Connect with us

សុខភាព

អាហារ ៦ មុខគិតឲ្យបានហ្មត់ចត់ មុនពេលបញ្ជាទិញ ព្រោះអាចប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

បានផុស

នៅ

បរិភោគក្រៅផ្ទះ អាចថាម៉្យាង និងសុវត្ថិភាព ប៉ុន្តែនៅមានរឿងមួយដែលអ្នកគួរតែប្រុងប្រយ័ត្ន។ ដោយសារតែអាហារភោជនីយដ្ឋាន មិនដូចអាហារចម្អិននៅផ្ទះ ដែលអ្នកនឹងឃើញគ្រប់ជំហាន ។

ខាងក្រោមនេះ​ គឺជាអាហារ ៦ យ៉ាង ដែលអ្នកគួរគិតពីរដងមុន សម្រេចចិត្តបញ្ជាទិញពីហាងណាមួយ ៖

១ ​ទឹកជាមួយចំណិតក្រូចឆ្មា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ជាច្រើន ​ចូលចិត្ត​ផឹកភេសជ្ជៈ​ជាចំណិតក្រូចឆ្មាក្នុងកែវ​ នៅតាម​ភោជនីយដ្ឋាន ក្រោយ​ពី​ផឹក​រួច​ក៏​ប្រាប់​ខ្លួន​ឯង​ថា​សប្បាយ​ចិត្ត។ ប៉ុន្តែ​តាម​ពិត​ទៅ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី​សុខភាព បានសាកល្បងយកចំណិតក្រូចឆ្មាចំនួន ៧៦ ផ្លែ​ពីភោជនីយដ្ឋានចំនួន ២១ ហើយ​បានរកឃើញថា ៧០ ភាគរយនៃក្រូចឆ្មាទាំងនោះ ផ្ទុកទៅដោយបាក់តេរី។ ដោយសារ​តែ​ក្រូចឆ្មារ​ទាំងនោះ ​មិន​បាន​សម្អាត​បាន​ត្រឹមត្រូវ​ និងត្រូវបានចិតទុកបំរុងរួចទៅហើយ។

២ ប៉ាស្តា

នៅពេលដែលអ្នកឃើញការផ្សាយពាណិជ្ជកម្មរបស់ភោជនីយដ្ឋាន ពី spaghetti ឬ pasta ហូប​ដោយគ្មានដែនកំណត់ ឬ​ទិញ​មួយ​ចាន​ទទួល​បានមួយចាន​ទៀត។ បើសិនរកឃើញមូលហេតុនេះ សូមប្រាប់ខ្លួនឯងទប់ចិត្តខ្លះៗ ដោយសារតែអាហារដែលសម្បូរជាតិ​កាបូអ៊ីដ្រាតទាំងអស់នោះ​ មានតម្លៃទាប។ ជាការពិតណាស់ ភោជនីយដ្ឋានចូលចិត្តបង្កើនប្រាក់ចំណេញទ្វេដង ហើយ​ប្រសិនបើ​ប្រើប្រាស់​ក្នុង​បរិមាណច្រើន ទម្ងន់​នឹង​កើន​ឡើង​ដោយ​មិន​ដឹង​ខ្លួន។

៣ កុំខ្ចប់របស់ដែលនៅសេសសល់ដើម្បីយកទៅផ្ទះ

រឿង​មួយ​ដែល​ត្រូវ​ចងចាំ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​ខាងក្រៅ ហើយ​មិន​អាច​ញ៉ាំ​ទាំងអស់​ ត្រូវតែ​យកវេចខ្ចប់​មក​ផ្ទះ គឺជារឿងខុស។ អាហារដែលចម្អិនឆ្អិន នឹងត្រូវចុងភៅទុកនៅសីតុណ្ហភាព​ក្នុងបន្ទប់ រហូតដល់ពីរម៉ោង។ នោះហើយជាពេលដែលអ្នកចង់ខ្ចប់របស់ដែលនៅសេសសល់​ទៅផ្ទះ​ ហើយ​ទុក​ក្នុង​ឡាន ខណៈ​ពេល​ដែល​យក​មក​ហូប​នឹង​បង្ក​ជា​រាគរូស ​ឬ​ឈឺ​ថ្កាត់។

ភេសជ្ជៈ

ភេសជ្ជៈ ឬតែបៃតងមានជាតិស្ករខ្ពស់ ត្រូវបានក្រុមអ្នកស្រាវជ្រាវបានគណនា ភេសជ្ជៈ មួយកែវ​មានស្កររហូតដល់ ៨ ស្លាបព្រាក្នុងមួយកែវ។ ប្រសិនបើអ្នកទទួលទានភេសជ្ជៈពីរឬបីដង នោះមានន័យថា អ្នកកំពុងដាក់ស្ករ ២៤ស្លាបព្រាទៅក្នុងខ្លួន។

៥ ភេសជ្ជៈគ្មានជាតិស្ករ

ជា​ការពិត ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​ ពិត​ជា​មិន​ជួយ​អ្នកគ្រប់គ្រង​ទម្ងន់បាន​ទេ។ ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Texas ​បញ្ជាក់​ថា ជាតិ​ផ្អែម​នៅ​ក្នុង​ភេសជ្ជៈ​គ្មាន​ជាតិស្ករ មិនអាចបញ្ឆោត​ខួរក្បាល​របស់យើង និង​ធ្វើ​ឲ្យ​ខួរក្បាលបញ្ជា​រាងកាយស្វែងរកអាហារផ្សេងទៀត ដើម្បីបំពេញនូវភាពផ្អែមដែលរាងកាយត្រូវការ។ ដូច្នេះ​ហើយ ​ទើប​នេះជាដើម​កំណើត​នៃ​អ្នក​ផឹក​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ហើយធាត់ និងមិនស្គមដូចអ្នកគិត។

ញាំសាឡាដ

ភោជនីយដ្ឋាន​ជាច្រើន​នាពេលបច្ចុប្បន្ននេះ ចូលចិត្ត​បម្រើ​សាឡាដហូបទ្រាប់ពោះ មុនពេល​ទទួលទាន​អាហារ។ ប៉ុន្តែការពិត សាឡាដ​ដែល​ត្រូវ​បាន​គេ​បម្រើ​មុន​ពេល​អាហារ​ ត្រូវ​បាន​លាប​ជាមួយ​នឹងទឹកដែលមានកាឡូរីខ្ពស់ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៧ មុខកំពុងពេញនិយខ្លាំង តែបំផ្លាញសុខភាពច្រើនជាងអ្វីដែលអ្នកគិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២៥ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ២៨ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ២៩ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៥៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម