សុខភាព
វ៉ាក់សាំងដូសជំរុញ J&J ទុកគម្លាតកាន់តែវែង កាន់តែមានប្រសិទ្ធភាពខ្ពស់
ស្របពេលដែលសហរដ្ឋអាមេរិកប្រកាសចាក់ដូសជំរុញជូនពលរដ្ឋដែលធ្លាប់ចាក់វ៉ាក់សាំង Pfizer និង Moderna ពីរដងរួចហើយ អ្នកធ្លាប់វ៉ាក់សាំង Johnson & Johnson កំពុងមានចម្ងល់ថា តើពួកគេអាចទទួលបានការពារប៉ុនណា ហើយអាចចាក់ដូសជំរុញបានដែរទេ?
មិនត្រឹមតែអាមេរិកនោះទេ សូម្បីប្រជាជនកម្ពុជាដែលបានចាក់វ៉ាក់សាំងនេះកន្លងមក ក៏ឆ្ងល់ដូចគ្នា ខណៈពួកគាត់ចាក់តែមួយដូស តែពលរដ្ឋភាគច្រើនសុទ្ធសឹងចាក់វ៉ាក់សាំងពីរដូស។

មុននឹងឆ្លើយសំណួរនេះ អ្នកជំនាញបានបកស្រាយពាក់ព័ន្ធទិន្នន័យនៃប្រសិទ្ធភាព J&J ថា វ៉ាក់សាំងទាំងអស់ដែលអនុញ្ញាតដោយ អង្គការសុខភាពពិភពលោក រួមទាំងវ៉ាក់សាំង J&J សុទ្ធតែអាចការពារការចូលព្យាបាលនៅមន្ទីរពេទ្យ និងបន្ថយហានិភ័យស្លាប់ដោយសារកូវីដ-១៩ ។ មិនតែប៉ុណ្ណោះ ការចាក់វ៉ាក់សាំង J&J អាចប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta បានខ្លាំងផងដែរ។
វេជ្ជបណ្ឌិត Amesh Adalja អ្នកជំនាញខាងជំងឺឆ្លងមកពីសាលាសុខភាពសាធារណៈ Johns Hopkins Bloomberg ថ្លែងថា មិនទាន់មានទិន្នន័យបញ្ជាក់អំពីអគុណភាពនៃវ៉ាក់សាំង J&J នៅឡើយ។ លោកលើកឡើងដូច្នេះ ដើម្បីបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំង J&J នៅតែអាចទទួលបានការការពារ ទោះបីជាមិនទាន់ចាក់ដូសជំរុញ។
ការចាក់វ៉ាក់សាំង J&J ត្រូវបានធ្វើឡើងខុសគ្នាពីវ៉ាក់សាំងផ្សេង ដោយសារតម្រូវការចាក់តែមួយដូសប៉ុណ្ណោះ។ ការសិក្សាមួយរបស់មន្ត្រីសុខាភិបាលនៅអាហ្វ្រិកខាងត្បូងបានបង្ហាញថា វ៉ាក់សាំងនេះអាចការពារបាន ៧១ភាគរយប្រឆាំងនឹងការចូលសម្រាកនៅមន្ទីរពេទ្យដោយវីរុសបំប្លែងខ្លួន Delta និងចន្លោះពី ៩១-៩៦ភាគរយមានប្រសិទ្ធភាពប្រឆាំងនឹងការស្លាប់។

ក្រុមហ៊ុន J&J ក៏បានបង្ហាញទិន្នន័យមន្ទីរពិសោធន៍ស្តីពីអង់ទីគ័រប្រឆាំងទៅនឹងវីរុសថា វ៉ាក់សាំងរបស់ខ្លួន អាចការពារប្រឆាំងកូវីដបំប្លែងខ្លួនប្រភេទ Delta រយៈពេល ៨ខែ។
ក្រុមហ៊ុន J&J បានប្រាប់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ថា ដូសជំរុញ បានបន្ថែមការការពារដ៏សំខាន់ក្នុងរយៈពេលពីរខែដំបូង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១ ប៉ុន្តែវាអាចមានប្រសិទ្ធភាពល្អជាងនេះ ប្រសិនបើមនុស្សរង់ចាំរហូតដល់ប្រាំមួយខែ។
យ៉ាងណាមិញ ដូសជំរុញដែលចាក់ក្នុងរយៈពេលពីរខែ បន្ទាប់ពីដូសដំបូង បានបង្កើនកម្រិតអង់ទីគ័រពី ៤-៦ដងឯណោះ ខណៈរងចាំដល់៦ខែបន្ទាប់ពីការចាក់លើកដំបូង កម្រិតអង់ទីគ័រនឹងកើនឡើង ១២ដង ដែលនេះបង្ហាញការការពារកាន់តែធំ ជាមួយនឹងចន្លោះពេលវែង។
ស្របពេលជាមួយគ្នានោះ ផលរំខានពីការចាក់ពីរដូស គឺដូចទៅនឹងការចាក់មួយដូសដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ខណៈនេះ កម្ពុជា មានវ៉ាក់សាំងចាក់តែមួយដូស ២ ប្រភេទហើយ
ចុចអាន៖ លម្អិតពីវ៉ាក់សាំង រុស្សី ៥ ប្រភេទ ដែល កម្ពុជា អនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


