ្ទៃម្តាយ។

– សម្រាលកូនគ្រប់ខែ គឺសម្រាលកូន ក្នុងចន្លោះពេលដែលកូនមានអាយុ៣៧សប្តាហ៍ពេញ នៃការបាត់រដូវ និង ៤១សប្តាហ៍ ៣ថ្ងៃ។
– សម្រាលកូនមិនគ្រប់ខែ
– ក្រោម ៦ខែ = រលូត
– ពី ៦ខែទៅ ៨ខែកន្លះ=សម្រាលមុនខែ
– កូនលើសខែ គឺពី៤១ សប្តាហ៍នៃការបាត់រដូវឡើងទៅ
២) ថ្ងៃទី ១ នៃរដូវចុងក្រោយៈ គឺជា
– ថ្ងៃទី១ ដែលឈាមរដូវធ្លាក់ (មិនមែនជាថ្ងៃដែលអស់ឈាមរដូវទេ)
– គឺជាខែចុងក្រោយគេ ដែលរដូវមក (មិនមែនខែ ដែលអត់មកទេ)
៣) រដូវទៀងទាត់ គឺរដូវដែលមក ២៨ថ្ងៃម្តង
ឧទាហរណ៍ៈ
– ខែមុន រដូវមកថ្ងៃទី ៣០
– ខែបន្ទាប់ត្រូវមកថ្ងៃទី ២៨
– ខែបន្ទាប់ទៀតត្រូវមកថ្ងៃទី ២៦
៤) សប្តាហ៍នៃការបាត់រដូវ
យើងគិតអាយុកូនក្នុងផ្ទៃជាសប្តាហ៍ ដោយរាប់ពីថ្ងៃទី១ នៃរដូវដែលមក ខែចុងក្រោយគេ។
៥) ថ្ងៃបង្កកំណើតកូនៈ គឺ ១៤ថ្ងៃបន្ទាប់ពីថ្ងៃទី១ នៃរដូវដែលមក ខែចុងក្រោយគេ
៦) ការកំណត់ថ្ងៃសម្រាលកូនៈ តាមរដូវដែលទៀងទាត់ក្តី (២៨ថ្ងៃ)
តាមអេកូបីខែដំបូងក្តី គឺយើងកំណត់យក ៤០សប្តាហ៍នៃការបាត់រដូវជាថ្ងៃសម្រាល។ តែកូនអាចសម្រាលមុន ១០ថ្ងៃ ឬក្រោយ ១០ថ្ងៃ។

៧) ការកំណត់ថ្ងៃសម្រាលកូន តាមអេកូបីខែដំបូងក្តី និងតាមរដូវដែលទៀងទាត់ក្តី គឺពុំមានខុសគ្នាឡើយ។ ខុសគ្នាយ៉ាងច្រើន ៣ ទៅ ៤ថ្ងៃប៉ុណ្ណោះ។ដូច្នេះបើប្អូនមិនចាំរដូវ ប្អូនត្រូវយកថ្ងៃសម្រាលកូនតាមអេកូបីខែដំបូង។
៨) បើដល់ថ្ងៃសម្រាលហើយ គឺ៤០សប្តាហ៍ ពុំទាន់ឈឺពោះសម្រាល ប្អូនត្រូវមើលអេកូម្តងទៀត បើទឹកភ្លោះនៅគ្រប់គ្រាន់ សុខភាពកូននៅល្អ ប្អូនអាចទុកតាមដានបាន ១០ថ្ងៃទៀត ដោយប្អូនត្រូវមកតាមដានផ្ទៃពោះរាល់ ២ ឬ៣ថ្ងៃម្តង រហូតដល់ថ្ងៃឈឺពោះសម្រាលកូន។
៩) បើ ១០ថ្ងៃហ្នឹង មិនទាន់ឈឺពោះសម្រាលទៀត ប្អូនចាំបាច់ត្រូវសម្រាកពេទ្យ ដើម្បីដាក់ថ្នាំឲ្យឈឺពោះសម្រាល ទៅតាមបច្ចេកទេសលោកគ្រូ អ្នកគ្រូផ្នែកសម្ភព។
១០) យើងអាចទុកកូនទៅក្នុងផ្ទៃបានត្រឹមតែ ៤១សប្តាហ៍ ៣ថ្ងៃប៉ុណ្ណោះ។ លើសពីថ្ងៃនេះទារកនៅក្នុងផ្ទៃនឹងទ្រោមបន្តិចម្តងៗរហូតស្លាប់នៅក្នុងពោះ។

សូមបងប្អូនអញ្ជើញមកពិនិត្យ និងតាមដានផ្ទៃពោះឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យការសម្រាលកូនប្រកបទៅដោយសុវត្ថិភាព៕
អត្ថបទ៖ រស្មី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


