សុខភាព
ក្រសួងសុខាភិបាលឱ្យប្រយ័ត្នករណីពុលស្រា ចាប់ពីខែវិច្ឆិកាដល់ខែមករា
ក្រសួងសុខាភិបាលបានឱ្យដឹងថា ជារៀងរាល់ឆ្នាំជាពិសេសចាប់ពីខែវិច្ឆិកា ដល់ខែមករាតែងតែមានករណីពុលស្រាបានកើតឡើងជាបន្តបន្ទាប់ នៅតាមសហគមន៍នៃបណ្តាខេត្តមួយចំនួន។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធកុំពិសាស្រា ដែលបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះនៅយប់ថ្ងៃទី១២វិច្ឆិកា លោករដ្ឋមន្ត្រីបានបន្តថា ចំពោះអ្នកប្រកបអាជីវកម្មហាមដាច់ខាត កុំយកសារធាតុមកលាយធ្វើស្រាសអាចនាំឲ្យបាត់បង់ជីវិត។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំណែកបងប្អូនអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខ័ណ្ឌរដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋជៀសវាងយកសារធាតុមេតាណុលលាយធ្វើស្រាស ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត។
លោករដ្ឋមន្ត្រីបានបន្ថែមថា« ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានរោគសញ្ញានៃការពុលស្រាដូចជាឈឺក្បាល ក្អួត ឈឺពោះវិលមុខស្រវាំងភ្នែកសន្លប់ ប្រកាច់ ពិបាកដកដង្ហើម ឬសង្ស័យថាមានពុលស្រាឬការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក»។

ពាក់ព័ន្ធករណីពលករកំពុងធ្វើចត្តាឡីស័កស្លាប់ចំនួន៧នាក់និងឈឺចំនួន១៤នាក់ ដោយសារយកអាកុលលាយជាមួយភេសជ្ជៈផ្សេងៗនៅមណ្ឌលចត្តាឡីស័កកូបធំខេត្តបន្ទាយមានជ័យ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានហាមប្រជាពលរដ្ឋយកអាកុលមកលាយជាមួយទឹកឬភេសជ្ជៈមកពិសា ពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជាសារធាតុសម្លាប់មេរោគដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងនានា ដូចជាអាល់កុលសម្រាប់លាងដៃជាដើម។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឱ្យដឹងនៅរសៀលនេះថាចំពោះលទ្ធផលសំណាកពាក់ព័ន្ធករណីសង្ស័យពុលអាកុលលាយជាមួយភេសជ្ជៈនៅខេត្តបន្ទាយមានជ័យ នៅមិនទាន់បាននៅឡើយទេ។
លោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៣វិច្ឆិកានេះថា រហូតមកដល់ពេលរសៀលថ្ងៃទី១៣វិច្ឆិកានេះ ក្នុងចំណោមអ្នកដែលបានផឹកអាល់កុលលាយភេសជ្ជៈតែអូអ៊ីឈី កូកាកូឡានិងទឹកបរិសុទ្ធ យកទៅផឹកជំនួសស្រាចំនួន ២១ នាក់ បានស្លាប់ ៧ នាក់ស្រីម្នាក់។ ក្នុងនោះស្លាប់នៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត១នាក់ ស្លាប់នៅមន្ទីពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី៤នាក់ និងស្លាប់នៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន២នាក់។
លោកបានបន្តទៀតថា ចំណែកអ្នកនៅសល់១៤នាក់ទៀតមាន២នាក់ កំពុងលាងឈាមនៅមន្ទីរពេទ្យខេត្តសៀមរាបនិង១២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតមានសុខភាពធម្មតាទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


