សុខភាព
ស្ត្រីមានបំណងយកកូន ចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ទេ ថែមទាំងអាច….(មានវីដេអូ)
ចំពោះស្ត្រីមានបំណងយកកូន ឬត្រៀមយកកូន អាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ដោយមិនមានប៉ះពាល់ដល់ទារកក្នុងផ្ទៃនោះទេ តែផ្ទុយទៅវិញសរីរាង្គអាចបង្កើតអង់ទីគ័រការពារថែមទៀតផង។ នេះបើតាមប្រសាសនន៍ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងនៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១។

រដ្ឋលេខធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ មានប្រសាសន៍ថា បងប្អូនស្រ្តីភាគច្រើនដែលមានបំណងយកបុត្រ តែងតែព្រួយបារម្ភ និងគិតគូដល់ហានិភ័យសុខភាពរបស់ទារក ខ្លាចថាចាក់វ៉ាក់សាំងរួច អាចមានបញ្ហានេះឬបញ្ហានោះជាដើម។ ប៉ុន្តែលោកជំទាវបណ្ឌិត បញ្ជាក់ច្បាស់ គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយថាក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ត្រូវប្រឈមនឹងវិបត្តិសុខភាពចំពោះស្ត្រី ឬទារកក្នុងផ្ទៃឡើយ។ ផ្ទុយទៅវិញ បន្ទាប់ពីចាក់វ៉ាក់សាំង ស្ត្រីមានផ្ទៃពោះមិនត្រឹមតែអាចផលិតអង់ទីគ័រសម្រាប់ខ្លួនឯងនោះទេ ថែមទាំងអាចផលិតអង់ទីគ័រនៅក្នុងទងសុក ដែលជាគុណសម្បត្តិសម្រាប់ទារកទៀតផង។
ដោយឡែក នៅក្នុងវេបសាយ CDC អាមេរិក ដែលបានចុះផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ បានពន្យល់ថា ស្រ្តីដែលមានបំណងយកកូន ឬកំពុងព្យាយាមយកកូនគួរតែទៅទទួលវ៉ាក់សាំងបង្ការកូវីដ-១៩។ យោងតាមទិន្នន័យស្រាវជ្រាវ អ្នកជំនាញជឿថាវ៉ាក់សាំងបង្ការកូវីដ-១៩ មិនមានហានិភ័យណាមួយលើអ្នកព្យាយាមយកកូន ឬមានបំណងយកកូននោះទេ មិនថាក្នុងរយៈពេលខ្លី ឬវែង។

ប្រភពដដែលបន្ថែមថា វ៉ាក់សាំងបង្ការកូវីដ-១៩ ក៏ដូចជាវ៉ាក់សាំងផ្សេងៗទៀតដែរ គឺជួយបង្ហាត់រាងកាយឲ្យបង្កើតបានអង់ទីគ័រ សម្រាប់តទល់នឹងវីរុសបង្កជាជំងឺកូវីដ-១៩ និងការពារខ្លួនកុំឲ្យធ្លាក់ខ្លួនឈឺនៅពេលក្រោយ។
គិតមកទល់ពេលនេះមិនមានភស្តុតាងបញ្ជាក់ថាអង់ទីគ័របង្កើតឡើងដោយវ៉ាក់សាំងបង្ការកូវីដ-១៩ អាចបង្កជាបញ្ហាក្នុងការមានផ្ទៃពោះ និងការអភិវឌ្ឈសុកឡើយ។ បន្ថែមពីនេះ ក៏គ្មានដែរភស្តុតាងបញ្ជាក់ថាវ៉ាក់សាំងនេះធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពបង្កកំណើតនោះទេ។
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ សន្យា
ចុចអាន៖ ម្តាយចាក់វ៉ាក់សាំងកូវីដ អាចបញ្ជូនអង់ទីគ័រ ទៅកូន តាមរយៈការបំបៅដោះ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


