Connect with us

សុខភាព

វេជ្ជបណ្ឌិត​​ថា ​អាហារ ៥ មុខជួយលាង​សម្អាត​ជាតិ​ខ្លាញ់​ក្នុង​ឈាម និងគួរញ៉ាំ​​​នៅរដូវរងា​

បានផុស

នៅ

ខ្លាញ់​ក្នុង​ឈាម​មាន​សមាសធាតុ​ផ្សេងៗ​គ្នា​ជា​ច្រើន ដែល​សមាសធាតុ​សំខាន់​បំផុត​គឺ​កូឡេស្តេរ៉ុល​។ សារធាតុនេះត្រូវតែរក្សានៅកម្រិតស្ថិរភាពក្នុងឈាម ដើម្បីប្រើប្រាស់ដោយសរីរាង្គចាំបាច់ក្នុងរាងកាយ ជួយសំយោគអរម៉ូន ការពារកោសិកា និងធានាឲ្យរាងកាយមានការអភិវឌ្ឍន៍ និងដំណើរការធម្មតា។

កូលេស្តេរ៉ុលខ្ពស់មានន័យថា អ្នកមានកូលេស្តេរ៉ុលច្រើនពេកនៅក្នុងឈាមរបស់អ្នក។ កូលេស្តេរ៉ុលអាក្រក់ច្រើនពេកអាចស្ទះសរសៃឈាម បណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន។ កូលេស្តេរ៉ុលខ្ពស់ជារឿយៗជាលទ្ធផលនៃរបបអាហារមិនល្អ ប៉ុន្តែការកែសម្រួលរបបអាហាររបស់អ្នកអាចជួយគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាមបាន។

វេជ្ជបណ្ឌិត Sunni Patel នាយកផ្នែកវេជ្ជសាស្រ្ត និងជាស្ថាបនិក Dish Dash Deets (ក្រុមហ៊ុនសុខភាពនៅចក្រភពអង់គ្លេស) ថ្មីៗនេះបានចែករំលែកជាមួយអាហារ ៥ មុខ ដែលទាំងពីរជួយរក្សាកំដៅ និងជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម។

១ Oatmeal

Oatmeal អាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ដោយសារមាតិកាជាតិសរសៃរលាយក្នុង oats ។ វេជ្ជបណ្ឌិត Patel ពន្យល់ថា ជាតិសរសៃរលាយភ្ជាប់ទៅនឹងកូលេស្តេរ៉ុលក្នុងប្រព័ន្ធរំលាយអាហារ និងជួយយកវាចេញពីរាងកាយ។ដូច្នេះសូមព្យាយាមទទួលទានជាតិសរសៃរលាយយ៉ាងហោចណាស់ ៥ ទៅ ១០ ក្រាមក្នុងមួយថ្ងៃ ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់បានយ៉ាងល្អ ។ ប្រសិនបើ​អ្នក​ចង់​បង្កើន​សមត្ថភាព​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​របស់​បបរ អ្នកជំនាញ​បាន​ណែនាំ​ឲ្យបន្ថែម​គ្រាប់​ធញ្ញជាតិ​មួយចំនួន​ដូចជា អាល់​ម៉ុ​ន ឬ​វ៉ា​ល់​ណាត់​។ គ្រាប់ធញ្ញជាតិមានខ្លាញ់មិនឆ្អែតខ្ពស់ ក៏ដូចជាសារធាតុស្តេរ៉ូលពីរុក្ខជាតិ ដែលសារធាតុទាំងពីរនេះអាចរួមចំណែកដល់ការគ្រប់គ្រងកូឡេស្តេរ៉ុលបាន។

២ ត្រីដុត

ត្រី salmon ទៅ mackerel ការដុតត្រីខ្លាញ់សម្រាប់អាហារពេលល្ងាចអាចមានច្រើនជាងម្ហូបឆ្ងាញ់។ អ្នកជំនាញបានពន្យល់ថា ប្រភេទត្រីទាំងនេះសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលត្រូវបានបង្ហាញថាអាចកាត់បន្ថយទ្រីគ្លីសេរីត និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ វេជ្ជបណ្ឌិត Patel មានប្រសាសន៍ថា “ត្រីដែលមានជាតិខ្លាញ់អាចកាត់បន្ថយហានិភ័យនៃការបង្កើតបន្ទះនៅក្នុងសរសៃឈាម ដែលទាំងអស់នេះអាចរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវកូលេស្តេរ៉ុលក្នុងឈាម” ។

៣ គ្រឿងទេសនៃប្រភពដើមរុក្ខជាតិ

គ្រឿងទេសទាំងនេះមិនត្រឹមតែអាចបន្ថែមរសជាតិដល់ស៊ុបក្តៅ សម្ល និងអាហារប៉ុណ្ណោះទេ ថែមទាំងអាចគ្រប់គ្រងកូឡេស្តេរ៉ុលទៀតផង។​ វេជ្ជបណ្ឌិត Patel ណែនាំឲ្យជ្រើសរើសខ្ទឹមស រមៀត និង cinnamon ព្រោះវាមានលក្ខណៈសម្បត្តិបញ្ចុះកូឡេស្តេរ៉ុល និងល្អសម្រាប់បេះដូង។ ជាពិសេស ខ្ទឹមសមានផ្ទុកសារធាតុ allicin ដែលជាសមាសធាតុដែលអាចមានឥទ្ធិពលកាត់បន្ថយកូឡេស្តេរ៉ុលកម្រិតស្រាល ដោយរារាំងការសំយោគកូឡេស្តេរ៉ុលនៅក្នុងថ្លើម។

វេជ្ជបណ្ឌិត Patel បានបន្ថែមថា “ឱសថទាំងនេះអាចត្រូវបានគេប្រើប្រាស់ក្នុងការចម្អិនអាហារ ឬបន្ថែមទៅក្នុងភេសជ្ជៈ”។ មិនមានការណែនាំអំពីចំនួនជាក់លាក់ណាមួយទេ ប៉ុន្តែពួកវាអាចជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់អ្នកក្នុងបរិមាណមធ្យម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤ តែបៃតង

វេជ្ជបណ្ឌិត Patel មានប្រសាសន៍ថា “ការសិក្សាមួយចំនួនបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងតែបៃតងអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់” ។ មិនមានការណែនាំជាក់លាក់សម្រាប់បរិមាណនោះទេ ប៉ុន្តែតែបៃតងពីរបីពែងក្នុងមួយថ្ងៃអាចមានប្រយោជន៍។

៥ សំលការី

ការីដែលមានមូលដ្ឋានលើរុក្ខជាតិជាមួយនឹងគ្រឿងទេស​ក៏អាចជួយបន្ថយកូលេស្តេរ៉ុល ជួយអ្នកបន្ថែមជាតិសរសៃបន្ថែមទៀតទៅក្នុងរបបអាហាររបស់អ្នកផងដែរ។ សណ្តែក​គឺជា​អាហារ​ដ៏​ល្អ​មួយ​ដែល​អ្នក​អាច​បន្ថែម​ទៅ​ក្នុង​ការី។ អ្នកជំនាញបានពន្យល់ថា សណ្តែកគឺជាប្រភពដ៏ល្អនៃជាតិសរសៃរលាយ និងប្រូតេអ៊ីនដែលមានមូលដ្ឋានលើរុក្ខជាតិ ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់។

វេជ្ជបណ្ឌិតបានបន្ថែមថា “បន្ថែមគ្រាប់ធញ្ញជាតិដូចជា សណ្តែកខ្មៅ សណ្តែក និងសណ្តែកជាប្រចាំទៅក្នុងរបបអាហាររបស់អ្នក”។ គោលដៅគួរតែស្ថិតនៅចន្លោះកន្លះពែង និងសណ្តែកឆ្អិនមួយពែង/ថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ ៤ ពេលព្រឹក ជាកំណប់របស់មនុស្សដែលរស់នៅរហូតដល់ ១០០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម១១ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម