សុខភាព
វិធីហាត់ប្រាណ ទប់ទល់ផលវិបាកដោយសារទឹកនោមផ្អែម
ដូចបានដឹងស្រាប់ ហាត់ប្រាណគឺល្អបំផុតសម្រាប់សុខភាព។ ជំងឺកាចសាហាវជាច្រើន ពិសេសជំងឺទឹកនោមផ្អែម សុទ្ធតែរើសប្រភេទហាត់ប្រាណយកញើស ឬឥរិយាបថហាត់។ បើទោះទឹកនោមផ្អែម ជាជំងឺបង្កផលវិបាកជាច្រើនក៏ពិតមែន ធ្វើឲ្យសុខភាពកាន់តែអន់ថយ ប៉ុន្តែនៅមានដំណោះស្រាយតាមរយៈការហាត់ប្រាណ។ អត្ថបទនេះនឹងណែនាំ ពីវិធីហាត់ប្រាណដើម្បីបញ្ចៀសផលវិបាកនៃជំងឺទាំង ៤ប្រភេទ បង្កឡើងដោយទឹកនោមផ្អែម។
១- ជំងឺប្រព័ន្ធប្រសាទ

ជំងឺទឹកនោមផ្អែម អាចធ្វើឲ្យសរសៃឈាមរួមតូច ខ្វះអុកស៊ីហ្សែនទៅចិញ្ចឹមប្រព័ន្ធប្រសាទ បង្កឲ្យរងការខូចខាត មិនអាចបញ្ជូនព័ត៌មាន ឆ្លើយតបយឺត ឬពេលខ្លះមិនដំណើរការតែម្តង។ ផលវិបាកទាំងនេះយូរទៅ បង្កឲ្យលែងមានអារម្មណ៍ឈឺចាប់ លែងដឹងក្តៅត្រជាក់ ពិសេសជើងចាប់ផ្តើមស្ពឹកពិបាកដើរ។
– របៀបហាត់៖ ទោះយ៉ាងណា ម៉ាក់ប៉ា អ៊ំៗយើង នៅតែអាចកាត់បន្ថយផលប៉ះពាល់ តាមរយៈលំហាត់ប្រាណស្រាលៗ ដោយមិនចាំបាច់ប្រើជើងរុញ ឬសង្កត់ឧបករណ៍នោះឡើយ។ កត្តាសំខាន់ក្នុងការហាត់ប្រាណពេលមានជំងឺប្រព័ន្ធប្រសាទ គឺការពារជើងរបស់យើង។ មួយទៀត ហាត់សាច់ដុំដៃ សាច់ដុំស្មារ ឬដើរដោយពាក់ស្បែកជើងត្រឹមត្រូវ មានប្រយោជន៍ ប្រឆាំងជំងឺនេះ អាចបន្ថែមលំហាត់ប្រាណលំនឹងខ្លះៗទៅក្នុងកម្មវិធីហាត់ប្រាណកាន់តែប្រសើរ។
២- ជំងឺបេះដូង និងសរសៃឈាម

ទឹកនោមផ្អែម នឹងធ្វើឲ្យសរសៃឈាមខូចបន្តិចម្តងៗ បន្សល់ទុកជាតិខ្លាញ់ក្នុងសរសៃឈាម។ កំណកខ្លាញ់ អាចធ្វើឲ្យជួបផលលំបាកដូចជា ចុកជើង ជំងឺបេះដូង ជាដើម។
– របៀបហាត់៖ ដើរ ជិះកង់ ល្អបំផុតប្រឆាំងជំងឺនេះ។ យ៉ាងណា អាចហាត់រួមជាមួយការហាត់លើកទម្ងន់ ដើម្បីរក្សាកម្លាំងផងដែរ។
៣- ជំងឺបាតភ្នែក
ផលវិបាកមួយទៀត គឺជំងឺបាតភ្នែក ព្រោះទឹកនោមផ្អែម នឹងធ្វើឲ្យសរសៃភ្នែកខាងក្រោយខូចខាត នាំឲ្យភ្នែកយើងពិបាកក្នុងការមើល។ ប៉ុន្តែភ្នែកយើងនៅតែអាចវិលមករកភាពប្រក្រតីបាន បើដឹងពីវិធីហាត់ប្រាណប្រកបដោយប្រសិទ្ធភាព។
– របៀបហាត់៖ ជាមួយលំហាត់ប្រាណទៀងទាត់ ដូចជា ជិះកង់ ដើរ (ប្រើម៉ាស៊ីនក៏បាន) ហែលទឹក ជាដើម។ គួរចៀសវាងលំហាត់ប្រាណណាបង្កឲ្យសម្ពាធភ្នែកកើនឡើង ដូចជា លំហាត់ប្រាណឱនចុះឡើង ឬលើកទម្ងន់ធ្ងន់។
៤- ជំងឺតម្រងនោម
ជំងឺទឹកនោមផ្អែម ក៏បង្កផលវិបាកធ្ងន់ធ្ងរដល់តម្រងនោមដូចគ្នា មិនអាចច្រោះទឹកបានគ្រប់គ្រាន់ ធ្វើឲ្យទឹកក្នុងរាងកាយចាល់ច្រើនឡើង។ ករណីនេះ លំហាត់ប្រាណកម្រិតមធ្យម មានប្រយោជន៍បំផុត។
– របៀបហាត់៖ ប្រសិនម៉ាក់ប៉ា អ៊ំៗយើង មានជំងឺទឹកនោមផ្អែម គួរតែហាត់ប្រាណទៀងទាត់ និងត្រឹមត្រូវ រក្សាទម្ងន់សមល្មម ជួយឲ្យសុខភាពកាន់តែល្អ។ ហាត់ប្រាណតាមការណែនាំខាងលើ មានសុវត្ថិភាព និងប្រសិទ្ធភាព៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំចេះតែហ៊ាន! កើតជំងឺទឹកនោមផ្អែម មិនអាចស្ត្រេសផ្ដេសផ្ដាសទេ
ចុចអាន៖ ២ សំណួរ អ្នកជំងឺទឹកនោមផ្អែមលែងសង្ស័យចំពោះវ៉ាក់សាំងបង្ការកូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


