Connect with us

ព័ត៌មានអន្ដរជាតិ

ខណៈនេះ កម្ពុជា មានវ៉ាក់សាំងចាក់តែមួយដូស ២ ប្រភេទហើយ

បានផុស

នៅ

គិតមកទល់ពេលនេះ កម្ពុជា ទទួលបានវ៉ាក់សាំងចាក់តែមួយដូស ចំនួន ២ ប្រភេទផ្សេងគ្នា និងសុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា នៅក្នុងបណ្ដាប្រទេសដែលបានប្រើប្រាស់រួចមក។

ទន្ទឹម​នេះ​ដែរ យើងក៏ត្រូវដឹងលម្អិតពីប្រភេទវ៉ាក់សាំងនីមួយៗ​ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទាំងពី​​​រ ដែល​កម្ពុជា​កំពុងមាន​ និង​ខ្លះ​បានប្រើប្រាស់តាមតំបន់ផ្សេងៗដែរហើយ។

១ Johnson & Johnson ផលិត​នៅ​ អាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-ដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០​២១​​​​។

-ចាក់បានចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ។

-វ៉ាក់សាំង Johnson & Johnson ត្រូវបានបង្កើតឡើង ស្របតាមស្តង់ដារសុវត្ថិភាព អន្តរជាតិ​ និង​មាន​ប្រសិទ្ធភាព​ខ្លាំងក្លា ​ការពារ​ជំងឺ​កូវីដ ១៩ និង​វីរុស​បំប្លែង​ខ្លួន​ច្រើន​ប្រភេទ ​ប្រមាណ ៨៥ ភាគរយ។

-សម្រាប់អ្នកចាក់ Johnson & Johnson ត្រូវចំណាយពេល ១៤ ថ្ងៃ ដើម្បីឲ្យវ៉ាក់សាំងបញ្ចេញប្រសិទ្ធភាពក្នុងរាងកាយ។

-ដូចវ៉ាក់សាំងផ្សេងទៀតដែរ  Johnson & Johnson អាច​បណ្តាល​ឲ្យ​មានប្រតិកម្ម។ ភាគច្រើន​នៃ​ប្រតិកម្ម គឺ​មាន​កម្រិតស្រាល​ទៅមធ្យម និងមានរយៈពេលខ្លីប៉ុណ្ណោះ។

-វ៉ាក់សាំង Johnson & Johnson មិនត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ​ទេ។ ប៉ុន្តែ​ចំពោះ​ស្រ្តី​កំពុង​បំបៅ​ដោះ​កូន គឺ​ជា​ក្រុម​មនុស្សដែល ​WHO បានណែនាំ​ឲ្យ​ចាក់វ៉ាក់សាំងនេះ។

-Johnson & Johnson មានប្រសិទ្ធភាព ៦៦,៣ ភាគរយ ជាមួយ​តម្លៃ ១ដូស ១០ដុល្លារ ហើយ​អាចទុកក្នុងសីតុណ្ហភាព​ចន្លោះ ២ ទៅ ៨ អង្សាសេ។

គួរ​បញ្ជាក់​ថា វ៉ាក់សាំង​ចាក់តែមួយដូស Johnson & Johnson ត្រូវបានអនុម័តឲ្យប្រើប្រាស់ជា​បន្ទាន់ ​នៅ​ក្នុង​ប្រទេស​ទាំងអស់ និង​សម្រាប់​យន្តការ COVAX កាលពីខែ មីនា ឆ្នាំ ២០២១ កន្លងទៅ។

Sputnik Light ផលិតនៅ រុស្សី

-អនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ នៅកម្ពុជានាយប់ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២១ ។

-វ៉ាក់សាំង Sputnik Light គឺជា​ប្រភេទ​វ៉ាក់សាំង Sputnik V ដែល​មាន​កម្រិត​ស្រាល​ជាង​មុន និង​មាន​សមាសធាតុ​ផ្សំ​តែមួយ (rAd26) ​ ។

-ចាក់បានអាយុ ១៨ ឆ្នាំឡើងទៅ។

-មាន​ប្រសិទ្ធភាព​ជាង ៨៣ ភាគរយ ប្រឆាំង​នឹង​វីរុស​បំប្លែងខ្លួន Delta និង​ជាង ៩៤ភាគរយ​ ​ប្រឆាំង​នឹង​ការ​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ។​ វ៉ាក់សាំងនេះនឹង​ប្រសិទ្ធភាព រយៈពេល ២៨ ថ្ងៃ បន្ទាប់ពីការចាក់រួច។

-Sputnik Light អាច​រក្សា​ទុក​នៅ​សីតុណ្ហភាព ២-៨ អង្សារសេ ​ក្នុង​រយៈពេលពីរខែ ។

-ប្រតិកម្ម​តិចតួច​បំផុត ដូចជា​ការ​ឈឺចាប់​នៅ​កន្លែង​ចាក់​ គ្រុន​ ឈឺក្បាល​ អស់កម្លាំង ​និងឈឺសាច់ដុំ។

គួររំឭកថា ក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ីបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light កាលពីថ្ងៃទី ៦ ខែ ឧសភា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មកដឹងគម្លាតការចាក់វ៉ាក់សាំងទាំង ៥ ប្រភេទ ដែល កម្ពុជា ទទួលបាន

ចុចអាន៖ប្រសើរណាស់! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ដែល កម្ពុជា នឹងទទួលបានមានប្រសិទ្ធភាពការពារវីរុសបំប្លែងខ្លួនច្រើនប្រភេទ

ចុចអាន៖ដឹងឲ្យហើយ ពីផលរំខានខ្លះៗនៃវ៉ាក់សាំង Sputnik V របស់ រុស្សី ដើម្បីត្រៀមខ្លួនទុកមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម