សុខភាព
ជ្រាំងអណ្ដាត អាចលេចចេញរោគសញ្ញាទាំងនេះ
ជ្រាំងអណ្ដាត កើតឡើងពីផ្សិតប្រមូលផ្ដុំគ្នានៅលើភ្នាសក្នុងមាត់របស់យើង។ ផ្សិតប្រភេទនេះជាសរីរាង្គធម្មតាមួយនៅក្នុងមាត់ ប៉ុន្តែពេលខ្លះពួកវាបានលូតលាស់ខ្លាំង និងបង្កឲ្យមានរោគសញ្ញាជាជំងឺជ្រាំងអណ្ដាត។

ជំងឺនេះបង្កឲ្យមានដំបៅពណ៌សក្នុងមាត់ ដែលជាធម្មតាអាចមាននៅលើ អណ្ដាត ឬសាច់ថ្ពាល់ខាងក្នុង និងមានពេលខ្លះអាចរាលដាលដល់ក្រអូមមាត់ អញ្ចាញធ្មេញ បំពង់ក ឬផ្នែកខាងក្រោយនៃបំពង់ក។ ជំងឺជ្រាំងអណ្តាតអាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែគេច្រើនឃើញកើតលើទារក និងមនុស្សវ័យចំណាស់ ដោយសារតែភាពស៊ាំអ្នកទាំងនោះចុះខ្សោយ និងក៏អាចកើតលើគ្នាយើងដែលមានស្ថានភាពសុខភាពមិនល្អ ឬអ្នកកំពុងប្រើថ្នាំផ្សេងៗ។ ជំងឺនេះអាចជាបញ្ហាតូចតាចប្រសិនបើយើងមានសុខភាពល្អ ប៉ុន្តែប្រសិនបើយើងមានប្រព័ន្ធភាពស៊ាំខ្សោយ រោគសញ្ញាអាចកាន់តែធ្ងន់ធ្ងរ និងពិបាកគ្រប់គ្រង។
១.មូលហេតុបង្ក
ជាធម្មតាប្រព័ន្ធការពាររាងកាយយើងធ្វើការដើម្បីកម្ចាត់សារពាង្គកាយដែលបង្កគ្រោះថ្នាក់ដូច មេរោគ បាក់តេរី និងផ្សិត ដើម្បីរក្សាលំនឹងរវាងបាក់តេរីល្អ និងអាក្រក់ ដែលមាននៅក្នុងរាងកាយ។ ប៉ុន្តែពេលខ្លះការការពារអាចនឹងមិនបានល្អ ក៏អាចបង្កើនចំនួនផ្សិត និងបង្កឱ្យមានការឆ្លងមេរោគលើមាត់។
២.រោគសញ្ញា
សញ្ញា និងរោគសញ្ញា ជំងឺជ្រាំងអណ្ដាតមាន ៖
- មានជ្រាំង ឬដំបៅពណ៌សនៅលើអណ្ដាត សាច់ថ្ពាល់ខាងក្នុង និងពេលខ្លះមាននៅលើ ក្រអូមមាត់ អញ្ចាញធ្មេញ និង សាច់បំពង់ក
- ដំបៅអាចមានចេញរូបរាងដូចឈីស
- ការឡើងក្រហម ការរលាក ឬការឈឺចាប់ធ្ងន់ធ្ងរដែលបណ្ដាលឱ្យពិបាកក្នុងការញ៉ាំ
- មានហូរឈាមបើជូតចេញខ្លាំង ឬកកិតគ្នា
- ប្រេះ និងឡើងក្រហមនៅក្នុងមាត់
- បាត់បង់រសជាតិ
- រលាកអញ្ចាញធ្មេញ
ក្នុងករណីធ្ងន់ធ្ងរ អាចទាក់ទងនឹង ជំងឺមហារីក ឬប្រព័ន្ធភាពស៊ាំចុះខ្សោយ បណ្ដាលពីមេរោគអេដស៍ ហើយដំបៅអាចរាលដាលដល់បំពង់អាហារ។ ប្រសិនបើបញ្ហានេះកើតឡើង យើងអាចពិបាកញាំ និងឈឺចាប់ ឬមានអារម្មណ៍ដូចជាអាហារជាប់នៅក្នុងបំពង់ក។

ទារកនិងម្ដាយបំបៅដោះកូន
ជំងឺដំបៅមាត់ចំពោះទារកអាចបណ្ដាលមកពី ការបំបៅដោះ។ ទារកអាចចម្លងរោគផ្សិតទៅម៉ាក់ៗ ពេលបៅដោះ ផ្សិតនៅដោះម៉ាក់ៗក៏អាចឆ្លងមកមាត់ទារក។ ម៉ាក់ៗ ដែលឆ្លងមេរោគផ្សិតប្រភេទ Candida អាចមានសញ្ញា និងរោគសញ្ញាទាំងនេះ៖
- ចុងសុដន់អាចឡើងក្រហមខុសពីធម្មតា ស្រៀវ ប្រេះ ឬរមាស់
- ស្បែករលោង ឬរោលនៅលើរង្វង់ខ្មៅជុំវិញក្បាលសុដន់
- ឈឺចាប់ខុសធម្មតាពេលបំបៅ ឬក្បាលសុដន់ឈឺនៅពេលបំបៅ
- មានអាការៈឈឺខ្ទាំនៅក្នុងសុដន់
៣.កត្តាហានិភ័យ
គ្នាយើងអាចបង្កើនហានិភ័យនៃការឆ្លងមេរោគក្នុងមាត់បាន ក្នុងករណីមានបញ្ហាខាងក្រោមណាមួយកើតឡើង ៖
- ភាពស៊ាំចុះខ្សោយ៖ ជំងឺជ្រាំងអណ្ដាតងាយនឹងកើតមានចំពោះ ទារក និងមនុស្សវ័យចំណាស់ដោយសារការថយចុះនៃប្រព័ន្ធភាពស៊ាំ។ បញ្ហាសុខភាពមួយចំនួនអាចរារាំងប្រព័ន្ធភាពស៊ាំដូចជា កើតជំងឺមហារីក និងការព្យាបាលការប្ដូរសរីរាង្គ។
- ជំងឺទឹកនោមផ្អែម៖ ប្រសិនបើយើងមានជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាល ឬគ្រប់គ្រងមិនបានល្អ នោះទឹកមាត់អាចមានជាតិស្ករច្រើនដែលជំរុញដល់ការលូតលាស់ មេរោគផ្សិតcandida ។
- ការឆ្លងមេរោគផ្សិតតាមទ្វារមាស៖ ការឆ្លងមេរោគផ្សិតក្នុងទ្វារមាសគឺបណ្ដាលមកពីមេរោគផ្សិត ដូចមេរោគផ្សិតនៅក្នុងមាត់ដែរ ហើយមេរោគនេះនិងអាចឆ្លងទៅកូនទៀតផង។
- មេរោគក្នុងមាត់ផ្សេងទៀត៖ ការពាក់ធ្មេញជាពិសេសធ្មេញខាងលើ ឬបញ្ហាសុខភាពផ្សេងទៀតដែលបណ្ដាលឱ្យមាត់ស្ងួតក៏អាចបង្កើនហានិភ័យនៃការកើតមេរោគក្នុងមាត់ដែរ។
ក្នុងករណីគ្នាយើង ឬកូនរបស់យើងមានជ្រាំងអណ្ដាត ឬដំបៅពណ៌សក្នុងមាត់នោះ គួរតែទៅជួបគ្រូពេទ្យឬ ទន្តពេទ្យដើម្បីកំណត់មូលហេតុបង្កផ្សេងទៀត៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ